• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

តម្លៃចំបើងកើន-អ្នកចិញ្ចឹមគោព្រួយបារម្ភ

16/03/2021 09:14

ចំបើងជាប្រភពវត្ថុធាតុផ្ទុកជាតិដាមខ្ពស់ ជួយឱ្យគោធំធាត់ល្អ។ ប៉ុន្តែជាមួយផ្ទៃដីស្រូវសម្រកនៅមូលដ្ឋានមួយចំនួនកាន់តែបង្រួញ គាប់ជួនមូលដ្ឋានមួយចំនួនមិនផលិតស្រូវរដូវសម្រកតទៅទៀត ធ្វើឱ្យបរិមាណប្រភពចំណីបម្រើឱ្យការចិញ្ចឹមគោក៏ថយចុះយ៉ាងច្រើន។ អាស្រ័យហេតុនោះ កសិករមួយចំនួនក៏សម្តែងក្តីបារម្ភអំពីចំបើងបម្រើឱ្យការចិញ្ចឹមគោ។

ក្រោយប្រមូលផល កសិករមូរចំបើងរក្សាទុកចិញ្ចឹមគោ។

       ចែករំលែកពីបញ្ហានេះ កសិករថាច់ថាំង នៅភូមិទ្រព្រះបាទ ឃុំញីទ្រឿង​​ ស្រុកកូវង៉ាងបានឱ្យដឹងថា៖ គ្រួសារចិញ្ចឹមគោមេចំនួន ៤ ក្បាលជាមួយបរិមាណចំបើងសម្រាប់គោមួយក្បាលៗក្នុងមួយយប់មួយថ្ងៃមួយដុំទម្ងន់ប្រមាណ ១៤-១៥ គីឡូក្រាម។ ដូច្នេះ បើសិនផលិតស្រូវ ០,៨ ហិកតាដូចគ្រួសារខ្ញុំបាន ៣ រដូវក្នុងមួយឆ្នាំនោះ ក្រោយពេលប្រមូលផល ហៅម៉ាស៊ីនមកមូរយកមកផ្ទះដាក់ទុក លើវាលស្រែក៏បន្តចុះពូជទៀត ពេលចំបើងរក្សាទុកឱ្យជាចំណីគោជិតអស់ក៏ដល់រដូវស្រូវថ្មីទៀត។ ប៉ុន្តែក្នុងរដូវសម្រកឆ្នាំ ២០២០​​ - ២០២១​ មិនផលិតស្រូវរដូវសម្រក ចំបើងទុកសម្រាប់គោក៏ខ្វះ។ ឆ្នាំនេះគ្រួសាររក្សាចំបើងទុកបានត្រឹមតែប្រមាណ ២០០ ដុំ គិតទៅនៅពេលវេលាតិចបំផុតក៏ជិត ៥ ខែទៀតទើបដល់ប្រមូលផលរដូវស្រូវថ្មី ពិបាកធានាបានចំនួនចំបើងសម្រាប់គោ។ ដើម្បីបង្ការការខ្វះចំបើងឱ្យគោ គ្រួសារក៏ទិញចំបើងពីអ្នកដែលទិញមកហើយលក់ទៅវិញ ប៉ុន្តែក៏មានតម្លៃខ្ពស់បង្គួរដែរ។ កាលពីមុនចំបើងក្នុងមួយដុំមានតម្លៃមិនដល់ ២០.០០០ ដុង ប៉ុន្តែបច្ចុប្បន្នកើនឡើងដល់ ២៧.០០០-២៨.០០០ ដុង។ ចំពោះកន្លែងដែលនៅឆ្ងាយពីតំបន់សំខាន់ខាងការផលិតស្រូវនោះ តម្លៃចំបើងកាន់តែកើនខ្ពស់ជាងទៀត ពោលគឺមានតម្លៃប្រែប្រួលក្នុងមួយដុំៗពី ៣២.០០០-៣៣.០០០ ដុង។ ប្រការនោះក៏ជះឥទ្ធិពលមួយចំណែកណាដល់ចិត្តសាស្រ្តអ្នកចិញ្ចឹមសត្វ ពីព្រោះមាមីងច្រើនមានគំនិតយល់ឃើញថា ចិញ្ចឹមគោមិនសូវចាំបាច់ដល់ការចំណាយប្រាក់ ប៉ុន្តែបច្ចុប្បន្ននេះ ចំបើងក៏ជាមុខទំនិញជួញដូរ។     

             បច្ចុប្បន្ន និយាយដល់ចំបើង គ្រួសារចិញ្ចឹមគោជាច្រើនក៏សម្តែងការព្រួយបារម្ភ ពីព្រោះមូលដ្ឋានមួយចំនួនកាន់តែមានបាតុភាពខ្វះចំបើង។ លោកឡេថុងញ៉ឹក ប្រធានគណៈកម្មាធិការប្រជាជនឃុំញីទ្រឿងបានឱ្យដឹងថា៖ អនុវត្តរចនាសម្ព័ន្ធកសិកម្មឡើងវិញ អនុវត្តវិធានការនាំយកដំណាំសមស្របជាមួយអាកាសធាតុប្រែប្រួល គ្រួសារកសិករជាច្រើនបានបណ្តាផ្នែកពាក់ព័ន្ធបំផុសចលនាបង្វែរផ្ទៃដីផលិតស្រូវអន់ប្រសិទ្ធភាពមកដាំបណ្តាប្រភេទផលដំណាំដទៃទៀត ក្នុងនោះមានផ្ទៃដីជាច្រើនបានមាមីងបង្វែរទៅដាំស្មៅចិញ្ចឹមគោ។ អាស្រ័យហេតុនោះ បរិមាណចំណីសម្រាប់គោគឺមិនខ្វះឡើយ។ ទោះជាដូច្នោះក៏ពិតមែន មានគ្រួសារចិញ្ចឹមគោខ្លះ​មានបំណងបំពេញបន្ថែមឱ្យមានតុល្យភាពរវាងស្មៅ និងចំបើង រួមជាមួយនោះផ្ទៃដីស្រូវនៅតាមភូមិមួយចំនួនត្រូវបង្រួញចុះ ម៉្លោះហើយមិនឆ្លើយតបបានបរិមាណចំបើងតាមតម្រូវការរបស់មាមីង។ មាមីងក៏មិនគួរព្រួយបារម្ភ ពីព្រោះយឺតបំផុតដល់អំឡុងពេលប្រហែលជាចុងខែមេសាឆ្នាំ ២០២១ ដល់ពេលចុះពូជស្រូវរដូវដើមឆ្នាំ ហើយដល់ពេលស្រូវដើមឆ្នាំបានប្រមូលផលក៏មានន័យប្រហាក់ប្រហែលថាបង្កើនបន្ថែមប្រភពចំណូលយ៉ាងសម្បូរបែបបម្រើដល់ការចិញ្ចឹមសត្វរបស់មាមីង។ ចំពោះតម្លៃចំបើងកើនឡើង អាស្រ័យបច្ចុប្បន្ន បណ្តាអ្នកមានមធ្យោបាយជំនាញខាងការដឹកជញ្ជូន ក៏ប្រមូលទិញចំបើងទៅលក់នៅបណ្តាខេត្តដែលមានរបរចិញ្ចឹមគោកំពុងរីកចម្រើន។  

      អាស្រ័យតម្រូវការចំបើងរក្សាទុកបម្រើឱ្យការចិញ្ចឹមគោ ម៉្លោះហើយមកទល់ពេលនេះ បើសិនធ្វើដំណើរទៅកាន់តំបន់ជនបទ យើងប្រាកដជាប្រទះឃើញកសិករមានការមមាញឹកនឹងមូរចំបើង ប្រមូលចំបើងដើម្បីដឹកជញ្ជូនទៅកាន់ផ្ទះគរទុកចិញ្ចឹមគោ។ នោះគឺជាទង្វើរបស់ប្រជាកសិករជាមួយបំណងឱ្យការចិញ្ចឹមគោបានកាត់បន្ថយពីប្រាក់ចំណាយ បង្កើនប្រាក់ចំណូលនិងលើកស្ទួយកម្រិតជីវភាពគ្រួសារ៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.