• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 04/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ធានាទឹកស្រោចស្រពរដូវសម្រក

20/04/2021 08:44

នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត លោកផាមមិញទ្រៀងបានឱ្យដឹងថា៖ ដោយអាស្រ័យអនុវត្តព្រមៗគ្នាបណ្តាដំណោះស្រាយបង្ការ ជម្នះការរាំងស្ងួត ជ្រាបជាតិប្រៃ ម៉្លោះហើយក្នុងរដូវប្រាំងឆ្នាំនេះ ខេត្តត្រាវិញធានាបានទឹកស្រោចស្រពបម្រើឱ្យរដូវផលិត។ មុននោះ ដើម្បី “ជៀស”ការរាំងស្ងួត ជ្រាបជាតិប្រៃក្នុងវាលស្រែ ផ្នែកកសិកម្មខេត្តបានបំផុសចលនាប្រជាកសិករបន្ថយផ្ទៃដីផលិតស្រូវនៅតាមបណ្តាមូលដ្ឋានច្រើនខ្វះទឹកនៅក្នុងរដូវប្រាំង។ រដូវសម្រកឆ្នាំ ២០២០-២០២១ បណ្តាមូលដ្ឋានក្នុងខេត្ត​ចុះពូជស្រូវបានជាង ៥៨.០០០ ហិកតា ថយចុះ ៨.០០០ ហិកតាប្រៀបជាមួយរដូវស្រូវសម្រកឆ្នាំមុន។ ផ្នែកក៏ជំរុញឱ្យប្រជាកសិករប្រតិបត្តិតាមប្រតិទិនរដូវកាលដើម្បីជៀសវាងស្ថានភាពខូចខាតអាស្រ័យរាំងស្ងួត ខ្វះទឹកស្រោចស្រពនៅចុងរដូវ។

 

កសិករទស្សនាទម្រង់ផលិតស្រូវ។ រូបថត៖ ឌិញកាញ់

       សហករណ៍កសិកម្មភូកឹង (ស្រុកទីវកឹង)បានបង្កើតឡើងកាលពីឆ្នាំ ២០១៥ ជាសហករណ៍មួយក្នុងចំណោម ១៣ សហករណ៍របស់ខេត្តនាពេលបច្ចុប្បន្ន។ ចាប់ពីមានសមាជិក ១២ នាក់តាំងពីដំបូង បច្ចុប្បន្ន សហករណ៍កសិកម្មភូកឹងពង្រីកសមាជិកបាន ១៣៦ នាក់ ប្រាក់កម្រៃពីការផលិតរបស់សមាជិកសហករណ៍ក្នុងរយៈពេល៣ឆ្នាំជិតនេះខ្ពស់ជាងប្រៀបជាមួយក្រៅទម្រង់ពី ១,៥-២,៥ លានដុងក្នុងមួយហិកតា។

       លោកង្វៀងវ៉ាំងភឿក ប្រធានក្រុមប្រឹក្សាអភិបាល និងជានាយកសហករណ៍កសិកម្មភូកឹងបានឱ្យដឹងថា៖ សហករណ៍តែងប្រតិបត្តិតាមប្រតិទិនរដូវកាលអាស្រ័យផ្នែកកសិកម្មចេញផ្សាយ។ រដូវសម្រកឆ្នាំ ២០២០­-២០២១ សហករណ៍បំផុសចលនាកាត់ផ្តាច់រដូវ មិនផលិតស្រូវរដូវវស្សា បែរមកផលិតស្រូវរដូវសម្រកដើម្បីជៀសវាងការរាំងស្ងួត ការជ្រាបប្រៃ គិតមកទល់ពេលនេះបានប្រមូលផលរួចស្រេច ទិន្នផលផ្ដល់ខ្ពស់បង្គួរ គិតជាមធ្យមសម្រេចពី ៧,៥-៨ តោនក្នុងមួយហិកតា។

        តាមសំដីរបស់លោកផាមមិញទ្រៀង កសិករក្នុងខេត្តបានប្រមូលផលប្រហែល ៥០% នៃផ្ទៃដីដែលបានចុះពូជ ទិន្នផលផ្ដល់ជាង ៦ តោនក្នុងមួយហិកតា។ ដើម្បីធានាបរិមាណទឹកបម្រើឱ្យការផលិតស្រូវរដូវសម្រក ផ្នែកកសិកម្មខេត្តត្រាវិញបានចាត់តាំងការជួបធ្វើការជាមួយខេត្តវិញឡុងចំនួន ៤ លើកដើម្បីរកវិធីសាស្រ្តសម្រួលទឹកសាបដល់កម្រិតអតិបរមាតាមបណ្តាលូបាំងបត់ តឹងយិន (ស្រុកកូវកែ) ជួយឱ្យកសិកររក្សាទឹកសាបបម្រើការស្រោចស្រព។ ទន្ទឹមនឹងនោះ ផ្នែកកសិកម្មសហការជាមួយបណ្តាមូលដ្ឋានជំរុញល្បឿនកសាងបណ្តាសំណង់ធារាសាស្រ្តវាលស្រែ ជីកស្តារបណ្តាដងប្រឡាយកម្រិត ១ កម្រិត ២ កម្រិត ៣ ប្រឡាយវាលស្រែដែលរាក់ដើម្បីផ្ទុកទឹក សម្រួល ផ្គត់ផ្គង់ទឹក ទប់ស្កាត់ទឹកប្រៃ បានទាន់ពេល រក្សាទឹកសាបសម្រាប់បម្រើដល់ការផលិតនិងជីវភាពប្រជាជន៕                                                      

ប្រែសម្រួល៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.