• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 05/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទីវកឹងៈអនុវត្តសម្រេចគោលដៅកសាងទីក្រុងប្រភេទ ៤

26/08/2020 08:38

ក្រោយរយៈពេល ៣ ឆ្នាំអនុវត្តសេចក្ដីសម្រចចិត្តលេខ ១៥-NQ/TU ចុះថ្ងៃទី ២១ សីហាឆ្នាំ ២០១៧ របស់គណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការបក្សខេត្តស្ដីពីការកសាងទីប្រជុំជនទីវកឹងសម្រេចលក្ខឋានទី ក្រុងប្រភេទ ៤ នៅឆ្នាំ ២០២០ កំណត់ទិសដៅពង្រីកស្រុកទីវកឹងក្លាយជាទីផ្សាររួមខេត្តស្ថិតក្រោមឱវាទ ខេត្តក្រោយឆ្នាំ ២០២០។ គិតមកទល់ពេលនេះស្រុកទីវកឹងអនុវត្តសម្រេចជា​សារវន្ដគោលដៅកសាងទីប្រជុំជនទីវកឹងបើកទូលាយសម្រេចលក្ខឋានទីក្រុងប្រភេទ ៤ ត្រូវតាមផែនការ និងដំណាក់កាលដែលសេចក្ដីសម្រចចិត្តដាក់ចេញ។

 

  ស្រុកទីវកឹងមានផ្ទៃមានផ្ទៃដីធម្មជាតិ ២២៧,២ គីឡូម៉ែត្រក្រឡា មាន ១១ អង្គភាពរដ្ឋបាល (ទីប្រជុំជន ០២ ឃុំ ០៩)។ ក្រោយរយៈកាល ០៣ ឆ្នាំជ្រួតជ្រាបសេចក្ដីសម្រេចចិត្តលេខ ១៥-NQ/TUចុះថ្ងៃទី ២១ សីហាឆ្នាំ ២០១៧ របស់គណៈអចិន្រ្ដៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងបណ្ដាគម្រោងផែនការកសាង​តំបន់ស្រុកទីវកឹងដល់ឆ្នាំ ២០៣០ គម្រោងផែនការរួមទីក្រុងទីវកឹងដល់ឆ្នាំ ២០៤០ និងកម្មវិធីពង្រីក ទីផ្សាររួមខេត្តទីវកឹងសម្រេចទីក្រុងប្រភេទ ៤ នៅឆ្នាំ ២០២០ កំណត់ទិសដៅដល់ឆ្នាំ ២០៣០ បក្ខភាគ ស្រុកទីវកឹងបានផ្ដុំកម្លាំងដឹកនាំចង្អុលការអនុវត្តការបង្កើតគម្រោងផែនការ វិនិយោគនិងកសាងបណ្ដា លក្ខឋានទីក្រុងតាមកំណត់។តាមគម្រោងផែនការ តំបន់ទីផ្សាររួមខេត្តទីវកឹងបើកទូលាយមានផ្ទៃដីធម្មជាតិ ៤.១៩៦,៩៤ ហិកតារួម មានទូទាំងទីប្រជុំជនទីវកឹងនិងមួយចំណែកនៃបណ្ដាឃុំ៖ ហ៊ីវទឺ ភូកឹង ហ្វាតឹង និងតឹងហ៊ុង។ ​យោងលើ មូលដ្ឋានពិនិត្យអង្កេតស្ថានភាពជាក់ស្ដែងនោះ ទីប្រជុំជនទីវកឹងបើកទូលាយមានចំនួនប្រជាជនប្រ មាណ ៥០.០០០ នាក់។ ក្នុងនោះ ពលករទូទាំងទីប្រជុំជនមានប្រមាណ ៣៥.៤២៦ នាក់។ ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ដល់ចុងឆ្នាំ ២០១៩ សម្រច ៤៩,៥ លានដុងក្នុងមួយឆ្នាំ អត្រា គ្រួសារក្រីក្រស្មើ ២,១៧%។ អត្រាផ្ទះរឹងមាំ ពាក់កណ្ដាលរឹងមាំស្មើ ៨៩,១៩%។ មានមន្ទីរពហុ ព្យាបាលពេទ្យតំបន់មួយដោយមានគ្រែសម្រាប់អ្នកជំងឺ ២០០ គ្រែ និងឃុំនីមួយៗមានដំណាក់​សុខាភិបាលមួយ ។ អំពីមូលដ្ឋានសម្ភារអប់រំមានសាលាពន្លក ០៤ បឋមសិក្សា ០៥​ អនុវិទ្យាល័យ ០៣​ វិទ្យាល័យ ០២ និងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំជាប្រចាំ ០១ កន្លែង។ អំពីវប្បធម៌កីឡាថ្នាក់ទី ផ្សាររួមខេត្ត មាន ០៣ សំណង់​និងថ្នាក់ឃុំ ឃុំនីមួយៗមានអាគារវប្បធម៌ ០១ ខ្នង។ វិស័យពាណិជ្ជកម្ម- សេវាកម្មមាន​ ០៤ សំណង់ ថ្នាក់ឃុំមានសំណង់ទីផ្សារ ០២ សំណង់គឺផ្សារហ៊ីវទឺ​និងផ្សារតឹងហ៊ុង។ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមានផ្លូវជាតិលេខ ៦០ និង ៥៤ ផ្លូវកៅស៊ូជនបទ ១៤ ខ្សែ ផ្លូវក្រុង ១០០% និងផ្លូវលំ ៧២% មានប្រព័ន្ធអំពូលភ្លើង។ មានគណនីយ៍អីនធើណែត ៣២ ក្នុងចំនួន ប្រជាជន ១០០ នាក់​ និងចំនួនប្រជាជន ១០០% បានគ្របដណ្ដបរលកធាតុអាកាសព័ត៌មានចល័ត។ គ្រួសារប្រជាជន ៩៩,៨០% បានផ្ដល់ទឹកស្អាត ស្របអនាម័យ។​ អត្រាកាកសំណល់ប្រជុំជីវភាពបានវិនិ ច្ឆ័យ ៩០%។ បច្ចុប្បន្ននេះ ទីផ្សារទីវកឹងនៅមានផ្លូវក្រុងអារ្យធម៌ ០៣ ខ្សែគឺផ្លូវវ៉ធីសាវ ផ្លូវបញ្ចៀសផ្លូវ ជាតិលេខ ៦០ និងផ្លូវជាតិលេខ ៦០ កំណាត់ឆ្លងទីផ្សារទីវកឹង។ល។យោងលើមូលដ្ឋានឆ្លុះបញ្ចាំងរវាងស្ថានភាពជាក់ស្ដែងជាមួយនឹងបណ្ដាសេចក្ដីកំណត់ក្នុងសេចក្ដីសម្រេចលេខ ១២១០ របស់គណៈកម្មាធិការអចិន្រ្ដៃយ៍រដ្ឋសភា (នីតិកាលទី​ ១៣) ស្ដីពីការបែងប្រភេទទីក្រុង ទីប្រជុំជនទីវកឹងបើកទូលាយអនុវត្តសម្រេចបាន ៥/៥ លក្ខឋានដោយមាន ៥៤/៥៩ សម្បទាជាពិន្ទុវាយតម្លៃសម្រេចបាន ៨៦,៩៩/១០០ ពិន្ទុ។ ក្នុងនោះ លក្ខឋានលេខ ០១ ស្ដីពីតួនាទី សមត្ថកិច្ច រចនាបទ និងកម្រិតវិជ្ជាពង្រីកសេដ្ឋកិច្ច-សង្គមសម្រេច ៧/៧ សម្បទា លក្ខឋានលេខ ០២ ស្ដីពីទ្រង់ទ្រាយចំនួន ប្រជាជនទូទាំងទីប្រជុំជនសម្រេច ២/២ សម្បទា លក្ខឋានលេខ ០៣ ស្ដីពីកម្រិតចំនួនប្រជាជនទូទាំង ទីប្រជុំជនសម្រេច ២/២ សម្បទា លក្ខឋានលេខ ០៥ ស្ដីពីកម្រិតវិជ្ជាពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងស្ថា បត្យកម្ម ទិដ្ឋភាពទីក្រុងសម្រេច ៤២/៤៦ សម្បទា។

    ផ្ដើមពីលទ្ធផលសម្រេចបាន កាលពីថ្ងៃទី ២២ តុលាឆ្នាំ ២០១៩ គណៈកម្មាធិការប្រជាជនខេត្តបានផ្សា យសារលិខិតលេខ ៤០០១/UBND-CNXD ឲ្យគោលការណ៍បង្កើតគម្រោងការណ៍ស្នើទទួលស្គាល់ ទីប្រជុំជនទីវកឹងសម្រេចលក្ខឋានទីក្រុងប្រភេទ ៤។ យោងលើមូលដ្ឋាននោះ ស្រុកទីវកឹងបានអនុវត្ត សម្រចបណ្ដាសំណុំលិខិតចាំបាច់ផ្ញើដល់ក្រសួងស្ថាបនាដើម្បីស្នើពិនិត្យទទួលស្គាល់ទីប្រជុំជនទីវកឹងបើកទូលាយសម្រចលក្ខឋានទីក្រុងប្រភេទ ៤៕                                                                                 តូវៀង-ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.