• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ទប់ទល់ជាមួយនឹងស្ថានភាពរាំងរឹះជ្រាបជាតិជូរប្រៃរដូវកាលឆ្នាំ ២០២១៖ ប្រមូលផ្តុំកម្លាំងផ្សព្វផ្សាយបណ្តាវិធីសាស្ត្រក្នុងការផលិតនិងជីវភាពរស់នៅ

23/10/2020 09:05

ស្ថិតក្នុងពិធីត្រួតពិនិត្យ ប្រគល់ជូន និងដាក់ឲ្យប្រើប្រាស់ ០៣ សំណង់ទប់ស្កាត់ជាតិជូរប្រៃ សម្រួលទឹកលូបង្ហូតទឹកប៊ុងបត់ តឹងយិញខេត្តត្រាវិញ និងលូបង្ហូតទឹកយុងលីមខេត្តវិញឡុង រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទង្វៀងស្វឹងកឿងបានចង្អុលការក្នុងរដូវកាលឆ្នាំ ២០២១ ជាមួយនឹងបណ្តាភាពប្រែប្រួលយ៉ាងស្មុគស្មាញចំពោះស្ថានភាពរាំងរឹះ ជ្រាបជាតិជូរប្រៃ បណ្តាមូលដ្ឋានគប្បីប្រមូលផ្តុំកម្លាំងទៅលើគោលដៅ ០៣ យ៉ាងដូចជា៖ (១) មិនទុកឲ្យខ្វះទឹកស្អាត (២) មិនទុកឲ្យដើមឈើហូបផ្លែខ្វះទឹកសាប (៣) មិនទុកឲ្យស្រូវរដូវសម្រកត្រូវជះឥទ្ធិពល។

             ចំពោះការចង្អុលការខាងលើនេះផ្នែកកសិកម្មខេត្តត្រាវិញបានប្រមូលផ្តុំផ្សព្វផ្សាយបណ្តាវិធីសាស្ត្រយ៉ាងសកម្មដើម្បីទប់ទល់ជាមួយនឹងអាកាសធាតុប្រែប្រួល។ គ្រោះអាសន្នរាំងរឹះជ្រាបជាតិជូរប្រៃគម្រាមកំហែងខ្ពស់តាមការព្យាករណ៍របស់ស្ថាប័នជំនាញក្នុងបណ្តាខែដើមរដូវសម្រកឆ្នាំ ២០២០-២០២១ នៅតំបន់វាលទំនាបទន្លេគឺវឡុងមានបរិមាណផ្លូវទឹកហូរពីអភិជនភាពទន្លេមេគង់ចុះមកតំបន់វាលទំនាបទន្លេគឺវឡុងអាចមានសមត្ថភាពខ្វះទឹកពី ២០-៣៥% ប្រៀប ជាមួយនឹងមធ្យមភាគរៀងរាល់ឆ្នាំ។ ដោយឡែកតែខេត្តត្រាវិញចាប់តាំងពីនេះរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២០ ជាតិជូរប្រៃជ្រាបចូលទន្លេពីដើមសប្តាហ៍ពាក់កណ្តាលខែធ្នូឆ្នាំ ២០២០ (ទាបជាកម្រិត ១)។ ខណៈពេលទឹកប្រៃជ្រាបចូល(ហានិភ័យកម្រិតទី ១) ជាមធ្យមច្រើនជាងបណ្តាឆ្នាំមុនពាក់កណ្តាលខែមករាឆ្នាំ ២០២១) កម្រិតជ្រាបជាតិជូរប្រៃជ្រៅទៅក្នុងបណ្តាទន្លេខ្ពស់បំផុតគឺជាមធ្យមច្រើនឆ្នាំមុននេះ។ នៅលើទន្លេកូចៀង និងទន្លេហូវកម្រិតប្រៃ ០៤‰ ជ្រាបជ្រៅបំផុតប្រមាណ ៥៤-៥៦ គីឡូម៉ែត្រ (កម្រិត ២)។

             

ទិដ្ឋភាពនៅជនបទ។ រូបថត៖ រតនា

          ស្ថិតនៅនឹងអង្គប្រជុំកាលពីថ្ងៃទី ១៥ កញ្ញា លោកដុងវ៉ាំងឡឹម ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញសំណូមពរផ្នែកកសិកម្មអនុវត្តការបត់បែនរដូវកាលធានាឆាប់ចុះពូជស្រូវរដូវសម្រកឆ្នាំ ២០២០-២០២១ ធ្វើចលនាបណ្តាសំណង់ធារាសាស្ត្រវាលស្រែឲ្យសមស្របជាមួយនឹងអំឡុងពេលរបស់ទឹក។ ពិនិត្យឡើងវិញ និងឡើងគ្រោងផែនការតំបន់ គប្បីតម្លាភាពប្រភពទឹកសម្របប្រជុំជីវភាព។ សុក្រឹតប្រព័ន្ធបណ្តាសំណង់ធារាសាស្ត្រវាលស្រែបម្រើការបែងតំបន់ផលិតកសិកម្មក្នុងលក្ខណៈអាកាសធាតុប្រែប្រួល។ ពិសេសគឺ គ្រោះរាំងរឹះជ្រាបជាតិជូរប្រៃឆ្នាំ ២០១៩-២០២០ បណ្តាលឲ្យអន្តរាយផ្ទៃដីផលិតស្រូវប្រមាណ ៩១៩ ពាន់លានដុង (៣៨១ ហិកតាស្រូវធ្ងន់ ២៣.៧៤៧,១៥៩ ហិកតាស្រូវសម្រក ១.៦៨៩ ហិកតាស្រូវដើមឆ្នាំ) ៧៧,០៣ ហិកតាដំណាំ និង ២៧១,៣៤១ ហិកតាឈើហូបផ្លែ មានគ្រួសារប្រជាជន ១១.៦១២ គ្រួត្រូវខ្វះទឹកអាស្រ័យដោយត្រូវជះឥទ្ធិពលជ្រាបជាតិជូរប្រៃ។ មានសំណង់ចែកចាយទឹក ១៥ កន្លែងបានប្រើប្រាស់ប្រភពទឹកមុខ ត្រូវជះឥទ្ធិពលអាស្រ័យដោយជ្រាបជាតិជូរប្រៃ។ ម្ចាស់ការតាំងពីបណ្តាវិធីសាស្ត្រ “កម្លាំងទាំងមូល” របស់ផ្នែកកសិកម្ម បណ្តាវិធីសាស្ត្រដែលបានផ្នែកកសិកម្មកំពុងបញ្ចេញកម្លាំងអនុវត្តក្នុងបណ្តាខែចុងឆ្នាំ ២០២០ នេះគឺ៖ជំរុញសន្ទុះកសាងបណ្តាសំណង់បង្ការទប់ស្កាត់ការរាំងរឹះជ្រាបជាតិប្រៃ ប្រញាប់ដាក់ឲ្យប្រើប្រាស់បម្រើការផលិត។ ក្នុងការផលិតស្រូវផ្សព្វផ្សាយរៀបចំរដូវកាលធានាការចុះពូជរដូវស្រូវសម្រកឆ្នាំ ២០២០-២០២១។ បន្តការកែទម្រង់ផ្លាស់ប្តូររចនាពូជឈើដាំសមស្របតាមទិសដៅបង្វែរផ្ទៃដីផលិតស្រូវនៅតំបន់រាំងរឹះខ្វះទឹក ត្រូវជ្រាបជាតិជូរប្រៃមកដាំដើមឈើគោក ផ្សព្វផ្សាយណែនាំបច្ចេកទេសធ្វើប្រពលវប្បកម្មស្រូវ ដើមឈើហូបផ្លែស្ថិតក្នុងលក្ខណៈរាំងរឹះជ្រាបជាតិជូរប្រៃ។ ក្នុងការចិញ្ចឹមជលផល ណែនាំបណ្តាមូលដ្ឋាន និងអ្នកចិញ្ចឹមបញ្ជាក់តំបន់ចិញ្ចឹមជលផលទឹកប្រៃលំនឹងមានព្រំដែនទឹកប្រៃទឹកសាបច្បាស់លាស់ដើម្បីម្ចាស់ការវីធានការសម្រួលទឹកឲ្យសមស្រប។ មានផែនការពន្លែងពូជឲ្យសមស្រប។ ចំពោះទឹកប្រជុំជីវភាព អនុវត្តការត្រួតពិនិត្យឡើងវិញ ដើម្បីគ្រោងផែនការតំបន់តុល្យាភាពប្រភពទឹកសម្រាប់ការប្រជុំជីវភាពក្នុងលក្ខណៈធម្មតា និងក្នុងលក្ខណៈដែលត្រូវរងជះឥទ្ធិពលព្រោះជាតិជូរប្រៃជ្រាបចូល ធានាការផ្គត់ផ្គង់គ្រប់ទឹកប្រជុំជីវភាពជូនប្រជាជន។

                 កែទម្រង់រដូវកាលចុះពូជស្រូវរដូវដើមឆ្នាំ រដូវស្រូវធ្ងន់ រដូវស្រូវសម្រកឆ្នាំ ២០២០ និងរដូវស្រូវសម្រកឆ្នាំ ២០២០-២០២១។ តាមការគ្រោងទុកផ្ទៃដីចុះពូជស្រូវ ៤៦.៤៦០ ហិកតា ចុះពូជប្រមូលផ្តុំចាប់ពីថ្ងៃទី ១៥ វិច្ឆិកា និងបញ្ចប់នៅថ្ងៃទី ៣០ ធ្នូឆ្នាំ ២០២០។  បង្វែរផ្ទៃដីស្រូវមិនសូវមានផលមួយចំនួនមកដាំដំណាំ ដើមឈើយូរឆ្នាំ និងគួបផ្សំជាមួយនឹងការដាំចិញ្ចឹមជលផល(ផែនការទូទាំងឆ្នាំគឺ ៦.៥០០ ហិកតា) នៅបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុង។ កែប្រែចម្ការឈើចម្រុះ ខិតខំដល់ចុងឆ្នាំសម្រេច ប្រមាណ ១០% នៃផ្ទៃដី (ផែនការ ៩០០/៩.០០០ ហិកតា) និងកែប្រែដាំថ្មីដើមឈើហូបផ្លែ និងដើមដូងមិនសូវបានផលតាំងពីនេះដល់ចុងឆ្នាំមានប្រមាណ ៥៥០ ហិកតាដើម្បីដាំបណ្តាប្រភេទឈើហូបផ្លែមួយចំនួននាំមកភាពមានព្រៀបដូចជាក្រូចសម្បកខៀវ ស្វាយ ក្រូចពោធិ៍សាត់សម្បកក្រាស់ ក្រូចឃ្វីច ស្រការនាគបណ្តូលក្រហម។ល។ និងដើមដូងប្រណីត ឪសថ។ ប្រមូលផ្តុំទាញយកផលដោយមានប្រសិទ្ធភាពចំពោះ ១១ តំបន់ចិញ្ចឹមជលផលប្រមូលផ្តុំជាមួយនឹងផ្ទៃដីជាង ១៣.៩០០ ហិកតាដែលបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រេចបង្គួរ ជំរុញមាំការចលនា ព្រមានប្រជាជនផលិតស្រូវបន្លែបង្ការមិនសូវបានផលបង្វែរមកចិញ្ចឹមជលផលដើម្បីនាំមកលទ្ធផលសេដ្ឋកិច្ចលើកកម្ពស់ប្រភពចំណូល និងកែលម្អជីវភាពរបស់ប្រជាជន។ ចាត់តាំងជីកស្តារបណ្តាសំណង់ធារាសាស្ត្រវាលស្រែឆ្នាំ ២០២១ ដើម្បីស្តុកទឹកនិងនាំទឹកសាបធានាប្រភពទឹកស្រោចស្រពឲ្យការផលិតកសិកម្មរដូវសម្រកឆ្នាំ ២០២០-២០២១។ ជំរុញមាំការងារត្រួតពិនិត្យបណ្តាកំណាត់ភ្លឺទំនប់ របាំងច្រើនតែស្រុតបាក់ និងសំណើវិធីសាស្ត្រជម្នះ។

             តាមលោកផាមមិញត្រៀងនាយកមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត៖ ដើម្បីម្ចាស់ការទប់ទល់ជាមួយនឹងស្ថានភាពរាំងរឹះជ្រាបជាតិជូរប្រៃជ្រាបចូលមានគ្រោះថ្នាក់កើតឡើងក្នុងពេលខាងមុខនេះខេត្តបានសំណើឡើងក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងបណ្តាក្រសួង ផ្នែកមជ្ឈិមប្រញាប់ឧបត្ថម្ភថវិកាឲ្យខេត្ត ជាមួយនឹងចំនួនទឹកប្រាក់សរុបរួមជាង ១.២៧៧ ពាន់លានដុងសម្រាប់វិនិយោគកសាងបណ្តាសំណង់ទទូច៕           ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.