24/09/2021 08:20
រួមជាមួយនោះ មុខទំនិញជលផល និងសាច់បសុសត្វកើនខ្ពស់ជំរុញឲ្យអ្នកចិញ្ចឹមជំរុញមាំការលក់ចេញ និង ចិញ្ចឹមសារជាថ្មីទៀត។ ចំពោះមាន់ចិញ្ចឹមព្រលែងក្នុងចម្ការក្នុងមួយគីឡូក្រាមតម្លៃពី ៦៦.០០០-៦៧.០០០ ដុង ទាក្នុងមួយគីឡូក្រាមតម្លៃពី ៣៥.០០០-៤០.០០០ ដុង (ប្រៀបជាមួយរយៈពេលខែមិនា និងមេសាឆ្នាំ ២០២១)។ ដោយឡែកតម្លៃបង្គានាគបច្ចុប្បន្នក្នុងមួយគីឡូក្រាមតម្លៃពី ២៨៥.០០០-៣០០.០០០ ដុង (ប្រភេទ ១២ ក្បាល ក្នុងមួយគីឡូក្រាម) កើនជិត ១០០.០០០ ដុងក្នុងមួយគីឡូក្រាមបើប្រៀបជាមួយរយៈពេលគម្លាតសង្គមបង្គាជើងសក្នុងមួយគីឡូក្រាមតម្លៃពី១០៥.០០០-១១០.០០០ ដុង (ប្រភេទ ១០០ ក្បាលក្នុងមួយគីឡូក្រាម) កើនក្នុង មួយគីឡូក្រាមពី ២០.០០០-៣០.០០០ ដុង៕
ប្រែសម្រួល៖ លឺវវូ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។