• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ដាំត្រាវក្រមួនចំណេញជាង ១៥០ លានដុងក្នុងមួយហិកតា

12/03/2021 07:58

អនុវត្តគោលការណ៍ផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដើម្បីបង្កើនលទ្ធផលក្នុងការផលិត មានកសិករជាច្រើននៅខេត្តត្រាវិញ ផលិតឆ្លាស់ស្រូវ ០១ រដូវ ដំណាំ ០២ រដូវ ប្រភពចំណូលកើនឡើងច្រើនដងបើប្រៀបនឹងការផលិតស្រូវតែមួយមុខ។ តួយ៉ាងដូចជាទម្រង់ផលិតឆ្លាស់រដូវស្រូវ-ពោត- ត្រាវក្រមួនរបស់កសិករឃុំដាយអាង ស្រុកថ្កូវ។ គិតជាមធ្យម ត្រាវក្រមួនមួយរដូវៗកសិករចំណេញជាង ១៥០ លានដុងក្នុងមួយហិកតា កើនប្រមាណ ១០ ដងបើប្រៀបនឹងការផលិតស្រូវលើផ្ទៃដីផលិតមានខ្នាតតែមួយ។

 

ទម្រង់ដាំត្រាវក្រមួន។ រូបថត៖ រតនា

       បងលីថាញ់ត្រា ប្រធានគណៈកម្មការប្រជាជនភូមិផ្នោរដូង ឃុំដាយអាង ស្រុកថ្កូវ បានផលិតតាមទម្រង់ស្រូវ-ពោត- ត្រាវក្រមួនលើផ្ទៃដី ០,៣ ហិកតា (៣.០០០ ម៉ែត្រ) ជិត ២០ ឆ្នាំមកហើយ។ បងត្រាបានឲ្យដឹងថា៖ ពេលប្រមូលផលស្រូវរដូវដើមឆ្នាំ រដូវវស្សារួច បងចាប់ផ្តើមចុះពូជត្រាវក្រមួន។ ក្រោយរយៈពេលដាំជាង ០៤ ខែ ត្រាវអំណោយផល ទិន្នផលសម្រេចប្រមាណ ០២ តោនក្នុង ១.០០០ ម៉ែត្រក្រឡា។ មានតម្លៃពី ២០.០០០ -២៦.០០០ ដុងក្នុងមួយគីឡូក្រាម គិតជាមធ្យម ត្រាវក្រមួនមួយកុងៗគ្រួសារបងចំណេញពី ១៥-២០ លានដុង។

      ទម្រង់ផលិតស្រូវ-ពោត-ត្រាវក្រមួនបានជួយឲ្យគ្រួសារជនរួមជាតិខ្មែរជាច្រើននៅភូមិផ្នោរដូងបង្កើនប្រភពចំណូល រួចផុតពីភាពក្រីក្រស្ថិរភាព។ គិតមកទល់ពេលនេះ ភូមិនៅមានគ្រួសារក្រីក្រតែ ០៨ គ្រួ កាត់បន្ថយគ្រួសារក្រីក្រជិត ២០០ គ្រួបើប្រៀបនឹងឆ្នាំ ២០១២ ប្រភពចំណូលជាមធ្យមរបស់មនុស្សម្នាក់ក្នុងភូមិនាពេលបច្ចុប្បន្ននេះសម្រេច ៤៨ លានដុងក្នុងមួយឆ្នាំ កើន ៣០ លានដុងបើប្រៀបនឹង ០៥ ឆ្នាំមុន។ ដោយឃើញទទួលបានលទ្ធផលសេដ្ឋកិច្ចខ្ពស់ម៉្លោះហើយកសិករជាច្រើននៅក្នុងភូមិបានផ្លាស់ប្តូរការផលិត និងបើកទូលាយផ្ទៃដីដាំត្រាវក្រមួនបានជាង ៤០ ហិកតា។

       លោកហ្វិញវ៉ាំងថាវ ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកថ្កូវបានឲ្យដឹង ត្រាវក្រមួនជាប្រភេទដំណាំមួយក្នុងចំណោមប្រភេទដំណាំបានផ្នែកកសិកម្មស្រុកថ្កូវជំរុញឲ្យកសិករផ្លាស់ប្តូរ ពីព្រោះច្រកចេញបណ្តាឆ្នាំជិតៗនេះលំនឹងគ្រាន់បើ ជាពិសេសគឺសមស្របជាមួយលក្ខណៈខ្វះទឹកស្រោចស្រពរបស់មូលដ្ឋាន ផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់ជាងច្រើនដងបើប្រៀបនឹងផលិតស្រូវ។ ដើម្បីកសិករជំរុញមាំផ្លាស់ប្តូរ រួមជាមួយការណែនាំកសិករអំពីវិទ្យាសាស្រ្ត-បច្ចេកទេសដាំដំណាំ ចិញ្ចឹមសត្វតាមរបៀបថ្មី ស្រុកថ្កូវកំពុងសកម្មស្វែងរកបណ្តាអាជីវកម្មធ្វើសកម្មភាពលើវិស័យកសិកម្មដើម្បីចងសម្ព័ន្ធក្នុងការផលិត និងលក់ផលិតផល ជួយឲ្យច្រកចេញកសិផលបានលំនឹង៕

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.