• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

នារីខ្មែរមានឆន្ទៈមោះមុត

10/03/2023 15:39

មីងសើុងធីតាយនិងមុខបុកល្ហុងលក់។

ដោយធ្លាប់ពុះពាររាល់ការលំបាកឧបសគ្គយ៉ាង ច្រើនដើម្បីចិញ្ចឹមកូនៗឲ្យមានវ័យវឌ្ឍនាការ លុះដល់វ័យចាស់ អ្នកមីងស៊ើងធីតាយនៅតែព្យាយាម តស៊ូធ្វើការងារដើម្បីចិញ្ចឹមជីវិតរបស់ខ្លួន។ 
មីងស៊ើងធីតាយកើតឆ្នាំ១៩៥៨ នៅភូមិផ្នោរលើ (អា) ឃុំញ៉ីទ្រឿង ស្រុកកូវង៉ាង។ គាត់មានកូនទាំងអស់ ៥ នាក់ សុទ្ធសឹងមានគ្រួសារនៅដោយឡែក និងរស់នៅឆ្ងាយពីគាត់។ ដើម្បីចិញ្ចឹមជីវិត គាត់តែងព្យាយាមប្រកបការងារដើម្បីរកប្រភពចំ ណូលដោយខ្លួនឯងសម្រាប់ចិញ្ចឹមជីវិត។ បច្ចុប្បន្នគាត់នៅទាំងចិញ្ចឹមចៅប្រុសម្នាក់កំពុងបួសរៀន ព្រោះឪពុកចៅរូបនេះបានស្លាប់ ចំណែកម្តាយវិញ មានគ្រួសារនៅឆ្ងាយពីស្រុកកំណើត ។ ជារៀង រាល់ពេលរសៀល អ្នកភូមិផងក៏ដូចជាសិស្សានុ សិស្សនៅឃុំញ៉ីទ្រឿងតែងឃើញគាត់រុញរទេះ លក់ល្ហុងបុក នៅក្បែរសាលាអនុវិទ្យាល័យញ៉ីទ្រឿង។ ផ្តើមពីការលក់ល្ហុង នេះ ទូទាត់ខ្ទង់ចំណាយ រួចគាត់នៅចំណេញបានពី ១០០-១៥០ ពាន់ដុង ក្នុងមួយថ្ងៃ។ ប្រភពចំណូលនោះ គាត់មិនត្រឹមតែ លៃលកប្រើប្រាស់ក្នុងជីវភាពគ្រួសារពីរនាក់យាយ ចៅប៉ុណ្ណោះទេ គាត់នៅទាំងចូលរួមឧបត្ថម្ភការងារ ជំរុញការសិក្សានៅមូលដ្ឋានទៀតផង។ ជារៀងរាល់ឆ្នាំ គិតជាមធ្យមគាត់ជូនអាហារូបករណ៍ ០៥ ចំណែក (ក្នុងមួយចំណែកៗពី ៣00-៥00 ពាន់ដុង) សម្រាប់ឧបត្ថម្ភសិស្សក្រីក្រក្នុងភូមិដែលសង្វាតរៀនសូត្រ។
មីងសើុងធីតាយ សំណេះសំណាលថា៖ ជីវភាព កូនៗរបស់ខ្ញុំក៏នៅជួបនឹងការលំបាកដែរ ម្ល៉ោះ ហើយខ្ញុំមិនចង់ពឹងពាក់លើកូនៗឡើយ។ ឱ្យតែខ្ញុំមានសុខភាពល្អ ខ្ញុំតែងធ្វើការងារដោយសប្បាយ រីករាយ។ ពេលរកប្រាក់បានដោយខ្លួនឯង ខ្ញុំ សប្បាយចិត្ត និងសុភមង្គលណាស់ ។ សប្បាយចិត្តជាងទៀតគឺបានយកប្រាក់ផ្ទាល់ខ្លួនឧបត្ថម្ភដល់សិស្សក្រីក្រសម្រាប់រៀនសូត្រ។ ខ្ញុំរកបានប្រាក់ចំណូលពីការលក់ល្ហុងបុកគឺអាស្រ័យមាមីង និងសិស្សក្នុងភូមិជួយទិញ។ ដូច្នេះពេលសន្សំបានប្រាក់ ខ្ញុំក៏ចូលរួមឧបត្ថម្ភកូនចៅមាមីងក្នុងភូមិតាមសមត្ថភាព ដើម្បីកូនចៅមាមីងរៀនសូត្របានល្អ។ ខ្ញុំសប្បាយចិត្តណាស់ នៅពេលដែលខ្ញុំ នៅមានសុខភាពមាំមួន អាចធ្វើការរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯងបាន និងចូលរួមធ្វើការងារជំរុញ ការសិក្សានៅមូលដ្ឋាន។
លោក ថាច់ង៉ុកទ្រុង ប្រធានគណៈការប្រជាជនភូមិផ្នោរលើ (អា) មានប្រសាសន៍ថា៖ ថ្វីត្បិតតែជាគ្រួសារជិតក្រ ជីវភាពនៅជួបការលំបាក ប៉ុន្តែមីងស៊ើងធីតាយតែងចូលរួមគបប្រាក់សម្រាប់ជំនួយដល់ការងារជំរុញការសិក្សា លើកស្ទួយចំណេះ ដឹងក្នុងវិស័យសិក្សាអប់រំរបស់ភូមិជានិច្ច។ ទន្ទឹមនឹងនោះមីងនៅទាំង រួមវិភាគទានជាមួយរដ្ឋអំណាចមូលដ្ឋាន អនុវត្តសម្រេចការងារកសាងមូលនិធិសម្រាប់អ្នកក្រីក្រ ក៏ដូចជាបណ្តាចលនាដែលរដ្ឋអំណាចមូលដ្ឋានបំផុសចលនា។ មីងស័ក្តិសម ជា គំរូមួយរូបសម្រាប់អ្នកដទៃ ព្រោះមីងតែងមានស្មា រតីព្យាយាម មានឆន្ទៈមោះមុត ជម្នះរាល់ការលំបាក​ រួចផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ថ្វីត្បិតជីវភាពគ្រួសារគាត់មិនទាន់បានធូរធាក៏ដោយ ប៉ុន្តែគាត់ជាអ្នកសម្បូរដោយចិត្តសប្បុរសធម៌។ គាត់ជាពល រដ្ឋម្នាក់រួមចំណែកយ៉ាងសកម្មជាមួយរដ្ឋអំណាចមូលដ្ឋាន ក្នុងការអនុវត្តន៍ចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពសម្បូររុងរឿង និងសុភមង្គល៕     អត្ថបទ-រូបថត៖ សុជា

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.