15/01/2021 07:59
ស្រុកយ្វៀងហាយជាតំបន់ប្របសមុទ្ររបស់ខេត្តត្រាវិញ មានឃុំចំនួន ០៦ ទីប្រជុំជន ០១ ដោយមានភូមិ អនុសង្កាត់ ៦០។ ទូទាំងស្រុក មានគ្រួសារប្រជាជន ២០.៨០៩ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ៧៨.៤៤៤ នាក់ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរ ៨.៤៥៩ គ្រួ ស្រូបយកអត្រា ៤០,៦៥%។
ឆ្នាំ ២០២០ សរុបប្រភពទុនបានវិនិយោគពីកម្មវិធីលេខ ១៣៥ ប្រមាណ ៧,១៣៥ ពាន់លានដុង ក្នុងនោះទុនអភិវឌ្ឍន៍ ៥,៥៨០ ពាន់លានដុង ទុនបុព្វហេតុ ១,៥៥៥ ពាន់លានដុង អនុវត្តការជួសជុលថែទាំបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភពង្រីកការផលិត។ល។ ក្នុងតំបន់ជនរួមជាតិខ្មែរ។ផ្លូ
វគមនាគមន៍តំបន់ជនរួមជាតិខ្មែរស្រុកយ្វៀងហាយបានកសាងរឹងមាំ។
អនុវត្តគម្រោងការឧបត្ថម្ភវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ស្រុកបានបត់បែងទុន ៥,៣៨០ ពាន់លានដុងសម្រាប់អនុវត្ត ៩ សំណង់នៅតាមបណ្តាឃុំ៖ ង៉ូវឡាក ដូងចូវ ដូងស្វឹង សរុបប្រវែងបណ្តាសំណង់ ៣.២៣១ ម៉ែត្រ។ ពិនិត្យរួមចំពោះគម្រោងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការឡើងគ្រោងផែនការវិនិយោគ ជ្រើសរើសសំណង់ ទីកន្លែងសម្រាប់កសាង ផ្អែកទៅលើបញ្ជីសំណង់ដែលបានចុះឈ្មោះឆ្លងតាមក្រុមប្រឹក្សាប្រជាជនឃុំមុនពេលជម្រាបជូនគណៈកម្មាធិការប្រជាជនស្រុកផ្តល់សច្ចាប័ន។ រីឯខាងប្រជាជនគឺមានការព្រមព្រៀងខ្ពស់ និងឧបត្ថម្ភឆ្លងតាមរយៈការបរិច្ចាគដី ដើមឈើ ផលដំណាំកន្លែងសំណង់ឆ្លងកាត់។
បងស្រីសឺនធីសុផាត នៅភូមិស្លាប៉ាង ឃុំដូងចូវសំណេះសំណាល៖ ជាតំបន់ជ្រៅ អាស្រ័យជួបលំបាកអំពីផ្លូវគមនាគមន៍ រាំងស្ទះដល់ការពង្រីកសេដ្ឋកិច្ច។ រយៈពេលកន្លង បានមូលដ្ឋានចាត់តាំងប្រជុំប្រជាជនយកយោបល់កសាងផ្លូវគមនាគមន៍ រួចប្រកាសថាពេលណាប្រជាជនស័្មគ្រចិត្តបរិច្ចាគដីមួយចំណែកទើបសំណង់អាចដំណើរការទៅបាន។ គ្រួសារខ្ញុំពិគ្រោះយោបល់គ្នាបរិច្ចាគដីទទឹងប្រមាណ ១,៤ ម៉ែត្រ បណ្តោយជាង១០០ ម៉ែត្រជូនរដ្ឋដើម្បីរួមធ្វើសំណង់។ មកទល់ពេលនេះសំណង់បានដាក់ឱ្យប្រើប្រាស់ រួមចំណែកបង្កភាពវិវឌ្ឍន៍ខាងជីវភាពប្រជាជន។
អនុវត្តគម្រោងការឧបត្ថម្ភភូមិ អនុសង្កាត់លំបាកខ្លាំង ស្រុកបានបត់បែងប្រភពទុន ២០០ លានដុងកសាងបណ្តាប្រភេទសំណង់អាគារវប្បធម៌អនុសង្កាត់លេខ ១ ទីប្រជុំជនឡុងថាញ់ គិតមកទល់ពេលនេះ បណ្តាប្រភេទសំណង់បានកសាងរួចរាល់និងបានដាក់ឱ្យប្រើប្រាស់។ កសាងសម្រេចបណ្តាប្រភេទសំណង់ នឹងរួមចំណែកជួយឱ្យទីប្រជុំជនឡុងថាញ់អនុវត្តសម្រេចបណ្តាលក្ខឋានទីក្រុងអារ្យធម៌នៅដើមឆ្នាំ ២០២១។ ក្រៅពីនោះ ស្រុកនៅទាំងបានបត់បែងប្រភពទុនអនុវត្តគម្រោងការពង្រីកការផលិត គម្រោងការពង្រីកទូលាយទម្រង់បន្ថយភាពក្រីក្រជាមួយប្រភពទុន ១,២២៥ ពាន់លានដុងឧបត្ថម្ភគ្រួសារជនរួមជាតិខ្មែរ ៩០ គ្រួសារចិញ្ចឹមគោមេ ដោយមានចំនួនគោជាង ១២០ ក្បាល។ ផ្តើមពីគម្រោងការកម្មវិធីលេខ ១៣៥ អត្រាគ្រួសារក្រីក្រជាជនរួមជាតិខ្មែរថយចុះនៅ ១១,៨% ប្រៀបជាមួយចំនួនគ្រួសារជនរួមជាតិខ្មែរក្រីក្ររួមលើភូមិសាស្រ្ត។ ពលករស្ថិតក្នុងក្រុមទទួលផលពីគម្រោងការកម្មវិធីលេខ ១៣៥ មានការងារធ្វើស្រូបយកអត្រាជាង ៧២%។
លោកសឺនកុសល ប្រធានការិយាល័យជនជាតិស្រុកយ្វៀងហាយបានឱ្យដឹង៖ ក្នុងបណ្តាឆ្នាំកន្លង អនុវត្តបណ្តាកម្មវិធីគោលនយោបាយ គម្រោងការឧបត្ថម្ភវិនិយោគរបស់រដ្ឋាភិបាលក្នុងតំបន់ជនរួមជាតិខ្មែរបានស៊ីជម្រៅទៅក្នុងជីវភាព សំណង់ជាច្រើនបានផ្សព្វផ្សាយអនុវត្តរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីកសេដ្ឋកិច្ច-សង្គមនៅតាមបណ្តាឃុំ ភូមិលំបាកខ្លាំង សម្រស់ជនបទតំបន់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍យ៉ាងសកម្ម អត្រាគ្រួសារក្រីក្រសន្សឹមៗបានកាត់បន្ថយស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាលំនឹង។ ក្នុងឆ្នាំ ២០២១ ការិយាល័យបន្តស្នើបណ្តាគម្រោងការគួបផ្សំដែលមានប្រសិទ្ធភាពប្រភពកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ជាមួយការឧបត្ថម្ភពង្រីកការផលិត នាំយកជីវភាពជន រួមជាតិខ្មែររីកចម្រើនឡើងកាន់កម្រិតខ្ពស់ជាង។
ក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាគម្រោងការ បណ្តាមូលដ្ឋានតែងលើកកម្ពស់តួនាទីក្រុមពិនិត្យអង្កេតសហគមន៍នៅមូលដ្ឋាន។ អាស្រ័យហេតុនោះ សំណង់ជាច្រើនតែងបានអនុវត្តត្រូវតាមប្លង់ ធានាអំពីពេលវេលាកសាង បណ្តាមុខសញ្ញាទទួលផលក៏សមស្របជាមួយគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ក្នុងនោះមានការប្រតិបត្តិលក្ខខណ្ឌជាចំហ ប្រជាធិបតេយ្យ បង្កបានទំនុកចិត្តក្នុងប្រជាជន៕
អត្ថបទ-រូបថត៖ ថាច់សម្បត្តិ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។