• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

តែស្លឹកច័ន្ទក្រអូប

03/11/2020 16:19

ឆ្នាំ ២០១៨ ក្រុបហ៊ុនចំកាតឯកសមាជិក-ពាណិជ្ជកម្ម-នីហរណភូវ៉ើយ (សង្កាត់ទី ៦ ទីក្រុងត្រាវិញ) បានសិក្សាស្រាវជ្រាវ និងផលិតជាតែស្លឹកច័ន្ទក្រអូបដើម្បីងាយនឹងប្រើប្រាស់។

ផលិតផលតែស្លឹកច័ន្ទក្រអូប។ រូបផត៖ ហ៊ឺវហ្វេ

             ដើមច័ន្ទក្រអូបមានឈ្មោះវិទ្យាសាស្ត្រជា Pandanus amaryllfolius Roxb. (P.odorus Ridl.) លក្ខណៈរបស់ដើមស្លឹកច័ន្ទក្រអូបដុះជាគុម្ព មានកម្ពស់ដល់ ០១ ម៉ែត្រ បែកមែកច្រើន។ ស្លឹកមានពណ៌ខៀវស្លេក មានក្លិនក្រអូបស្រាលៗ គ្មានបន្លា។ ក្នុងការច្នៃគ្រឿងអាហារប្រជាប្រិយ គឺពេលបបរស្ករ ធ្វើក្រែម វេចនំ ស្ងោរដំឡូង តែងមានដាក់ពីរ បីស្លឹកច័ន្ទចូលឲ្យក្រអូប។ ស្លឹកច័ន្ទក្រអូបនៅបានបុក ក្លុកឲ្យម៉ត់ពូតយកទឹកលាយជាមួយនឹងអង្ករដំណើបសម្រាប់វេចនំឲ្យក្រអូបឬធ្វើជាពណ៌។

              មិនត្រឹមតែប្រើក្នុងអាហារភេសជ្ជៈប៉ុណ្ណោះ តាមវេជ្ជសាស្ត្របុរាណ ស្លឹកច័ន្ទក្រអូបមានប្រសិទ្ធភាពធ្វើឲ្យបន្ថយស្ករក្នុងឈាម។ ជាមួយនឹងលក្ខណៈខាងលើ ឆ្នាំ ២០១៨ ក្រុបហ៊ុនចំកាតឯកសមាជិក-ពាណិជ្ជកម្ម-នីហរណភូវ៉ើយ (សង្កាត់ទី ៦ ទីក្រុងត្រាវិញ) បានសិក្សាស្រាវជ្រាវ និងផលិតជាតែស្លឹកច័ន្ទក្រអូបដើម្បីងាយនឹងប្រើប្រាស់ ប៉ុន្តែគង់ធានាបានក្លិនរសជាតិក្រអូបរបស់ស្លឹកច័ន្ទនិងបណ្តាសមាសភាពវិទ្យាសាស្ត្រក្នុងដើមច័ន្ទក្រអូបដែរ តែស្លឹកច័ន្ទក្រអូបបានប្រើប្រាស់ដោយបណ្តាវត្ថុធាតុដើមដូចជាបណ្តាស្លឹកច័ន្ទដែលបានប្រមូលផលយកមក និងលាងស្អាត បន្ទាប់ពីនោះកាត់ឲ្យម៉ត់រួចដាក់ទៅ                 ក្នុងឡសម្ងួតត្រជាក់។ ដំណាក់កាលសម្ងួតត្រាជាក់ វត្ថុធាតុដើមស្លឹកច័ន្ទក្រអូបបានដាក់ទៅក្នុងគ្រឿងម៉ាស៊ីនកិនឲ្យម៉ត់ទៅជាម្សៅ និងលាយបន្ថែមសារជាតិដូចជាម្សៅស៊ឹមពោល្យំជាមួយនឹងស្មៅផ្អែមនិងដំណើរការវេចកញ្ចប់ដោយប្រព័ន្ធស្វ័យប្រវត្តិទាំងអស់។ ផលិតផលតែស្លឹកច័ន្ទក្រអូបបានរចនាគំរូប្លង់តាមកញ្ចប់ចម្រុះនិងមានខ្ចប់គួរឲ្យចាប់ភ្នែក ហើយបានប្រើប្រាស់ដោយរបៀបដាក់វេចខ្ចប់តែទៅក្នុងកែវរួចចាក់ទឹកពុះចូលទុកក្នុងរយៈពេលពី ០៣-០៥ នាទីគឺពិសារបាន។

                 តាមលោកតូភូវុើយនាយកក្រុមហ៊ុនចំកាតឯកសមាជិក-ពាណិជ្ជកម្ម-នីហរណភូវ៉ើយបានឲ្យដឹងថា៖ តែស្លឹកច័ន្ទក្រអូបមិនត្រឹមតែមានក្លិនរសជាតិក្រអូបរបស់ស្លឹកច័ន្ទប៉ុណ្ណោះវានៅគួបផ្សំជាមួយនឹងបណ្តាសារជាតិផ្សងៗ ជំនួយខាងភេសជ្ជៈក្នុងរដូវក្តៅបានល្អផង ផ្គត់ផ្គង់ជាតិសកម្មមួយចំនួនរបស់សារជាតិដូចជាស៊ឹមពោល្យំទៀតផង។ រសជាតិស្រាលៗនិងមានជាតិផ្អែមរបស់ស្មៅផ្អែមបង្កជាចំណុចថ្មីចំឡែករបស់ទឹកតែ បើប្រៀបធៀបជាមួយនឹងការធម្មតាប្រើវត្ថុធាតុដើមពីស្លឹកច័ន្ទក្រអូបផងដែរ។ ក្រៅពីនោះ របៀបលាយជាមួយនឹងទឹកក្តៅផឹកផ្ទាល់ អ្នកពិសារតែស្លឹកច័ន្ទក្រអូបអាចនឹងលាយបន្ថែមបន្តិចទឹកឃ្មុំចូលដើម្បីបង្កើនជាតិផ្អែមនិងជាតិសកម្មពីទឹកឃ្មុំដើម្បីបង្កើនប្រព័ន្ធធន់និងរោគសម្រាប់ស៌ពាង្គកាយក្រោយបណ្តាពេលស្រសស្រូបពេលព្រឹក។

                  កន្លងហើយផលិតផលតែស្លឹកច័ន្ទក្រអូប របស់ក្រុមហ៊ុនចំកាតឯកសមាជិក-ពាណិជ្ជកម្ម-នីហរណភូវ៉ើយ គឺជាផលិតផលមួយក្នុងចំណោមផលិតផលតែទាំង ០៧ សម្រេចបានលិខិតទទួលស្គាល់ OCOP ផ្កាយ ៣ និងសម្រេចផលិតផលឧស្សាហកម្មជនបទឆ្នើមតំបន់ភាគខាងត្បូងឆ្នាំ ២០២០។ ក៏តាមប្រសាសន៍របស់លោកតូភូវ៉ើយ ការពង្រីកផលិតផលតែស្លឹកច័ន្ទក្រអូបបានរួមចំណែកយ៉ាងធំសម្រាប់ប្រជាកសិករបានប្រើប្រាស់ផ្ទៃដីជាយបណ្តាភ្លឺទំនប់ឬដីទំនាបមិនអាចដាំដំណាំបានដើម្បីពង្រីកទម្រង់ដាំដើមច័ន្ទក្រអូបតាមទិសដៅជំនាញប្រពលវប្បកម្មនាំមកតម្លៃយ៉ាងធំ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនប្រមូលទិញវត្ថុធាតុដើម(ស្លឹកច័ន្ទក្រអូប)ប្រែប្រួលក្នុងមួយគីឡូក្រាមពី ៦.០០០-១០.០០០ ដុង (យោងតាមពេលកំណត់) និងជាមធ្យមផ្ទៃដីក្នុង ១.០០០ ម៉ែត្រក្រឡាក្នុងមួយឆ្នាំផ្តល់ទិន្នផលបានប្រមាណ ០៦ តោនស្លឹក៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.