• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ត្រាវិញអនុវត្តគោលនយោបាយជាច្រើនជំរុញទឹកចិត្តពង្រីកសហករណ៍

01/12/2020 08:13

ជាមួយគោលដៅពង្រីកសេដ្ឋកិច្ចសមូហភាពរឹងមាំអំពីចំនួននិងគុណភាព ទន្ទឹមនឹងនោះផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ពហុសណ្ឋាន រូបភាពផលិត ធ្វើពាណិជ្ជកម្ម ចូលរួមយ៉ាងសកម្មក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន រយៈពេលកន្លងខេត្តត្រាវិញបានផ្សព្វផ្សាយគោលនយោបាយជាច្រើនដើម្បីជំរុញទឹកចិត្តឧបត្ថម្ភពង្រីកសហករណ៍។

មុខទំនិញបានតាំងលក់នៅទីផ្សារ។ រូបថតៈ រតនា

    ជាក់ស្តែង ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងបញ្ជាការនឹងជំរុញមាំការអនុវត្តន៍វិទ្យាសាស្រ្ត - បចេ្ចកទេសទំនើបក្នុងការផលិតដល់សហករណ៍ខេត្តអនុវត្តគោលនយោបាយបញ្ជូនកម្មាភិបាលវ័យក្មេងរៀនចប់មហាវិទ្យាល័យឧត្តមសិក្សាមក ធ្វើការមានពេលកំណត់នៅបណ្តាសហករណ៍កសិកម្ម។ ក្រោយរយៈកាលជិត ០៣ ឆ្នាំអនុវត្តកម្មវិធីជំហានដំបូងបាននាំមកប្រសិទ្ធភាពយ៉ាងសកម្ម បង្កការងារធ្វើ និងប្រភពចំណូលលំនឹងជូនប្រជាជន បង្កជាកម្លាំងដើម្បីបណ្តាសហករណ៍ពង្រីកសក្តានុពលភាពមានព្រៀបផលិតកសិកម្ម មានប្រសិទ្ធភាព។ គិតមកទល់ពេលនេះ ទូទាំងខេត្ត មានពលកម្មវ័យក្មេង ១៥៧ នាក់មានចំណេះ វិជ្ជាពីឧត្តមសិក្សាមហាវិទ្យាល័យមកធ្វើការមានពេលកំណត់នៅ ៩២ សហករណ៍។
     ដើម្បីជួយឲ្យបណ្តាសហករណ៍បានប្រសព្វជាមួយប្រភពទុនបុលអាទិភាពពង្រីកការផលិត- ធ្វើពាណិជ្ជកម្ម គណៈកម្មាធិការប្រជាជនខេត្តបានបង្កើតមូលនិធិពង្រីកសហករណ៍ខេត្ត និងប្រគល់ឲ្យសម័្ពន្ធសហករណ៍ខេត្តគ្រប់គ្រង។ ក្នុង ០៩ ខែដើមឆ្នាំ ២០២០ មូលនិធិរំសាយប្រាក់បាន ១,៦ ពាន់លានដុងឧបត្ថម្ភសហករណ៍ ក្នុងខេត្តបុលទុនពង្រីកការផលិត- ធ្វើពាណិជ្ជកម្ម។ គិតមកទល់ពេលនេះ មាន ១១ សហករណ៍ បានបុលទុនជាមួយទឹកប្រាក់សរុបរួមជាង ៦,៣ ពាន់លានដុង។
     ទន្ទឹមនឹងនោះបណ្តាសហករណ៍ក្នុងខេត្តនៅ ទាំងបានប្រសព្វជាមួយប្រភពទុនពីមូលនិធិជាតិ ដោះស្រាយការងារធ្វើរបស់សម្ព័ន្ធសហករណ៍វៀតណាមនិងមូលនិធិឧបត្ថម្ភពង្រីកសហករណ៍មជ្ឈិម។ បច្ចុប្បន្ននេះ មានសហករណ៍ ០៦ បានបុលទុនពីមូលនិធិជាតិបាន ០១ ពាន់លានដុង ដោះស្រាយការងារធ្វើនិងសហករណ៍ ០១ កសាងនិងអនាម័យបរិស្ថានត្រាវិញបុលពីមូលនិធិឧបត្ថម្ភពង្រីកសហករណ៍មជ្ឈិមបាន ៩០០ លានដុង។
ក្រៅពីនោះ បណ្តាសហករណ៍កសិកម្មក្នុងខេត្ត នៅទាំងបានឧបត្ថម្ភវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ គិតមកទល់ពេលនេះ ក្នុងទូទាំងខេត្តមានសហករណ៍ ១៣ ដោយបានគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័នគោលការណ៍វិនិយោគហេដ្ឋារចនាសម្ព័ន្ធដូចជា៖ កសាងអាគារធ្វើការឃ្លាំង​អាគារដាក់តាំងផលិតផលជាមួយកម្រិតប្រាក់​វិនិយោគរួម ៨,៧៣៣ ពាន់លានដុង។
     តាមលោកយឿងហាយខ្វា នាយករងមន្ទីរ​ផែន​ការនិងវិនិយោគខេត្ត ទន្ទឹនឹងជំហានវិវឌ្ឍន៍យ៉ាងសកម្ម សេដ្ឋកិច្ចសមូហភាពរបស់ខេត្តត្រាវិញនៅមានចំណុចអន់ថយមួយចំនួនអាស្រ័យចំនួនសហករណ៍កើន ប៉ុន្តែអត្រាធ្វើសកម្មភាពមធ្យម អន់ខ្សោយស្រូបយកអត្រាខ្ពស់។ ម្យ៉ាងវិញទៀត ចំនួនសហករណ៍កសាងបានពាណិជ្ជ សញ្ញាផលិតផលមិនទាន់បានច្រើន និងការប្រជែងលើទីផ្សារនៅអន់ថយ។ ព្រមជាមួយនោះ ការវិនិច្ឆ័យបណ្តាសហករណ៍បញ្ឈប់សកម្មភាព មិនទាន់ដាច់ស្រេចលទ្ធភាពផ្ទៃក្នុងរបស់សហករណ៍នៅអន់ខ្សោយពឹងលើការឧបត្ថម្ភរបស់ រដ្ឋ។ ក្រៅពីនោះ កងជួរកម្មាភិបាលគ្រប់គ្រងសហករណ៍ថ្វីត្បិតបានលើកកម្ពស់ប៉ុន្តែមិនទាន់ស្មើ មិនទាន់ឆ្លើយតបតាមតម្រូវការក្នុងការពង្រីកសេដ្ឋកិច្ច-សង្គមសម័យសមាហរ័ណកម្មសេដ្ឋកិច្ចគ្រប់គ្រង បញ្ជាការផលិត -ធ្វើពាណិជ្ជកម្មនៅជួបលំបានច្រើនខ្វះការប្រសព្វជាមួយបណ្តាប្រភពព័ត៌មានគោលនយោបាយឧបត្ថម្ភជំរុញរបស់រដ្ឋ។
     អាស្រ័យហេតុនោះ រយៈពេលខាងមុខខេត្ត នឹងជំរុញមាំផ្សព្វផ្សាយអំពីតួនាទីរបស់សេដ្ឋកិច្ចសមូហភាព សហករណ៍កសាងនិងពង្រីកបណ្តាសហករណ៍របៀបថ្មី ភ្ជាប់ជាមួយកន្សោមតម្លៃផលិតផលមុខទំនិញ។ ក្នុងនោះសហករណ៍មានតួនាទីស្នូលក្នុងការចាត់តាំងផលិតច្នៃផលិត និងចងសម្ព័ន្ធជាមួយអាជីវកម្មដើម្បីលក់មុខទំនិញឲ្យប្រជាជន។
     តាមលោកវឿងហាយខ្វា ដើម្បីសហករណ៍ចលនាមានប្រសិទ្ធភាពពិតប្រាកដមជ្ឈិម និងខេត្ត មិនគប្បីដាក់ចេញផែនការឲ្យមូលដ្ឋាននីមួយៗត្រូវបង្កើតបានប៉ុន្មានសហករណ៍ គឺគប្បីទុកឲ្យសហករណ៍បានបង្កើតឡើងយោងលើស្មារតីស្ម័គ្រ ចិត្តផ្តើមពីតម្រូវការជាក់ស្តែង ជាមួយការជំរុញ ដាស់តឿន ការឧបត្ថម្ភយ៉ាងសកម្មរបស់បណ្តា ស្ថាប័នមានសមត្ថកិច្ច។ ម្យ៉ាងវិញទៀតខេត្តក៏គួបផ្សំជាមួយបណ្តាប្រភពទុនពីបណ្តាកម្មវិធីគោល ដៅជាតិកសាងជនបទថ្មី កម្មវិធីបន្ថយភាពក្រីក្រ  ស្ថិរភាព កម្មវិធីឃុំនីមួយៗផលិតផលមួយ បណ្តា មូលនិធិពីមជ្ឈិម មូលដ្ឋានបណ្តាអង្គការចាត់ តាំងឥណទាន ធនាគារពាណិជ្ជកម្ម។ល។ ឧបត្ថម្ភ យ៉ាងសកម្មឲ្យសេដ្ឋកិច្ចសមូហភាពសហករណ៍។ បច្ចុប្បន្ននេះ មន្ទីរផែនការនិងវិនិយោគកំពុងកសាងសេចក្តីព្រាងសេចក្តីសម្រេចចិត្តគោលនយោបាយឧបត្ថម្ភពង្រីកសហករណ៍លើភូមិ​សាស្រ្តខេត្ត ដំណាក់កាល ២០២១-២០២៥ ធ្វើសេនាធិការឲ្យគណៈកម្មាធិការប្រជាជនខេត្តជំរៀបក្រុមប្រឹក្សាប្រជាជនខេត្តផ្សាយសេចក្តីសម្រេចចិត្តថ្មី ដើម្បីឧបត្ថម្ភបណ្តាសហករណ៍លើភូមិសាស្រ្តខេត្តក្នុងដំណាក់កាលខាងមុខ។
    តាមការស្ថិតិ ក្នុងទូទាំងខេត្តមាន ១៦៩ សហករណ៍កំពុងធ្វើសកម្មភាពក្នុងនោះមាន ១២០ សហករណ៍ធ្វើសកម្មភាពលើវិស័យកសិកម្ម ៤៩ សហករណ៍ពាហិរកសិកម្មជាមួយសមាជិក ២៨.៣១៨ នាក់ ទុនលក្ខន្តិកៈជាង ១៦៦ ពាន់ លានដុង៕
 

       ប្រែសម្រួល៖ តឹងង៉ុក

 

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.