23/07/2021 09:10
តាមការពិនិត្យអង្កេតរបស់គណៈគ្រប់គ្រងផ្សារត្រាវិញ ជាងមួយសប្តាហ៍កន្លង បើគិតមធ្យមក្នុងមួយថ្ងៃខេត្តត្រាវិញផ្គត់ផ្គង់បន្លែបង្កាគ្រប់ប្រភេទឲ្យទីផ្សារក្រៅខេត្តនៅតំបន់វាលទំនាបទន្លេគឺវឡុង និងទីក្រុងហូជីមិញជាង ៦០ តោន។ ក្នុងនោះផ្គត់ផ្គង់ ១៥ តោនឲ្យទីផ្សារទីក្រុងហូជីមិញ។ លោកង្វៀងក្វាងហ៊ុង ម្ចាស់ដេប៉ូដើមទងប្រមូលទិញបន្លែបង្កានៅទីផ្សារត្រាវិញបានឲ្យដឹងថា បរិមាណបន្លែបង្កាផ្គត់ផ្គង់ឲ្យទីផ្សារក្រៅខេត្តសម្រេចជាង ២០% បើប្រៀបនឹងកាលពីមុន និងតម្លៃបន្លែបង្កាគ្រប់ប្រភេទតែងកើនពី ២០-២៥% បើប្រៀបនឹងដើមខែកក្កដា ឆ្នាំ ២០២១។ ជាក់ស្តែងដូចជា ត្រសក់ក្នុងមួយគីឡូ ក្រាមតម្លៃ ១២.០០០ ដុង ល្ពៅក្នុងមួយគីឡូ ក្រាមតម្លៃ ១៥.០០០ ដុង ស្ពៃមើមក្នុងមួយគីឡូក្រាមតម្លៃ ១១.០០០ ដុង ឃ្លោក ននោង ក្នុងមួយគីឡូក្រាមតម្លៃ ១២.០០០ ដុង ស្ពៃក្តោបក្នុងមួយគីឡូក្រាមតម្លៃ ១៥.០០០ ដុង ស្ពៃសាឡាដ និងជីក្រអូបក្នុងមួយគីឡូក្រាមតម្លៃ ២០.០០០ ដុង ។ល។ អាស្រ័យមូលដ្ឋានជាច្រើននៅតំបន់វាលទំនាបទន្លេគឺវឡុង និងទីក្រុងហូជីមិញអនុវត្តគម្លាតសង្គម ម្ល៉ោះហើយ តម្រូវការបន្លែបង្កាកើនឡើងខ្ពស់ជាងបើប្រៀបនឹងប្រភពផ្គត់ផ្គង់។ ការដឹកជញ្ជូនមុខទំនិញត្រូវបង់ខាតបន្ថែមប្រាក់ចំណាយបង្ការ ទប់ស្កាត់អាសន្នរោគជំងឺ ម្ល៉ោះហើយតម្លៃបន្លែបង្កាគ្រប់ប្រភេទតែងកើនជាងបើប្រៀបនឹងពេលធម្មតា។
តាមសាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិស្ថិតក្រោមឱវាទមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ឆ្នាំនេះអាកាសធាតុងាយស្រួល ភ្លៀងមុនរដូវ និងចំនួនទឹកភ្លៀងសមស្រប ម្ល៉ោះហើយមាមីងកសិករត្រៀមបើកទូលាយផ្ទៃដីដាំដំណាំ។ សរុបផ្ទៃដីដំណាំសម្រេចជាង ៣៥.០០០ ហិកតា កើន ៧.០០០ ហិកតាបើប្រៀបនឹងរយៈពេលជាមួយគ្នានៃឆ្នាំ ២០២០។ ទូទាំងខេត្តមានគ្រួសារកសិកររាប់ពាន់គ្រួបានបង្វែរផ្ទៃដីផលិតស្រូវក្បែរដីទំនាប ដីផ្នោរ ដីទួល ដីផលិតស្រូវមកដាំបន្លែបង្កាស្បៀងមានប្រភពចំណូលប្រចាំ និងសម្រេចបានលទ្ធផលខ្ពស់ជាងការផលិតស្រូវ។ គិតជាមធ្យម កសិករបង្វែរផ្ទៃដីផលិតស្រូវក្នុងមួយហិកតាមកដាំដំណាំផ្តល់ប្រភពចំណូលជាង ៨០ លានដុងក្នុងមួយរដូវ តួយ៉ាងដូចគ្រួសារលោកមាថាច់ផល នៅភូមិទ្រីផុង ឃុំហ្វាឡើយ ស្រុកចូវថាញ់ បានបង្វែរដីផលិតស្រូវ ០,៣ ហិកតាដែលនៅឆ្ងាយប្រឡាយធារាសាស្រ្តវាលស្រែមកដាំដំណាំដូចជា ត្រសក់ សណ្តែកកួ ស្ពៃសាឡាដ ជីក្រអូប ខ្ទឹម។ល។ លោកមាថាច់ផលបានឲ្យដឹង៖ តម្លៃបន្លែបង្កាចាប់តាំងពីដើមរដូវភ្លៀងមកទល់ពេលនេះលំនឹងគ្រាន់បើ និងលក់បានតម្លៃខ្ពស់ជាង ម៉្លោះហើយគ្រួសារមានប្រភពចំណូលជាង ២០ លានដុងក្នុងមួយរដូវ ខ្ពស់ជាង ០៦ ដងបើប្រៀបនឹងការផលិតស្រូវ។
បច្ចុប្បន្នសាខានាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិខេត្តត្រាវិញបានប្រកាសព្រមានថា កសិករពេលបើកទូលាយផ្ទៃដីដាំដំណាំលើដីផលិតស្រូវគប្បីម្ចាស់ការបណ្តាវិធានការ បច្ចេកទេសតាមវិធីសាស្រ្តអនុវត្តការផលិតកសិកម្មឲ្យបានល្អដើម្បីមានច្រកចេញសម្រាប់ផលិតផល និងលក់បានតម្លៃខ្ពស់ជាង៕
ស៊ើងភូ-តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។