07/09/2020 14:11
ទោះបីដូច្នោះក្ដី ចំពោះបណ្ដាពូជស្រូវ IR៥០៤០៤ ស៊ីវហាមត្រូវ និងម៉ាឡឹម ២០២ ផ្នែកកសិកម្មខេត្តត្រាវិញតែងប្រកាសព្រមានឲ្យកសិករផលិតមិនលើសពី ២០% ផ្ទៃដី សំដៅជៀសវាងស្ថានការណ៍លំបាកក្នុងការគ្រប់គ្រងជំងឺដង្កូវនិង ទីផ្សារលក់ផលិតផល។ ថ្វីត្បិតតម្លៃស្រូវគ្រប់ប្រភេទសុទ្ធសឹងកើនជាង ១.០០០ ដុងក្នុងមួយគីឡូក្រាម បើប្រៀបនឹងពេលជាមួយនៃឆ្នាំមុន ប៉ុន្តែមាមីងកសិករក្នុងខេត្តទទួលប្រាក់ចំណេញមិនបានច្រើន អាស្រ័យទិន្នផលទាប និងចំណាយទុនវិនិយោគច្រើនជាង។
មូលហេតុអាស្រ័យជះឥទ្ធពលពីការជ្រាបជាតិជូរប្រៃក្នុងរដូវសម្រកឆ្នាំ ២០១៩-២០២០ កម្រិតប្រៃកើនខ្ពស់ ដីត្រូវជ្រាបជាតិជូរប្រៃអូសអន្លាយ ក្រមានភ្លៀង ម៉្លោះហើយមិនគ្រប់ចំនួនទឹកបន្សាបពីដើមរដូវ។ ផ្តើមពីនោះមានផ្ទៃដីជាច្រើនត្រូវជ្រាបជាតិជូរប្រៃ ស្រូវមិនសូវលូតលាស់ល្អ បណ្តាជំងឺដូចជា៖ រលួយស្លឹក ដង្កូវមូរស្លឹក ឆេះស្លឹក។ល។ កើតឡើង។
រដូវសម្រកឆ្នាំ ២០២០ គ្រួសារលោកមារថាច់វិញខ្វៀង ឃុំស៊ុងឡុក ស្រុកចូវថាញ់ផលិតពូជស្រូវ OM៥៤៥១ អាស្រ័យមិនម្ចាស់ការមិនបានប្រភពទឹកបន្សាបជាតិជូរប្រៃ ម៉្លោះហើយពេលចុះពូជស្រូវដុះខ្សោយ ឆ្លូកច្រើនដង ទន្ទឹមនឹងនោះ ដង្កូវក្រាបំផ្លាញ។ល។ បណ្ដាលឲ្យទុនវិនិយោគក្នុងក្នុងការផលិតរដូវនេះកើនខ្ពស់។ “ជាមួយតម្លៃ ៥.៨០០ ដុងក្នុងមួយគីឡូក្រាម ក្រើយពេលទូទាត់ប្រាក់ចំណាយរួចស្រេច ខ្ញុំនៅចំណេញតែ ០៣ លានដុង”។ លោកមាថាច់វិញខ្វៀងឲ្យដឹងដូច្នេះ។
ស្រុកថ្កូវជាមូលដ្ឋានត្រូវជះឥទ្ធិពលគ្រោះរាំងស្ងួត ជ្រាបជាតិជូរប្រៃធ្ងន់ធ្ងរបំផុតក្នុងខេត្ត។ ក្នុងរដូវនេះទូទាំងស្រុកចុះពូជបានជាង ១៤.៤០០ ហិកតា ជិតឈានចូលដល់ដំណាក់កាលប្រមូលផល ទិន្នផលផ្ដល់ ០៥ តោនក្នុងមួយហិកតា។ លោកចិញវ៉ាំងថាវ ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកថ្កូវបានឲ្យដឹង៖ រដូវនេះផ្ទៃដីផលិតស្រូវស្ទើរតែទាំងអស់លើភូមិសាស្រ្ដស្រុកត្រូវជះឥទ្ធិពលពីគ្រោះរាំងស្ងួតជ្រាបជាតិជូរប្រៃយ៉ាងធ្ងន់ធ្ងរ ដីមិនទាន់បានបន្សាបជាតិជូរប្រៃ ម៉្លោះហើយ ស្រូវលូតលាស់ខ្សោយ បង្កលក្ខណៈងាយស្រួលឲ្យ ដង្កូវក្រាបំផ្លាញ ញ៉ាំងឲ្យទិន្នផលថយចុះពី ៣០-៤០% បើប្រៀបនឹងរយៈពេលជាមួយនៃឆ្នាំមុន។ហេតុនោះហើយ ថ្វីត្បិតតម្លៃស្រូវកើនខ្ពស់ ប៉ុន្តែមាមីងកសិករមិនសូវសប្បាយចិត្ត អាស្រ័យស្រូវមិនសូវអំណោយផល។
រដូវស្រូវដើមឆ្នាំ ២០២០ ទូទាំងខេត្តចុះពូជបានជិត ៧៤.០០០ ហិកតា មកដល់បច្ចុប្បន្នប្រមូលផលបានជិត ៣០% ទិន្នផលផ្ដល់ ០៥ តោនក្នុងមួយហិកតា។ ប្រឈមមុខនឹងការជះឥទ្ធិពលពីគ្រោះរាំងស្ងួតជ្រាបជាតិជូរប្រៃរដូវសម្រកឆ្នាំ ២០១៩-២០២០ យ៉ាងធ្ងន់ធ្ងរ តាំងពីដើមរដូវ ផ្នែកកសិករម្ម ខេត្តបានប្រកាសព្រមានចំពោះបណ្តាមូលដ្ឋាន ត្រូវធានាការបន្សាបជាតិជូរប្រៃ ផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ឲ្យស្រូវ។ទន្ទឹមនឹងនោះ ប្រកាសព្រមានដល់បណ្ដាមូលដ្ឋានដែលរងគ្រោះរាំងស្ងួត ជ្រាបជាតិជូរប្រៃជាញឹកញាប់ ដូចជា៖ ស្រុកកូវង៉ាង យ្វៀងហាយ និងផ្ទៃដីមួយចំនួនរបស់ស្រុកចូវថាញ់ ស្រុកថ្កូវ កុំឲ្យផលិតស្រូវក្នុងរដូវនេះ គប្បីផ្លាស់ប្តូរផលិតពូជដំណាំផ្សេងសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល។ ថ្វីត្បិតដូច្នោះក្ដីផ្ទៃដីផ្លាស់ប្តូរផលិតដំណាំផ្សេងនៅបណ្តាមូលដ្ឋាន នៅតែមិនទាន់សម្រេចផែនការដាក់ចេញ៕ ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។