• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

បណ្តាកសិករខ្មែរអនុវត្តបចេ្ចកវិទ្យាខ្ពស់ក្នុងការផលិត

17/04/2023 09:10

ក្នុងចលនាកសិករផលិត-ធ្វើអាជីវកម្មពូកែបានលេចធ្លោនូវបណ្តាគំរូកសិករខ្មែរជាច្រើន តែងទទួលបានប្រភពចំណូលខ្ពស់អាស្រ័យបានអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការផលិត។ នៅបណ្ដាថ្ងៃដែលមាមីងជនរួមជាតិខ្មែរត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ យើងខ្ញុំមានឱកាសបានមកជួប និងសំណេះសំណាលជាមួយកសិករខ្មែរដែលបានអនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងការផលិត។

លោកមាហ្វិញសារី នៅភូមិហ្វាឡាក(អា) ឃុំលឿងហ្វា(អា) ស្រុកចូវថាញ់ក្នុងមួយឆ្នាំទទួលបានប្រាក់ចំណូល ១០០ លានដុងលើផ្ទៃដីដំណាំ ១ កុង

     ឆ្នាំ ២០១៨ លោកមាហ្វិញសារីចាប់ផ្ដើមដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់ ប៉ុន្តែមិនសូវមានផលព្រោះភ្លៀងញឹកញាប់បណ្តាលឲ្យផ្លែត្រសក់មិនរីកធំ។ បន្ទាប់ពីបានរៀនសូត្របទពិសោធន៍ពីទម្រង់ដាំត្រសក់ផ្អែមដោយមានការអនុវត្តន៍បច្ចេកវិទ្យាខ្ពស់នៅខេត្តនានា ឆ្នាំ ២០១៩ លោកមាហ្វិញសារីបានវិនិយោគទុនជាង ៣៥០ លានដុងដើម្បីអនុវត្តទម្រង់ដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់តាំងពីនីតិវិធីដាំ- វិនិច្ឆ័យទឹក- ជី និងតាមដានជំងឺលើផ្ទៃចម្ការ ០,១ ហិកតា។ លោកមាហ្វិញសារីបានឲ្យដឹង៖ បច្ចុប្បន្ននេះ ផលិតកសិកម្មជួបការលំបាកជាច្រើនអាស្រ័យដោយជះឥទ្ធិពលអាក្រក់ពីធាតុអាកាសប្រែប្រួល និងការប្រជែងរបស់ទីផ្សារ។  ហេតុដូច្នោះហើយ មាមីងកសិករបើចង់ធ្វើមាន និងម្ចាស់ការបានក្នុងការផលិតគឺត្រូវអនុវត្តបច្ចេកវិទ្យាខ្ពស់។ ក្រោយរយៈពេល ០៣ ឆ្នាំ អនុវត្តបច្ចេកវិទ្យា ៤.០ ដើម្បីធ្វើផ្ទះសំណាញ់បិទភ្ជិតសម្រាប់ដាំត្រសក់ផ្អែមក្នុងមួយឆ្នាំពីមួយរដូវកើនឡើង ០៣ រដូវ ផ្ដល់ប្រភពចំណូលជាង ១០០ លានដុង។ ក្រោពេលអនុវត្តនីតិវិធីដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់បិទភ្ចិតជួយឲ្យមាមីងកសិករម្ចាស់ការបានរដូវកាល(ក្នុងមួយឆ្នាំអាចដាំបាន ៣,៥ រដូវ) និងកាត់បន្ថយជំងឺដល់កម្រិតទាបបំផុត ម្ចាស់ការបានអំពីការគ្រប់គ្រងប្រភពទឹក អាហារូបត្ថម្ភក្នុងដំណាក់កាលលូតលាស់របស់ដំណាំ។

      ផ្ដើមពីទម្រង់ដំបូងបង្អស់របស់កសិករហ្វិញសារី គិតមកទល់ពេលនេះ លោកមាបានឧបត្ថម្ភ និងផ្ទេរជូនបទពិសោធន៍ឲ្យកសិករខ្មែរជាច្រើននៅក្នុង និងក្រៅឃុំអំពីរបៀបដាំដំណាំក្នុងផ្ទះសំណាញ់។  លោកមាហ្វិញសារីបានមូលដ្ឋានទទួលស្គាល់ជាកសិករផលិតពូកែថ្នាក់ស្រុក។ គាត់បានផ្ទេរបទ ពិសោធន៍ និងឧបត្ថម្ភដល់មាមីងកសិករ ២០ គ្រួសារដែលមានតម្រូវការដាំដំណាំក្នុងផ្ទះសំណាញ់បិទភ្ចិត និងបង្កើតក្រុមដាំដំណាំអនុវត្តបច្ចេកវិទ្យាខ្ពស់នៅឃុំលឿងហ្វា(អា)។

កសិករហ្វិញសារីត្រួតពិនិត្យគុណភាពស្ករក្នុងត្រសក់ផ្អែម។ រូបថត៖ ហ៊ឺវហ្វេ

កសិករគឹមធុង នៅភូមិខ្នាចទទឹង ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ប្រើប្រាស់មានប្រសិទ្ធភាពប្រាក់ទុនបុលពីធនាគារក្នុងការពង្រីកសេដ្ឋកិច្ចគ្រួសារ

     ជាតំបន់ជំនាញផលិតដំណាំ (ស្រូវ-ដំណាំ) ប៉ុន្តែការផលិតតែងជួបនឹងការលំបាកច្រើនព្រោះប្រភេទដំណាំ(ម្ទេស បន្លែហូបស្លឹក។ល។) ត្រូវរងឥទ្ធិពលអាក្រក់ដោយសារភ្លៀង ជំងឺខណៈដែលផលិតនៅវាលស្រែមិនម្ចាស់ការបានរដូវកាល។ លោកមាគឹមធុងបានផ្លាស់ប្ដូរពីការផលិតតាមរបៀបបុរាណមកផលិតតាមទម្រង់ផ្ទះសំណាញ់។ ជាមួយផ្ទៃដីផលិតស្រូវជិត ០,២ ហិកតាដែលបានបង្វែរមកដាំដំណាំក្នុងផ្ទះសំណាញ់ រាល់ឆ្នាំគ្រួសារលោកមាប្រមូលផលបានជាង ១០០ លានដុង។ សំណេះសំណាលជាមួយយើងខ្ញុំ លោកមាឲ្យដឹងដោយរីករាយថា៖ ជិត ០២ ឆ្នាំកន្លងមកនេះ ជីវភាពគ្រួសារខ្ញុំបានធូរធាជាងមុនច្រើន ទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះសប្បាយជាងប៉ុន្មានឆ្នាំមុន។ ឆ្នាំ ២០២១ គ្រួសារបានមូលនិធិឧបត្ថម្ភកសិករវិនិយោគទុន ៥០ លានដុងគួបផ្សំជាមួយប្រាក់ទុនដែលសន្សំបានរបស់គ្រួសារសម្រាប់ធ្វើផ្ទះសំណាញ់សម្រាប់ដាំដំណាំ។ ដោយសារមានប្រភពទុននេះ គ្រួសារម្ចាស់ការបានក្នុងការផលិត (ក្នុងមួយឆ្នាំផលិតពី ០៤-០៥ រដូវ) និងដាំដំណាំនៅរដូវភ្លៀង។ គិតមកដល់ឆ្នាំ ២០២២ ដោយបានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកយ្វៀងហាយវិនិយោគគម្រោងការផលិតអនុវត្តបច្ចេកវិទ្យាខ្ពស់ (ថវិកា ៥០ លានដុង) គ្រួសារខ្ញុំផ្គុំដាក់ប្រព័ន្ធស្រោចស្រពដំណាំ។

     គិតតែទម្រង់ដាំម្ទេសស្នែងអាហ្រ្វិក (ប្រមាណ ៦០០ ផើង) ទិន្នផលផ្ដល់ជាង ១,២ តោននិងលក់ជាមួយតម្លៃ ៥០.០០០ ដុងក្នុងមួយគីឡូក្រាម នាំមកប្រភពចំណូលជូនគ្រួសារជាង ៥០ លានដុង។ តាមប្រសាសន៍របស់លោកមាគឹមធុង ជាមួយទម្រង់ដាំម្ទេសក្នុងផ្ទះសំណាញ់ដោយផើង ចំណាយទុនតិច មិនសូវមានជំងឺនិងផ្ដល់ទិន្នផលខ្ពស់ ប្រមូលផលបានយូរជាងការដាំផ្ទាល់ដីពីរដង។ល។ ឆ្នាំ ២០២៣ គ្រួសារ នឹងវិនិយោគបើកទូលាយការដាំម្ទេសជាង ១.០០០ ផើង។ ក្រៅពីនោះ ក្នុងផ្ទះសំណាញ់នៅទាំងដាំបានបណ្ដាប្រភេទដំណាំគួបផ្សំ ដូចជា ខ្ទឹមស្លឹក ស្ពៃចង្កឹះ ស្ពៃឆួល។ ក្រោយពេលគិតប្រាក់ចំណាយ រួចក្នុងមួយឆ្នាំគ្រួសារគាត់ប្រមូលផលបានជាង ១០០ លានដុង៕        ហ៊ឺវហ្វេ-លឺវវ៉ូ

កសិករគីមធុងជាមួយទម្រង់ដាំដំណាំក្នុងផ្ទះសំណាញ់។ រូបថត៖ ហ៊ឺវហ្វេ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.