• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទីវកឹងម្ចាស់ការវិធានការទប់ទល់ជាមួយទឹកជំនោរក្នុងបណ្តាខែចុងឆ្នាំ ២០២០

20/11/2020 07:36

អនុវត្តតាមស្មារតីចង្អុលការរបស់គណៈចង្អុលការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ និងស្វែងរកសង្គ្រោះស្រុកទីវកឹងសហគ្រាសវារីកសិកម្មស្រុកកសាងវិធានការស្តីពីបង្កើនការគ្រប់គ្រងដាក់ឱ្យដំណើរការសំណង់ធារាសាស្រ្ត ទប់ទល់ជាមួយទឹកជំនោរបណ្តាខែចុងឆ្នាំ ២០២០ ដើម្បីបម្រើល្អតម្រូវការផលិតកសិកម្ម ចិញ្ចឹមជលផល ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជនលើភូមិសាស្រ្តស្រុក។

   លោកង្វៀងវ៉ាំងម៉ើយនាយកសហគ្រាសវារីកសិកម្មស្រុកទីវកឹងបានឱ្យដឹងថា៖ បច្ចុប្បន្នសហគ្រាសវារីកសិកម្មស្រុកបានកសាងរួចរាល់វិធានការដាក់ឱ្យដំណើរការបណ្តាលូដើមប្រភព សំណង់ធារាសាស្រ្តបង្ខាំងទឹកប្រៃ បង្ខាំងទឹកជំនោរលើភូមិសាស្រ្តស្រុក។ ការដាក់ឱ្យដំណើរការបណ្តាលូដើមប្រភពបានអនុវត្តឯកភាពក្នុងទូទាំងប្រព័ន្ធ, ទន្ទឹមនឹងនោះបង្កើនការងារត្រួតពិនិត្យដើម្បីបង្ការហេតុការណ៍នៅតាមបណ្តាសំណង់, បំផុតគឺសំណង់ធារាសាស្រ្តដើមប្រភពចុះខ្សោយ,​បណ្តាលូទ្រនាស់ទឹក ទំនប់ទឹកមានបាតុភាពត្រូវរយះ ហៀរទឹកដើម្បីជម្នះឱ្យបានទាន់ពេល។

លូបង្ខាំងទឹកស្រុកទីវកឹង៕ រូបថត៖ ថាញ់ក្វាង

      ចំពោះលូបង្ខាំងទឹកកញ្ចោងនឹងដាក់ឱ្យដំណើរការតាមវិធានការបង្ខាំងទឹកប្រៃ បង្ខាំងទឹកជំនោរ ទទួលយកទឹកសាបឱ្យទូទាំងតំបន់គម្រោងការរបស់ស្រុកទីវកឹង និងបណ្តាស្រុកជិតៗនោះ។ ក្នុងករណីមិនទាន់មានទឹកជំនោរ និងមិនទាន់កើតមានកម្រិតទឹកប្រៃនោះ នឹងដាក់ឱ្យដំណើរការលូតាមតម្រូវការជាក់ស្តែង គឺទទួលយកទឹកសម្រាប់ការផលិត បម្រើដល់ចរាចរណ៍ផ្លូវទឹក និងកែប្រែបរិស្ថានទឹក។ ពេលទឹកជំនោរប្រព្រឹត្តឡើងជាមួយកម្រិតពី២ម៉ែត្រឡើងទៅនោះ នឹងដាក់ឱ្យដំណើរការតាមរូបភាពឱ្យទឹកចូលពី២-៣ផ្លូវ និងឱ្យទឹកចេញពី៤-៦ផ្លូវ។ ចំពោះលូត្រែម និងបណ្តាលូដើមប្រភពដទៃទៀតនឹងអនុវត្តវិធានការតែមួយជួរមិនយកទឹកចូល មានត្រឹមតែបើកចម្ហបង្ហូតទឹកចេញ(ចូល០, ចេញ១)។ ការងារដាក់ឱ្យដំណើរការបណ្តាលូដើមប្រភពអនុវត្តតាមគ្រោងពេលវេលាចាប់ពីថ្ងៃ ១៥ កើតដល់២រោចខែចន្ទគតិ និងចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៤ខែសូរិយាគតិរៀងរាល់ខែ។

       រួមជាមួយវិធានការដាក់ឱ្យដំណើរការសហគ្រាសវារីកសិកម្មស្រុកទីវកឹងក៏នឹងបង្កើនធនធានមនុស្ស មធ្យោបាយប្រចាំការ ២៤/២៤ ម៉ោងនៅតាមបណ្តាលូដើមប្រភពដើម្បីធានាល្អការងារធ្វើដំណើរការ ពិនិត្យកម្រិតប្រៃ បង្គោលទឹក ក្តាប់រក្សាតួលេខ, បិទប្រកាសផែនការធ្វើដំណើរការ, ពេលវេលាធ្វើដំណើរការ,​ តួលេខពិនិត្យកម្រិតប្រៃ និងបង្គោលទឹកនៅអាគារគ្រប់គ្រងលូ។ ទន្ទឹមនឹងនោះ បញ្ជូនកម្មាភិបាលជំនាញពិនិត្យជាញឹកញាប់ស្ថានភាពផលិតក្នុងតំបន់ និងសំណូមពរវិធានការវិនិច្ឆ័យបណ្តាកន្លែងលូទ្រនាស់ទឹក ទំនប់ទឹកមានបាតុភាពត្រូវរយះ ហៀរទឹកពេលទឹកជំនោរឡើងខ្ពស់។

        ទោះជាដូច្នោះក៏ដោយ ដើម្បីកាត់បន្ថយដល់កម្រិតទាបបំផុតការខូចខាតអាស្រ័យទឹកជំនោរ ជ្រាបជាតិប្រៃបង្កឡើង ឥទ្ធិពលដល់ការផលិត ចិញ្ចឹមជលផល អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន សហគ្រាសវារីកសិកម្មស្រុកទីវកឹងស្នើដល់បណ្តាឃុំ ទីប្រជុំជន និងប្រជាជនមូលដ្ឋានជូនដំណឹងឱ្យបានទាន់ពេលអំពីហេតុការណ៍ឬក៏បណ្តាព័ត៌មានដែលជាប់ទាក់ទងដល់ការងារដំណើរការជួសជុល ថែទាំនៅតាមបណ្តាសំណង់ធារាសាស្រ្តដើម្បីផ្នែកជំនាញម្ចាស់ការទប់ទល់ឱ្យបានទាន់ពេលពេលមានសភាពការណ៍កើតឡើង៕  

                         ថាញ់ក្វាង-សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.