22/09/2020 08:09
ពាណិជ្ជសញ្ញាដូងខ្ទិះកូវកែរបស់ខេត្តតា្រវិញពីមួយទៅថ្ងៃកាន់កើនបានមនុស្សច្រើនគ្នាដឹងឮ ទីផ្សារលក់ផលិតផលកំពុងកើនឡើងវិញហើយតម្លៃ ក៏ចាប់ផ្ដើមកើនឡើង បណ្ដាគ្រួសារដាំដូងខ្ទិះនៅស្រុកកូវកែ សប្បាយរីករាយ ។
សំណេះសំណាលជាមួយយើងខ្ញុំ បង ថាច់ថុងនៅភូមិចុងផ្នោរលេខ ០៣ ឃុំហ្វាតឹងស្រុកកូវកែបានឲ្យដឹងថា៖ បច្ចុប្បន្នតម្លៃដូងខ្ទិះកំពុងកើនឡើងវិញពី ៨០.០០០ ដុងដល់ជាង ១០០.០០០ ដុងក្នុងមួយផ្លែចំនួនដូងប៉ុន្មានក៏បានទិញទាំងអស់ ។ អាស្រ័យហេតុនោះប្រភពចំណូល ០២ លានដុងរៀងរាល់ខែពីការលក់ដូងខ្ទិះនោះបានរួមចំណែកលើកកម្ពស់ជីវភាពឲ្យគ្រួសារ ។ នេះមិនទាន់គិតដល់ប្រាក់លក់ដូងទុំផង។ ដូច្នោះទន្ទឹមនឹងការងារធ្វើស្រែការថែទាំ ដូង ជិត ១០០ ដើមលើផ្ទៃដីចម្ការ ០៥ កុងតែងបានគ្រួសារយកចិត្តទុកដាក់ ។
ពាណិជ្ជសញ្ញាដូងខ្ទិះកូវកែក៏បានគេដឹងឮច្រើន ម៉្លោះហើយតម្រូវការលក់ចេញពីមួយទៅថ្ងៃកាន់កើនតែកើនឡើង ពិសេស ដើមខែ ០៧ចន្ទគតិ ភ្ជាប់ជាមួយពិធីបុណ្យវូឡាងបានខេត្តចាត់តាំងរៀងរាល់ឆ្នាំនៅស្រុកកូវកែ ។ តម្រូវការកើនឡើង តម្លៃក៏កើនឡើងបង្គួរ ហេតុដូច្នោះបណ្ដាគ្រួសារដាំដូងខ្ទិះសប្បាយរីករាយ ។ លោកមាគឹមអ៊ុកនៅឃុំហ្វាតឹង ស្រុកកូវកែបានឲ្យដឹងថា៖ ដូងមួយដើមៗរបស់គ្រួសារលោកមា គិតជាមធ្យមក្នុងមួយឆ្នាំប្រមូលផលបានជិត ០៤ លានដុង ។
ក្នុងបណ្ដាថ្ងៃកន្លង តម្លៃដូងបានឈ្មួញនៅមូលដ្ឋានប្រមូលជាមួយ តម្លៃ ១៣០.០០ ដុងក្នុងមួយផ្លែចំពោះដូងមានទម្ងន់ពី ០,១-១,២ គីឡូក្រាមចំពោះដូងមានទម្ងន់ពី ០,៨-០,១ គីឡូក្រាម ទិញជាមួយតម្លៃ ១១០.០០០ ដុងក្នុងមួយផ្លែចំពោះដូងមាន ទម្ងន់ពី ០,៦-០,៨ គីឡូក្រាមទិញជាមួយតម្លៃ ៨០.០០០ដុងក្នុងមួយផ្លែ ។ទន្ទឹមនឹងនោះ យោងតាមពូជដូងខ្ទិះធម្មតាឬដូងខ្ទិះបង្កាត់ពូជ រួមជាមួយរបៀបថែទាំផ្សេងៗគ្នាអាចមានខ្ទិះតិច ច្រើនជាងគ្នា។
លោកថាច់ភូមី ជាកសិករមួយរូបធ្លាប់ដាំដូងខ្ទិះជាង ២០ ឆ្នាំនៅស្រុកកូវកែបានឲ្យដឹង ថា៖ ទោះបីលក់រាត់រាយឲ្យអ្នកទិញស្ដុកទុកហើយលក់វិញប៉ុន្ដែបច្ចុប្បន្ននេះមិនគ្រប់ដូងសម្រាប់លក់ចេញទីផ្សារ ។ល ។”
តាមតួលេខស្ថិតិរបស់គណៈកម្មាធិការប្រជាជនឃុំហ្វាតឹង ទូទាំងឃុំបច្ចុប្បន្នមានចម្ការដូងខ្ទិះជាង ២១០ ហិកតា ប្រមូលផលរៀងរាល់ឆ្នាំតាមការប៉ាន់ស្មានជាង ០១ លានផ្លែ ។ ថ្វីត្បិតភាគច្រើនអ្នកចម្ការសុទ្ធតែលក់ឲ្យឲ្យអ្នកទិញស្ដុកទុកសម្រាប់លក់ចេញទីផ្សារនៅក្នុងនិងក្រៅខេត្ត ។
ក្នុងខណៈដែល សហករណ៍ដូងខ្ទិះហ្វាតឹងជាសហករណ៍ដូងខ្ទិះតែមួយគត់លើភូមិសាស្រ្ដខេត្ត ប៉ុន្ដែបរិមាណប្រមូលទិញបើគិតតែឃុំហ្វាតឹងស្រូយក ១/៣ បរិមាណដូងខ្ទិះរបស់ឃុំ ។
តាមតួលេខស្ថិតិរបស់ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកូវកែ ផ្ទៃដីចម្ការដូងរបស់ទូទាំងស្រុកជាង ១.៨៧៩ ហិកតា ដាំជាង ៤១៣.៤០០ ដើម ក្នុងនោះមានដូងខ្ទិះជិត ៧២.០០០ ដើម កំពុងអំណោយផលជាង ៥៧.៥០០ ដើមបរិមាណផលដូងខ្ទិះរៀងរាល់ឆ្នាំសម្រេចជាង ០២ លានផ្លែ ។
បច្ចុប្បន្ន ភាគច្រើនអ្នកចម្ការសុទ្ធតែរាប់ឲ្យអ្នកទិញដូងនៅមូលដ្ឋាន ក្នុងពេលតួនាទីរបស់សហករណ៍មិនទាន់ពូកែ ហេតុដូច្នោះហើយមិនទាន់បានស្ថិរភាព ។ ម៉្លោះហើយ អាស្រ័យដោយដូងខ្ទិះកំពុងមានតម្លៃខ្ពស់ប៉ុន្ដែការរកទីផ្សារលក់ចេញនិងការពង្រីកតាមគ្រោងផែនការក៏គប្បីយកចិត្តទុកដាក់ ៕ប្រែសម្រួល៖ លឺវវូ
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។