• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

បច្ចេកទេសដាំត្រប់វែង

06/09/2022 09:04

ត្រប់វែងច្រើនដាំជាប្រពលវប្បកម្មឬដាំឆ្លាស់ក្នុងចម្ការឈើហូបផ្លែ ដែលទើបកែប្រែរួច។ល។ តម្លៃសេដ្ឋកិច្ចពីត្រប់វែងផ្ដល់ឲ្យយ៉ាងខ្ពស់ រួមចំណែក បង្កើនប្រាក់ចំណូលជូនមាមីងកសិករក្នុងការផ្លាស់ប្តូរការផលិតតាមគោលដៅ “យកខ្លីចិញ្ចឹមវែង”។ល។

      នេះគឺជាដំណាំបានដាំជាឳរ៉ាលទាំងរដូវប្រាំងនិងវស្សា។ ផ្លែត្រប់វែងមានសណ្ឋានខុសប្លែកពីគ្នា និងពណ៌សម្បុរក៏ខុសគ្នាដែរ ដូចជាផ្លែមូលស្អាត មូលខ្លី មានពណ៌បៃតង ពណ៌ខៀវ ឆ្នូតស ស្វាយភ្លើត ស្វាយជាំ។ល។ ក្នុងមួយផ្លែមានទម្ងន់ពី ១៥០-៤០០ ក្រាម។

     ដីសម្រាប់គឺភ្ជួរដីឲ្យផុស រួចលើករងមានទទឹងពី ០១-១,២ ម៉ែត្រ ខ្ពស់ពី ២០-៣០​ សង់ទីម៉ែត្រ (បើដីទំនាប គប្បីលើករងឲ្យខ្ពស់ជាង) ឬប្រើប្រាស់ផ្ទាំងកម្រាលកសិកម្មដើម្បីដាំត្រប់។ បម្រុងដីបណ្ដុះគ្រាប់ពូជ ធម្មតាអត្រាមុខដីផុសពី ៥០-៦០% ប្រើជីក្រោលផុសម៉ដ្តពី ២០-៣០% អង្កាមពី ១០-២០%។

     *កំណត់ចំណាំ៖ មិនគប្បីដាំត្របវែងបន្តគ្នាច្រើនឆ្នាំលើផ្ទៃដីតែមួយ (ព្រោះកើតជំងឺ ពិសេសគឺស្វិតជ្រុះនិងងាប់)។ ល្អបំផុតគឺគួរតែជ្រើសដីថ្មី ដាំពី ០១-០២ រដូវរួចឆ្លាស់ និងដំណាំផ្សេង។

     បណ្ដុះគ្រាប់ពូជក្នុងកញ្ច្រែងដើម្បីឲ្យកូនពូជលូតលាស់ស្មើគ្នា។ ផ្ទៃដី ១.០០០​ ម៉ែត្រក្រឡា គប្បីបណ្ដុះគ្រាប់ពូជពី ០៧-១២ ក្រាម។ ត្រាំគ្រាប់ពូជរួចយកទៅ​ផ្អាប់ពី ២,៥-០៣ ថ្ងៃ គ្រាប់ពូជនឹងចេញពន្លក ទើបយកទៅដាំក្នុងរណ្តៅរួចលុបដី (មិនគប្បីកប់ជ្រៅពេក)។ ដាក់កញ្ច្រែងបណ្ដុះគ្រាប់ពូជនៅកន្លែងត្រជាក់ គ្មានដក់ទឹក ស្រោចទឹកក្តៅឧណ្ហៗ រហូតដល់កូនពូជចេញបានពី ០២-០៣ ស្លឹក (ពី ១៥-២០ ថ្ងៃ) ទើបយកទៅដាំ។ ដាំជាជួរគម្លាតគ្នាពី ០១-១,៥ ម៉ែត្រ ចម្ងាយពីដើមមួយទៅដើមមួយពី ៦០-៧០ សង់ទីម៉ែត្រ។

     យោងតាមរដូវកាលគប្បីស្រោចទឹកពី ០១-០២ ដងក្នុងមួយថ្ងៃ។ ត្រប់វែងក្រោយ ពេលចេញស្លឹកបានពី ០៧-០៩ សន្លឹកនិងចាប់ផ្តើមផ្លែ។ រយៈពេល កណ្តាលរហូតចុងរដូវនៃការលូតលាស់របស់ត្រប់នឹងចេញស្លឹកច្រើននៅខាងក្រោម ធ្វើឲ្យដើមស៊ុមទ្រុមនិងខ្វះពន្លឺព្រះអាទិត្យ ត្រូវប្រឡេះស្លឹកចោលឲ្យបានទាន់ពេល រួចដាក់ជីឲ្យត្រប់ចេញផ្កា ជាប់ផ្លែបន្តទៀត។

     បរិមាណជីប្រើក្នុង ១.០០០ ម៉ែត្រក្រឡាដូចខាងក្រោម៖ (អាចប្រើទៅតាមដី)៖ ជីក្រោលផុសម៉ដ្តពី ១,៥-០២ តោន អ៊ុយរេពី ២០-២៥ គីឡូក្រាម super ឡឹង ៣៥ គីឡូក្រាម Kali ពី ១៥-២០ គីឡូក្រាម។ ចែកចេញបណ្តាលើកដាក់ជី៖ ដាក់ ២/៣ បរិមាណជីក្រោល កំបោរនិងជីឡឹង (ឬប្រើជីសរីរាង្គជីវសាស្រ្តជំនួសជីក្រោលជាមួយបរិមាណ ១/៣)។ ដាក់លើកទី ១ ក្រោយពេលដាំបាន ០៧ ថ្ងៃ ដាក់ជីអ៊ុយរេពី ០៤-០៥ គីឡូក្រាម +kali០៣-០៤ គីឡូក្រាម ។ ដាក់លើកទី ២ ពេលត្រប់ចេញក្តឹប រហូតដល់ផ្លែធំ បរិមាណជីប្រើដូចលើកទី ១ (ដាក់ឆ្ងាយពីគល់ឬលាយទឹកស្រោច)។ ដាក់លើកទី ៣ ក្រោយពេលលើកទី ២ ពី ០៧-១០ ថ្ងៃ ដាក់ជីអ៊ុយរេពី ០៨-១០ គីឡូក្រាម + kali ០៦-០៨ គីឡូក្រាម)+១/២ ជីក្រោល។ ដាក់លើកទី ៤ ពេលប្រមូលផល ដាក់ជីអ៊ុយរេ kali និងជីក្រោល។

     លើដើមត្រប់វែងច្រើនកើតបណ្តាប្រភេទជំងឺដង្កូវ៖

     ដង្កូវចោះផ្លែ៖ ប្រើបណ្តាប្រភេទថ្នាំដូចជា៖ Pesieu ៥០០SC Tasieu ១.៩SEC (ថ្នាំជីវសាស្រ្ត) Mothian ០.៣៥EC។

     មមាចស៖ ប្រើបណ្តាប្រភេទថ្នាំដូចជា៖ Chess ៥០WG chersieu ៧៥WG Marshai ២០០SC Chesone ៣០០wp Tasiseu ១.៩EC។ល។

     មមាចនិងពីងពាងក្រហម៖ ប្រើបណ្តាប្រភេទថ្នាំដូចជា៖ Confidor ១០០SL Admire ៥០EC, Danitol ១០EC, Vertime ០,៥-១%o), Tasieu ១.៩EC។ល។

     ជំងឺស្អុយឫស៖ បាញ់ថ្នាំកម្ចាត់ជំងឺដូចជា Anvil, Appencato Super, Copper B, Dithane, Ridomil, Rovral, Topsin។

     ជំងឺស្វិតក្រញង់៖ ស្លឹកប្រែពណ៌លឿងនិងស្វិតបន្តិចម្តងៗពីគល់ឡើងរហូតដល់ចុង ប្រើបណ្តាប្រភេទថ្នាំខាងក្រោមៈ Kamsu, Y chator, Cabenzim។ល។

     ក្រោយពេលដាំបានពី ៦០-៧០ ថ្ងៃ ត្រប់ចាប់ផ្តើមប្រមូលផល គឺពី ០២-០៣ ថ្ងៃប្រមូល ផលម្តង។ រយៈពេលប្រមូលផលនិងអូសអន្លាយពី ០៤-០៥ ខែ៕

ប្រែសម្រួល៖ ថាច់ហៀង

កសិករប្រមូលផលត្រប់វែង។

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.