02/09/2020 13:32
ស្ថិតនៅស្រុកកាងឡុងសព្វថ្ងៃនេះឈ្មួញប្រមូលទិញក្រូចពោធិ៍សាត់ក្នុងមួយគីឡូក្រាមពី ២០.០០០-២២.០០០ដុង ក្រូចពោធិ៍សាត់សំបកក្រាស់ពី ១៤.០០០-១៦.០០០ដុងក្នុងមួយគីឡូក្រាម។ បើប្រៀបជាមួយនឹងប៉ុន្មានខែមុននេះគិតជាមធ្យមក្នុងមួយគីឡូក្រាមកើនប្រមាណ ៤.០០០-៥.០០០ដុង។ តាមបណ្តាអ្នកចំការ និងឈ្មួញ នេះគឺជាតម្លៃលក់បានខ្ពស់បំផុតក្នុង ៣ ឆ្នាំមកនេះ។ ជាមួយនឹងតម្លៃលក់ដូចសព្វថ្ងៃនេះ រួមជាមួយនឹងទិន្នផលក្រូចនៅកម្រិតពី ២-២,៥កុង អ្នកចំការដាំក្រូចទទួលបានប្រាក់កម្រៃក្នុងមួយកុងបានជិត ១៥ លានដុង។
អាស្រ័យដោយរោគជំងឺសម្រុកយ៉ាងខ្លាំងបានជាផ្ទៃដីដាំក្រូចរបស់បណ្តាស្រុកបច្ចុប្បន្ននេះនៅប្រមាណ ៣.៧០០ហិកតា។ ក្នុងនោះក្រូចពោធិ៍សាត់ស្រូបយកអត្រាប្រមាណ ជាង ៣០០ហិកតា សល់ពីនោះភាគច្រើនគឺក្រូចពោធិ៍សំបកក្រាស់៕រតនា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។