06/07/2021 10:49
តាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ កន្លងហើយ ផ្នែកកសិកម្មសហការជាមួយនឹងបណ្តាមន្ទីរ គណៈ ផ្នែកមានការទាក់ទិន បណ្តាមូលដ្ឋានជំរុញមាំការចងសម្ព័ន្ធតំបន់ក្នុងការពង្រីកការផលិតកសិកម្ម ផ្តើមពីនោះការផលិតរហូតដល់ការលក់កសិផល។ ដើម្បីទុកឱ្យកសិផលក្នុងខេត្តមានទីផ្សារលក់ដូរលំនឹង ពិសេសគឺបណ្តាផលិតផលមុខព្រួញរបស់ខេត្ត។ បច្ចុប្បន្ននេះ តម្លៃផលិតដីដាំដុះរបស់ខេត្តក្នុងមួយឆ្នាំសម្រេចបាន ១៣០ លានដុង ប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៦ កើន ១៣,៣ លានដុង ។ តម្លៃផលិតដីចិញ្ចឹមជលផលក្នុងមួយឆ្នាំសម្រេចបាន ៣៦០ លានដុង ប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៦ ក្នុងមួយហិកតាកើន ១៤៣ លានដុង។ ខេត្តដាក់ចេញគោលដៅដល់ឆ្នាំ ២០២៥ តម្លៃផលិតគិតជាមធ្យមផ្ទៃដីដាំដុះក្នុងមួយហិកតាសម្រេចបាន ១៤៥ លានដុង និងផ្ទៃដីចិញ្ចឹមជលផលក្នុងមួយហិកតាសម្រេចបាន ៣៨០ លានដុង។
កសិដ្ឋានចិញ្ចឹមគោ។ រូបថត៖ រតនា
ដើម្បីសម្រេចបានតាមគោលដៅនេះ ខេត្តពង្រីកកសិកម្មតាមភាពមានព្រៀប ០៤ អនុ តំបន់ដើម្បីទាញយកសក្តានុភាព ភាពមានប្រៀប។ ជាក់ស្តែងនោះគឺអនុតំបន់ទឹកសាបរួមមានបណ្តាស្រុកកាងឡុង កូវកែ ទីវកឹង មួយចំណែកនៃភាគខាងជើងរបស់ស្រុកចូវថាញ់ ថ្កូវ និងសង្កាត់ ឃុំមួយចំនួនរបស់ទីក្រុងត្រាវិញ ខេត្តប្រមូលផ្តុំពង្រីកយ៉ាងខ្លាំងក្លាការផលិតស្រូវមុខទំនិញគុណភាពខ្ពស់ ធ្វើប្រពលវប្បកម្មដោយរូបភាពធំ។ ចំពោះបណ្តាផ្ទៃដីផលិតស្រូវតូចរតរាយ ពិបាកចងសម្ព័ន្ធតំបន់ ផ្នែកកសិកម្មចលនាប្រជាកសិករបង្វែរមកដាំដើមឈើផ្សេងៗ ឬគួបផ្សំការចិញ្ចឹមជលផលដើម្បីបង្កើនលទ្ធផលខ្ពស់។ ខេត្តក៏បានលើកទឺកចិត្តឱ្យប្រជាកសិករកែប្រែ លើកកម្ពស់ បើកទូលាយបណ្តាចម្ការឈើហូបផ្លែពិសេស ដាំដើមដូងទៅជាតំបន់ប្រមូលផ្តុំ ជំនាញដូង ទម្រង់ធំ គុណភាពខ្ពស់ ពង្រីកទូលាយទម្រង់ផលិតកសិកម្មគួបផ្សំពង្រីកទេសចរណ៍បរិស្ថានចម្ការ ទេសចរណ៍ព្រែកទន្លេ។ ទន្ទឹមនឹងនោះ ពង្រីកហ្វូងសត្វចិញ្ចឹមដូចជា៖ គោ ជ្រូក បក្សីសត្វតាមទិសដៅចិញ្ចឹមប្រមូលផ្តុំ សុវត្ថិភាព ជីវៈសាស្ត្រចិញ្ចឹម ត្រីទឹកសាប (សំខាន់គឺបង្កងសាវទាវ និងត្រីប្រា) ពិសេសគឺពង្រីកទម្រង់គួបផ្សំនិងការចិញ្ចឹមជលផលនៅក្នុងចម្ការឈើហូបផ្លែយូរឆ្នាំ។ ចំពោះអនុតំបន់បន្សាបភាវូបនីយកម្ម (ភាគច្រើនគឺផ្ទៃដីបណ្តាស្រុកកូវង៉ាង ថ្កូវ និងមួយចំណែកផ្ទៃដីបណ្តាស្រុកយ្វៀងហាយ ចូវថាញ់ និងទីក្រុងត្រាវិញ) ខេត្តបង្វែរយ៉ាងខ្លាំងក្លាផ្ទៃដីផលិតស្រូវមិនសូវមានផលមកដាំបណ្តាប្រភេទឈើផ្សេងៗ ឬចិញ្ចឹមជលផល ពង្រីកការផលិតស្រូវប្រណីត ស្រូវសរីរាង្គ បណ្តាប្រភេទបន្លែបង្ការ និងដើមឈើឧស្សាហកម្មរយៈពេលខ្លី ពង្រីកហ្វូងសត្វចិញ្ចឹមមានព្រៀបដូចជា៖គោ ជ្រូក ពពែ មាន់ ទា និងបណ្តាប្រភេទជលផលមានព្រៀបដូចជា៖ បង្កង ត្រី ទឹកភ្លាវ។ ពិសេសគឺពង្រីកយ៉ាងខ្លាំងក្លាការចិញ្ចឹមបង្កងប្រពលវប្បកម្មដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ភ្ជាប់ជាមួយនឹងការពារបរិស្ថាន។ អនុតំបន់ទឹកប្រៃ (មួយចំណែកភាគខាងត្បូងផ្លូវខេត្តលេខ ៩១៤ តភ្ជាប់ជាមួយនឹងទន្លេខាងកើត ស្ថិតក្រៅទំនប់រាំងទឹកប្រៃរបស់គម្រោងការណាមមាំងធិច) ខេត្តត្រាវិញពង្រីកការចិញ្ចឹម ទាញយកផល និងច្នៃជលផល ការពារ និងពង្រឹងពង្រីកបណ្តាព្រៃឈើរបាំងរលកសមុទ្រ ឆ្នេរសមុទ្រ ទ្វារទន្លេ ស្តារឡើងវិញ និងពង្រីកប្រព័ន្ធបរិស្ថានព្រៃទឹកប្រៃគួបផ្សំជាមួយនឹងទេសចរណ៍សមុទ្រ។
ទន្ទឹមនឹងនោះពង្រីកការចិញ្ចឹមជលផលបរិស្ថានតំបន់ព្រៃទឹកប្រៃ ពង្រីកទូលាយបណ្តាទម្រង់ផលិតស្រូវ-បង្កង-ក្តាម ព្រៃឈើ-បង្កង ក្តាម ចិញ្ចឹមបង្កងប្រពលវប្បកម្ម ពាក់កណ្តាលប្រពលវប្បកម្ម និងផលិតបន្លែបង្ការមួយចំនួនប្រភេទមានលក្ខណៈពិសេសដូចជាខ្ទឹមក្រហម ឪឡឹក ដំឡូងជ្វាជប៉ុន ។ល។ នៅកន្លែងមួយចំនួនដែលមានលក្ខណៈសមស្រប ទន្ទឹមនឹងនោះ ពង្រីករបរចិញ្ចឹមពពែ។ ដោយឡែកតែអនុតំបន់កោះរួមមានកោះហ្វាមិញ និងឡុងហ្វារបស់ស្រុកចូវថាញ់ បណ្តាកោះរបស់ទីក្រុងត្រាវិញ និងស្រុកកូវង៉ាង ខេត្តនឹងពង្រីកព្រៃឈើរបាំង ការពារស្រុតបាក់ ការពារធនធាន តំបន់ច្រកទន្លេ។ បណ្តាមូលដ្ឋានទាំងនេះប្រមូលផ្តុំពង្រីកការចិញ្ចឹមជលផលមានព្រៀបដូចជា៖ ត្រីប្រា បង្កង ក្តាម ងាវ គ្រំ ។ល។ ពង្រីកទូលាយទម្រង់ផលិតស្រូវពិសេស ស្រូវ សរីរាង្គ បង្កង-ស្រូវ ជំនាញខាងចិញ្ចឹមបង្កង៕
ប្រែសម្រួល៖ រតនា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។