06/04/2021 08:44
មុននេះ ដើមពោល្យំបានដាំសម្រាប់លម្អ ឬសម្រាប់ធ្វើជាឱសថបុរាណមួយចំនួន។ បច្ចុប្បន្ននេះ បណ្តាអ្នកស្រាវជ្រាវវិទ្យាសាស្រ្តបានពិនិត្យឃើញ ដើមពោល្យំមានផលប្រយោជន៍ជាច្រើនដល់សុខភាពសម្រាប់មនុស្សតាមរយៈបណ្តាឪសថ និងភេសជ្ជៈ បានច្នៃចេញពីរុក្ខជាតិនេះ។
បងយឿងត្រឿងស្វឹង ស្នាក់នៅអនុសង្កាត់ លេខ ៥ ទីប្រជុំជនទីវកឹងសម្រេចចិត្តដាំពោល្យំក្នុងផើងចំនួន ៣.០០០ ដើម ។ តាមបងស្វឹង ដើមពោល្យំអាចប្រមូលផលបានទាំងដើម ស្លឹក និងឫស។ នេះជាទម្រង់បងធ្វើតាមអ្នកធ្លាប់ស្គាល់ម្នាក់នៅស្រុកកូវង៉ាង កំពុងផ្តល់លទ្ធផលសេដ្ឋកិច្ចខ្ពស់។
នៅលើផ្ទៃដីចោលទំនេរក្នុងចម្ការ បងស្វឹងតំកល់ផើងសម្រាប់ដាំពោល្យំ។ ផើងសម្រាប់ដាំពោល្យំដែលបានបងស្វឹងប្រើគឺផើងជ័រពណ៌ខ្មៅ ហើយធំ។ យកដីចម្រុះរួមមាន៖ កម្ទេចសម្បកផ្លែដូង ជីសរីរាង្គ ដីខ្សាច់ច្របល់ចូលគ្នាឲ្យស្មើបញ្ចូលក្នុងផើង រួចចាប់ផ្តើមដាំ។ អាស្រ័យទើបដាំដកពិសោធន៍ម្ល៉ោះហើយចម្ការពោល្យំរបស់បងស្វឹងលូតលាស់មិនស្មើ។ តាមការកត់សម្គាល់គឺផើងពោល្យំមួយចំនួនបានដាក់នៅត្រង់ម្លប់ត្រជាក់លូតលាស់ល្អជាងបើប្រៀបនឹងបណ្តាផើងដាក់ត្រង់ពន្លឺព្រះអាទិត្យ។
ទម្រង់ដាំពោល្យំ។ រូបថត៖ ខាក់ភូ
បងស្វឹងបានឲ្យដឹង ក្រោយរយៈពេលដាំបានមួយឆ្នាំ ពោល្យំចាប់ផ្តើមអំណោយផលស្លឹក។ ពេលបណ្តាមែកខាងក្រោមចាប់ផ្តើមចាស់គឺដំណើរការប្រមូលផល យកទៅហាលក្តៅឲ្យស្ងួតប្រមាណ ០២ ថ្ងៃរួចយកទៅលក់។ ជាមួយបណ្តាផើងពោល្យំខាងលើបងស្វឹងប្រមូលផលបានជាង ៥០ គីឡូក្រាម លក់ជាមួយតម្លៃ ៦០.០០០ ដុងក្នុងមួយគីឡូក្រាម សន្លឹកស្ងួតផ្តល់ប្រភពចំណូលជាង ០៣ លានដុង។ តាមការស្វែងយល់របស់បងស្វឹង ដើមពោល្យំដាំពី ០២-០៣ ឆ្នាំគឺអាចឲ្យប្រមូលផលដើម និងឫស។ បានដឹងថា ឫសរបស់ដើមពោល្យំទើបជាចំណែកមានប្រសិទ្ធភាពបំផុត ម្ល៉ោះហើយតម្លៃលក់ក៏ខ្ពស់ជាង។
បច្ចុប្បន្ននេះ ស្រុកទីវកឹងក៏មានមនុស្សជាច្រើនដាំពោល្យំ ប៉ុន្តែសំខាន់ដាំទុកសម្រាប់ប្រើប្រាស់។ មានមនុស្សជាច្រើនមានបំណងដាំប្រភេទឈើនេះសម្រាប់ពង្រីកសេដ្ឋកិច្ច ពីព្រោះមានមួយរយៈពេលមនុស្សជាច្រើនស្វែងរកទិញដើមពោល្យំជាមួយតម្លៃគួរឲ្យជក់ចិត្ត។ ថ្វីត្បិតដូច្នោះក្ដី ជាក់ស្តែងបច្ចុប្បន្ននេះ លើភូមិសាស្រ្តស្រុកមិនទាន់មានកន្លែងសម្រាប់លក់ប្រភេទឈើនេះ ការដាំពោល្យំតាមការផុសផុលនឹងគ្មានទីផ្សារលក់ចេញ។
អាចនិយាយបានថា ដើមពោល្យំគឺជាប្រ ភេទឈើងាយដាំ និងសមស្របជាមួយតំបន់ ដីជាច្រើន ប៉ន្តែដើម្បីឲ្យពោល្យំមានឫសល្អនោះគឺដីដែលដាំត្រូវផុស និងស្ងួត។ ប្រសិនបើពោល្យំមានទីផ្សារលក់ចេញលំនឹង និងមានតម្លៃសមស្របនឹងមានគ្រួសារជាច្រើនពង្រីកដើមរុក្ខជាតិនេះយ៉ាងរហ័ស។ ពីព្រោះដើមពោល្យំអាចដាំចម្រុះក្នុងចម្ការឈើហូបផ្លែមិនទាន់បែកមែកត្រឈឹងត្រឈៃនឹងជួយឲ្យអ្នកចម្ការមានប្រភពចំណូលបន្ថែមតាមរូបភាពយកខ្លីចិញ្ចឹមវែង បង្កើនប្រភពចំណូល៕
ប្រែសម្រួល៖ តឹងង៉ុក
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។