• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទម្រង់បង្វែរដីផលិតស្រូវមិនសូវមានផលមកដាំដំណាំ

03/01/2023 08:34

ទម្រង់បង្វែរដីផលិតស្រូវមិនសូវមានផលមកដាំដំណាំបច្ចុប្បន្ននេះមានមាមីងកសិករជាច្រើននៅភូមិក្រកណ្ដាល ឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវអនុវត្តសម្រេចបានជោគជ័យនិងពង្រីកទូលាយ។

         លោកថាច់ហាញ់ហឿង លេខាសាខាបក្សនិងជាប្រធានគណៈកម្មការប្រជាជនភូមិក្រកណ្តាលឃុំអាក្វាងហ៊ឺវបានឲ្យដឹងថា៖ ភូមិក្រកណ្ដាល មានគ្រួសារប្រជាជន ១.២៣០ គ្រួ ក្នុងនោះជនជាតិខ្មែរស្រូបយកអត្រា ៩៨% ។ ភូមិមានផ្ទៃដីកសិកម្ម ១៤០ ហិកតា មាមីងនៅទីនេះភាគច្រើនប្រកបរបរផលិតកសិកម្មនិងចិញ្ចឹមសត្វ។

     បច្ចុប្បន្ននេះ ទូទាំងភូមិ មាមីងកសិករបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំដំណាំបានជិត ១០ ហិកតា សម្រេចបានលទ្ធផលសេដ្ឋកិច្ចខ្ពស់។

កសិករថាច់ហាញ់កំពុងថែទាំឪឡឹក។

     កសិករថាច់ហាញ់ នៅភូមិក្រកណ្ដាល ឃុំអាក្វាងហ៊ឺវបានបង្វែរសម្រេចជោគជ័យលើផ្ទៃដីផលិតស្រូវមិនសូវមានផលរបស់គ្រួសារឲ្យដឹងថា៖ គ្រួសារខ្ញុំមានផ្ទៃដីកសិកម្ម ២,៥ ហិកតាធ្លាប់បានផលិតស្រូវទៀងទាត់ក្នុងមួយឆ្នាំ ០២ រដូវ។ អាស្រ័យដោយមិនសូវមានផល កាលពីដំបូងខ្ញុំមិនទាន់ហ៊ានបង្វែរមកដាំដំណាំដោយសារតម្លៃនិងប្រភពផ្គត់ផ្គង់នាំចេញទីផ្សារមិនលំនឹង។ អាស្រ័យបានរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយ ចលនាមាមីងកសិករឲ្យបង្វែរពីការផលិតស្រូវមកដាំដំណាំ ទន្ទឹមនឹងនោះនៅទាំងឧទ្ទេសនាមឈ្មួញមួយចំនួននៅក្នុងខេត្តមកទស្សនាទម្រង់និងបានប្រមូលទិញផលិតផលហេតុដូច្នោះប្រជាជនក៏ស្ងប់ចិត្តអំពីប្រភពផ្គត់ផ្គង់នាំចេញទីផ្សារ។ បច្ចុប្បន្ននេះ ខ្ញុំបានសម្រេចចិត្តបង្វែរដីផលិតស្រូវមិនសូវមានផលជាង ០,៨ ហិកតាមកដាំឪឡឹក ឆ្លៀតដាំដំណាំបង្វិលជុំក្នុងមួយឆ្នាំ ០៣ រដូវ (ក្នុងនោះ ឪឡឹក ០២ រដូវ ល្ពៅ ០១ រដូវ)។

     ជាក់ស្ដែងដូចជា ឆ្នាំមុនផ្ទៃដីជាង ០,៧ ហិកតាបើសិនផលិតស្រូវគឺទិន្នផលសម្រេចបានក្នុងមួយកុងតែពី ៤០០-៥០០ គីឡូក្រាម គ្រប់ដើមទុនប៉ុណ្ណោះ។ អាស្រ័យហេតុនោះ​ខ្ញុំបានបង្វែរមកដាំឪឡឹ គិតជាមធ្យមក្នុងមួយកុងអាចផ្ដល់ផល ១,៥ តោន ក្រោយពេលគិតប្រាក់ចំណាយរួច គ្រួសារខ្ញុំនៅចំណេញជាង ៥០ លានដុង។ បច្ចុប្បន្ននេះ ខ្ញុំបានសម្រេចចិត្តបើកទូលាយផ្ទៃដីផលិតស្រូវបន្ថែម ០,១ ហិកតាទៀត ប្រសិនបើប្រៀបនឹងការផលិតស្រូវ ដាំឪឡឹកចំណេញខ្ពស់ជាងច្រើនដង។

     កសិករគឹមមុនី​ នៅភូមិក្រកណ្ដាលក៏ជាគ្រួសារមួយបានបង្វែរផ្ទៃដីផលិតស្រូវមកដាំដំណាំសម្រេចបានជោគជ័យដែរ។ គ្រួសារគាត់បានធូរធារដោយសារទម្រង់បង្វែរដីផលិតស្រូវមិនសូវមានផលមកដាំដំណាំ អាស្រ័យដោយដីផ្នោរខ្ពស់មិនអាចរក្សាទឹកបានប្រសិនបើផលិតស្រូវតទៅមុខទៀតកាន់តែខាតដើមទុន ហេតុដូច្នោះ គាត់បានសម្រេចចិត្តបង្វែរមកដាំល្ពៅ ០,៦ ហិកតា ទិន្នផលសម្រេចមធ្យមក្នុងមួយកុងបាន ០២ តោន លក់ចំណេញបានពី ៤ - ៥ លានដុង ។ ផ្ដើមពីទម្រង់ដាំល្ពៅនេះនាំមកប្រភពចំណូលខ្ពស់ដល់គ្រួសារគាត់ទិញគោមេបន្ថែមបាន ០៤ ក្បាលទៀតដើម្បីលំនឹងជីវភាព៕

អត្ថបទ-រូបថត៖លឺវវ៉ូ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.