• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

តម្លៃដូងទុំបញ្ចុះធ្ងន់

07/06/2022 09:14

បច្ចុប្បន្ននេះតម្លៃដូងទុំបានឈ្មួញកណ្តាលប្រមូលទិញក្នុង ០១ ឡូ (១២ ផ្លែ) ជាមួយនឹងតម្លៃពី ៣៧.០០០-៤៧.០០០ ដុង បើប្រៀបធៀបជាមួយនឹងដើម ខែធ្នូ ឆ្នាំ ២០២១ ក្នុង ០១ ឡូ ថយចុះប្រមាណ ៧០.០០០ ដុង។

ស្ថិតនៅនឹងខេត្តត្រាវិញ តម្លៃដូងត្រូវបន្ថយចុះបណ្តាលឱ្យគ្រួសារអ្នកចម្ការមិនសូវស្និទ្ធស្នាលនឹងការថែទាំដើមដូងប៉ុន្មាន បណ្តាលឱ្យទិន្នផលដូងក៏ត្រូវបន្ថយចុះផងដែរ ជូនកាលមានគ្រួសារមួយចំនួនកាប់រំលំដើមដូងចោលដើម្បីបង្វែរមកដាំដើមឈើផ្សេងៗវិញ។ ជិត ០៦ ខែមកនេះ តម្លៃដូងទុំនៅលើភូមិសាស្ត្រខេត្តត្រាវិញត្រូវបន្ថយតម្លៃចុះយ៉ាងធ្ងន់ បណ្តាលឱ្យប្រភពចំណូលរបស់គ្រួសារដាំដូងរងឥទ្ធិពលខ្លាំងដែរ។ បច្ចុប្បន្ននេះ តម្លៃដូងទុំបានឈ្មួញកណ្តាលប្រមូលទិញក្នុង ០១ ឡូ (១២ ផ្លែ) ជាមួយនឹងតម្លៃពី ៣៧.០០០-៤៧.០០០ ដុង បើប្រៀបធៀបជាមួយនឹងដើមខែធ្នូ ឆ្នាំ ២០២១ ក្នុង ០១ ឡូ ថយចុះប្រមាណ ៧០.០០០ ដុង។ គ្រួសារលោកឡេវ៉ាំង​ធឿង នៅឃុំម៉ីកឹម ស្រុកកាងឡុង ជាច្រើនឆ្នាំកន្លងមកគ្រួសារលោកពូ ទទួលប្រភពចំណូលពីចម្ការដូង ០១ ហិកតា។ ក្នុងមួយខែចម្ការដូងរបស់គ្រួសារលោកពូផ្តល់ប្រភពចំណូលបានពី ៨០០-១.០០០ ផ្លែ។ គិតតាមតម្លៃលក់ជាមធ្យមប្រចាំឆ្នាំក្នុង ០១ ឡូដូងលក់បានតម្លៃ ៨០.០០០ ដុង ដូច្នោះក្នុងមួយឆ្នាំគ្រួសារលោកពូទទួលបានប្រភពចំណូលប្រមាណ ៦០ លានដុង។ ប៉ុន្តែបណ្តាខែមកនេះ តម្លៃដូងត្រូវថយចុះជានិច្ចបណ្តាលឱ្យប្រភពចំណូលរបស់គ្រួសារលោកពូមិននឹងនរ។ ក៏ដូចជាគ្រួសារលោកពូឡេវ៉ាំងធឿងដែរ គ្រួសារបងស្រីយឿងធីឡី នៅឃុំម៉ីកឹម ស្រុកកាងឡុងប្រភពចំណូលរបស់គ្រួសារពឹងផ្អែកទៅលើចម្ការដូង ០,៧ ហិកតា។ ក្នុងបណ្តាខែចុងឆ្នាំ ២០២១ ចម្ការដូងនេះបានឈ្មួញកណ្តាលប្រមូលទិញផ្ទាល់ចម្ការក្នុង ០១ ឡូដូងបាន ១២០.០០០ ដុង ប៉ុន្តែបច្ចុប្បន្ននេះ ដូងក្នុង ០១ ឡូបន្ថយចុះនៅតែ ៤០.០០០ ដុង។ តម្លៃដូងត្រូវបន្ថយចុះធ្ងន់ ផ្ទុយនឹងតម្លៃជីកើនខ្ពស់បណ្តាលឱ្យគ្រួសារកសិករមិនសូវយកចិត្តទុកដាក់ដល់ការថែទាំចម្ការដូងទៀតឡើយ។

ឈ្មួញប្រមូលទិញដូង។ រូបថត៖ រតនា

ជាមួយនឹងស្ថានភាពខាងលើ ផ្នែកកសិកម្មស្រុកព្រមានអ្នកចម្ការមិនគប្បីរវៀសរវៃកាប់រំលំចោលដើមដូង ពីព្រោះនេះគឺជាប្រភេទដើមឈើដាំមុខព្រួញដែលបានខេត្តត្រាវិញជ្រើសរើសដើម្បីលើកកម្ពស់កន្សោមតម្លៃដើម្បីបង្កប្រភពចំណូលចីរភាពជូនប្រជាកសិករ។ ដើមដូងបានបញ្ជាក់ជាដើមឈើដាំមុខព្រួញរបស់ខេត្ត ពីព្រោះដើមដូងជាប្រភេទដើមឈើដាំសមស្របជាមួយនឹងលក្ខណៈដីធ្លី និងសម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល។ បច្ចុប្បន្ននេះ ក្នុងទូទាំងខេត្តមានគ្រួសារដាំដូងជិត ៩០.០០០ គ្រួ លើផ្ទៃដីជិត ២៥.០០០ ហិកតា ជាមួយនឹងដើមដូងជាង ០៧ លានដើម ប្រមូលផ្តុំច្រើនបំផុតនៅបណ្តាស្រុកកាងឡុង ទីវកឹង ចូវថាញ់។ ផ្ទៃដីដាំដើមដូងរបស់ត្រាវិញឈរទី ២ ក្នុងទូទាំងប្រទេស បន្ទាប់ពីខេត្តបេនត្រែ ជាមួយនឹងបរិមាណផលក្នុងមួយ ឆ្នាំសម្រេចបានប្រមាណ ៣០០ លានផ្លែ។

សមមិត្តឡេវ៉ាំងដុង នាយករងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញបានឱ្យដឹងថា៖ អង្គភាពកំពុងជម្រាបជូនគណៈកម្មាធិការប្រជាជនខេត្តផ្តល់សច្ចាប័នយុទ្ធសាស្ត្រលើកកម្ពស់កន្សោមតម្លៃដូងរបស់ខេត្តត្រាវិញដំណាក់កាល ២០២២-២០២៥ ក្នុងនោះយកចិត្តទុកដាក់ដល់បណ្តាវិធីសាស្ត្របង្កភាពចងសម្ព័ន្ធដើម្បីពង្រីកចីរភាពបណ្តាកន្សោមតម្លៃផលិតផលដូង កោះហៅវិនិយោគ និងឧបត្ថម្ភអាជីវកម្មផ្នែកដូង ទន្ទឹមនឹងនោះពង្រីកតំបន់វត្ថុធាតុដូងប្រមូលផ្តុំតាមសម្បទា VietGAP ឬអាយតនៈភ្ជាប់ជាមួយនឹងបណ្តារោងចក្រកែច្នៃ។ សព្វថ្ងៃនេះ ផ្នែកកសិកម្មខេត្តសកម្មចលនាអ្នកចម្ការដាំដូងនៅលើភូមិសាស្ត្រផលិតតាមទិសដៅអាយតនៈដើម្បីលើកកម្ពស់កន្សោមតម្លៃដើមដូង បង្កប្រភពចំណូលលំនឹង។ កសិករចូលរួមកសាងតំបន់វត្ថុធាតុដូងអាយតនៈជូនបណ្តាអាជីវកម្មនឹងបានអាជីវកម្មសន្យាប្រមូលទិញជាមួយនឹងកម្រិតតម្លៃខ្ពស់ជាងតម្លៃទីផ្សារពី ១០-១៥%៕          

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.