• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទីប្រជុំជនឌិញអាងជាមួយនឹងទម្រង់ចិញ្ចឹមពពែគុណភាពខ្ពស់

05/11/2021 08:43

ទីប្រជុំជនឌិញអាងស្រុកថ្កូវគឺជាមូលដ្ឋានដែលមានទម្រង់ពង្រីកសេដ្ឋកិច្ចមានប្រសិទ្ធភាពជាច្រើនទម្រង់។ ក្នុងនោះមានទម្រង់ចិញ្ចឹមពពែដែលនាំមកលទ្ធផលជាក់ស្តែងបានប្រជាជនជាច្រើនគ្រួសារនៅមូលដ្ឋានពេញចិត្ត។ ឆ្នាំ ២០២១ ទីប្រជុំជនឌិញអាងមានពពែជិត ២.២០០ ក្បាលរបស់គ្រួសារចិញ្ចឹមជិត ១៥០ គ្រួ ក្នុងនោះ មានគ្រួសារជនជាតិខ្មែរជិត ១០០ គ្រួ។​ ភាគច្រើនប្រមូលផ្តុំនៅអនុសង្កាត់លេខ ៣ លេខ ៤ និង លេខ ៥។

មកកាន់គ្រួសារបងស្រី ត្រឹមធីថាញ (ជនជាតិខ្មែរ) ជាគ្រួសារមួយក្នុងចំណោម ៣០ គ្រួសារដែលចិញ្ចឹមពពែនៅអនុសង្កាត់លេខ ៤ ទីប្រជុំជនឌិញអាង។ បច្ចុប្បន្ននេះ គ្រួសារគាត់ស្ថិតក្នុងក្របខណ្ឌគ្រួសារជិតក្រ។ ឆ្នាំ ២០១៩ បងបានគម្រោងការ AMD ត្រាវិញឧបត្ថម្ភពពែញី ០២ ក្បាល។ ដោយឃើញបងថាញព្យាយាមប្រកបការរកស៊ី និងថែទាំហ្វូងពពែបានល្អ កាលពីដើមឆ្នាំ ២០២១ បងក៏បានសមាគម កសិករស្រុកថ្កូវ បង្កលក្ខណៈឲ្យបុលទុន ៣០ លានដុងពីប្រភពទុនអាទិភាពរបស់ធនាគារគោលនយោបាយសង្គមស្រុកដើម្បី​ទិញពពែញីថែម ០​២​ ក្បាល​ទៀត និងពង្រីកទ្រុងពពែឲ្យទូលាយដើម្បី​ពង្រីក​ទម្រង់​ចិញ្ចឹម​។

បងស្រីត្រឹមធីថាញកំពុងថែទាំពពែ។

បងស្រី ត្រឹមធីថាញ បានឲ្យដឹងថា៖ ដោយឃើញពពែជាសត្វងាយចិញ្ចឹម ចំណាយទុនតិច សមស្របនឹងគ្រួសារ ម៉្លោះហើយឆ្នាំ​ ២០២១ ខ្ញុំបានសមាគមកសិករស្រុកបង្កលក្ខណៈឲ្យបុលទុនអាទិភាពដើម្បីទិញពពែញីគុណភាពខ្ពស់ចំនួន ០២ ក្បាល តម្លៃជិត​ ១៥ លានដុង ប្រាក់ទុនក្រៅពីនោះខ្ញុំចំណាយធ្វើទ្រុងពពែ និងទិញចំណីឲ្យស៊ី។ សព្វថ្ងៃ​នេះ ហ្វួងពពែរបស់គ្រួសារ​ខ្ញុំ​កើនឡើងបាន ៤០ ក្បាល (វៀរលែង ពពែ ០២ ក្បាល​ទើប​ទិញ​)។ ក្នុង​នោះ​ខ្ញុំ​លក់អស់ ​១០ ក្បាលទូទាត់ខ្ទង់ចំណាយ​រួចនៅ​ចំណេញជិត ​៣០​ លាន​ដុង។ខ្ញុំ​ទើប​លក់​ពពែ​សាច់​ ០៥ ក្បាល តម្លៃក្នុង​មួយ​គីឡូក្រាម ១១០.០០០ ដុង​ ទូទាត់ខ្ទង់​ចំណាយរួច​ចំណេញ​​ជិត ១៥ លាន​ដុង។

ជាគ្រួសារដែលទើបចូលរួមទម្រង់ចិញ្ចឹមពពែគុណភាពខ្ពស់ អា​ស្រ័យសមាគមកសិករទីប្រជុំជនបំផុសចលនាបងគាងស៊ីនៅអនុសង្កាត់លេ​ខ ៦ ទីប្រជុំជនឌិញអាងបានឲ្យដឹងថា៖ កាលពីដើមខែតុលា ឆ្នាំ ២០២១ ខ្ញុំបុលប្រាក់ទុន ៣០ លានដុង ពីប្រភពទុន “ កសិករផ្តើមអាជីព “ របស់ធនាគារគោលនយោបាយសង្គមស្រុក។ ពេលបានប្រាក់នោះមក ខ្ញុំទិញពពែញីគុណភាពខ្ពស់ ០៣ ក្បាលតម្លៃ ២៥ លានដុង និងបានកម្មាភិបាលសមាគមកសិករទីប្រជុំជនណែនាំពីបច្ចេកទេសចិញ្ចឹមពពែបានច្រើនទន្ទឹមនឹងនោះខ្ញុំនៅទាំងរៀនបទពិសោធន៍ពីប្អូនប្រុសខ្ញុំដែលធ្លាប់ចិញ្ចឹមពពែជាច្រើនឆ្នាំមកហើយ។ ដូច្នោះហើយទើបខ្ញុំមិនបារម្ភពេលដែលចូលរួមទម្រង់នេះ។

ដើម្បីបន្តការពង្រីកទម្រង់ចិញ្ចឹមពពែ សមាគមកសិករទីប្រជុំជនឌិញអាងបាន និងកំពុងចលនាកសិករឲ្យចូលរួមក្រុមអាជីពតាមគម្រោងលេខ ២៤ របស់មជ្ឈិមសមាគមកសិករវៀតណាមស្តីពីការរៀបចំក្រុមអាជីព។ គិតមកទល់ពេលនេះ សមាគមកសិករទីប្រជុំជនរៀបចំក្រុមអាជីពចិញ្ចឹមពពែបាន ០២ ក្រុម ដោយមានសមាជិក ១៨ នាក់ចូលរួម ចិញ្ចឹមពពែគុណភាពខ្ពស់ជិត ១២០ ក្បាល។

បច្ចុប្បន្ន​ពពែសាច់ប្រភេទលេខ ​១ ​ឈ្មួញមក​ទិញដល់ផ្ទះ​ ជាមួយតម្លៃ​ក្នុងមួយ​គីឡូក្រាមពី​  ១១០.០០០-​១២០.០០០ ​ដុង​ ទូទាត់ខ្ទង់ចំណាយរួចអ្នកចិញ្ចឹមនៅចំណេញ​​ក្នុង​មួយ​ក្បាលពី​ ០២-​២,៥ លាន​ដុង ​។

លោកដាំងជីកុង ប្រធានសមាគមកសិករទីប្រជុំជនឌិញអាងបានឲ្យដឹងថា៖ ដើម្បីពង្រីកតួនាទីជាកងកម្លាំងស្នូលក្នុងការពង្រីកផលិតកសិកម្ម និងធ្វើអាជីវកម្មនៅទីប្រជុំជន សមាគមទទួលប្រាក់ទុនពីប្រភពទុន “កសិករផ្តើមអាជីវកម្ម” របស់ធនាគារគោលនយោបាយសង្គមស្រុកចំនួន ៣០០ លានដុង សម្រាប់សមាជិក ១០ នាក់បុលចិញ្ចឹមពពែគុណភាពខ្ពស់។ ពូជពពែដែលផ្នែកជំនាញណែនាំឲ្យទិញមកចិញ្ចឹមគឺពូជពពែញីប៊ិតថាវ និងពូជពពែឈ្មោល Boer។ ដោយសារស្ថានភាពអាសន្នរោគរាតត្បាតស្មុគស្មាញ ទើបផ្នែកកសិកម្មមិនចាត់តាំងថ្នាក់ហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្ត្រ-បច្ចេកវិទ្យាពីការចិញ្ចឹមពពែដល់ប្រជាជននៅមូលដ្ឋានបាន។ ប៉ុន្តែផ្នែកកសិកម្មសហការជាមួយសមាគមកសិករគ្រប់លំដាប់ថ្នាក់ ជូនឯកសារពីបច្ចេកទេសចិញ្ចឹមពពែដល់បណ្តាគ្រួសារដែលចិញ្ចឹមពពែ ស្វែងយល់ រៀនសូត្របង្កើនចំណេះដឹងពីរបៀបថែទាំ និងបង្កាត់ពូជពពែឲ្យបានល្អ និងរបៀបបំប៉នពពែឲ្យឆាប់ធំធាត់ ណែនាំឲ្យប្តូររបៀបចិញ្ចឹមពពែពីទ្រង់ទ្រាយលែងក្នុងចម្ការទៅជាទ្រង់ទ្រាយចិញ្ចឹមក្នុងទ្រុងវិញ៕                

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.