19/01/2021 08:56
គិតមកទល់ដើមខែមករាឆ្នាំ ២០២១ កសិករបណ្តាឃុំ៖ គីមហ្វា ទ្រឿងទ័រ ញីទ្រឿង ហ៊ីបហ្វា កំពុងឈានចូលប្រមូលផលស្រូវរដូវវស្សា ប្រមាណ ៤.០០០ ហិកតា ភាគច្រើនគឺពូជស្រូវគ្រាប់មូល។
តាមបងស្រីសឺនធីគ្វៀង នៅភូមិចុងមីសថ្មី ឃុំញីទ្រឿង រដូវវស្សាឆ្នាំនេះ អាស្រ័យខ្លាចស្រូវត្រូវរលំព្រោះភ្លៀងខ្យល់ ម៉្លោះហើយមាមីងកសិករភាគច្រើនជ្រើសពូជស្រូវគ្រាប់វែងមកផលិត ពីព្រោះប្រភេទពូជនោះដើមរឹង បើសិនព្រោះរង្វើលទៀតនោះ មិនបាច់បារម្ភដល់រឿងស្រូវត្រូវរលំឡើយ។ ជាមួយផ្ទៃដី ១,៤ ហិកតារបស់គ្រួសារខ្ញុំបានជ្រើសពូជគ្រាប់មូលមកផលិត។ ប៉ុន្មានថ្ងៃមុន ឈ្មួញមកដាក់កក់ប្រាក់ទិញដោយតម្លៃក្នុងមួយគីឡូក្រាម ៧.២០០ ដុង។ ក្រោយមកឈ្មួញដទៃទៀតមកឱ្យតម្លៃក្នុងមួយគីឡូក្រាម។ ពី៧.៣០០-៧.៥០០ ដុង ប៉ុន្តែខ្ញុំនៅតែមិនព្រមលក់។ ជាមួយតម្លៃនោះ ប្រៀបជាមួយរដូវដើមឆ្នាំ ២០២០ ខ្ពស់ជាងពី ៨០០-៩០០ ដុងក្នុងមួយគីឡូក្រាម។
កសិករឃុំញីទ្រឿងប្រមូលផលស្រូវគ្រាប់មូលក្នុងរដូវវស្សា។
ខុសប្លែកពីគ្រួសារបងស្រី សឺនធីគ្វៀង គ្រួសារបងស្រីគឹមធីសល់ នៅភូមិចុងមីសថ្មីដែលលក់ដោយតម្លៃទាបជាង។ បងស្រីគឹមធីសល់បានឱ្យដឹង៖ ខ្ញុំផលិតស្រូវហាមត្រូវបាន ១,២ ហិកតា។ ពេលប្រមូលផល ឈ្មួញមកសុំដាក់ប្រាក់កក់ទិញដោយតម្លៃក្នុងមួយគីឡូក្រាម ៧.២០០ ដុង ខ្ញុំក៏ទទួលប្រាក់កក់ភ្លាម។ ដល់ដំណាក់កាលប្រមូលផល ទិន្នផលសម្រេចបាន៦,២តោន ។
បានជាស្រូវគ្រាប់មូលមានតម្លៃខ្ពស់ជាង ពីព្រោះការផលិតស្រូវរដូវវស្សារបស់ប្រជាកសិករលើកនេះ មានឈ្មួញពីបណ្តាខេត្ត ទីក្រុងតំបន់វាលទំនាបទន្លេគឺវឡុងមករកទិញស្រូវច្រើនបង្គួរ។ មានឈ្មួញខ្លះប្រើប្រាស់មធ្យោបាយមានចំណុះរាប់សិបតោនមកប្រមូលទិញស្រូវរបស់ប្រជាកសិករ ក្នុងនោះ មានឈ្មួញខ្លះទិញតែស្រូវគ្រាប់មូល ។
បងស្រីឡឹមធីកាញ់ នៅឃុំញីទ្រឿង ជាឈ្មួញទិញស្រូវបានចែករំលែក៖ ជាមួយផ្ទៃដីស្រូវគ្រាប់មូលកាន់តែបង្រួញចុះផ្ទុយមកវិញឈ្មួញមានតម្រូវការទិញដោយចំនួនច្រើន ម៉្លោះហើយដើម្បីធានាគ្រប់ចំនួនស្រូវសម្រាប់ទូកដឹកជញ្ជូន យើងខ្ញុំតែងស្វែងរកគ្រប់ទីកន្លែង។ គាប់ជួនពេលខ្លះឃើញស្រូវគ្រាប់មូលរបស់ប្រជាកសិករត្រៀមប្រមូលផលនោះ យើងខ្ញុំទៅប្រជែងគ្នាទិញបណ្តាលឱ្យតម្លៃស្រូវចេះតែកើនឡើងជាលំដាប់។
តម្លៃស្រូវកើនឡើងគឺជាក្តីរីករាយរបស់ប្រជាកសិករ ពីព្រោះបច្ចុប្បន្ន អាស្រ័យមានការក្រែងរអែងពីការជ្រាបជាតិប្រៃ ម៉្លោះហើយក្រោយពេលប្រមូលផលស្រូវរដូវវស្សារួច កសិករមួយចំនួនមិនបន្តឱ្យការផលិតស្រូវរដូវសម្រកទៀតឡើយហើយមានគ្រួសារខ្លះបង្វែរទៅដាំដំណាំដើម្បីធានារក្សាកម្រិតប្រាក់ចំណូលសម្រាប់គ្រួសារ៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។