• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ដាក់អង្គប់កណ្តុរដើម្បីការពាររដូវកាល

20/11/2020 07:33

បម្រុងពេលជិតមួយពេលរសៀលដើរតាមបងង្វៀងថាញ់ដុង នៅភូមិបាត្រាច់(បេ) ឃុំតឹងហ៊ីប ស្រុកថ្កូវទៅដាក់អង្គប់កណ្តុរ ទើបយើងខ្ញុំកត់សម្គាល់បានពីប្រការគួរឱ្យជក់ចិត្ត និងដឹងបានពីបណ្តាបទពិសោធន៍ក្នុងការដាក់អង្គប់។

       បងង្វៀងថាញ់ដុងចែករំលែក៖ ជាមួយចំនួនអង្គប់ប្រមាណ ១៦០ គ្រឿង មានយប់ខ្លះ «ត្រូវប៉ាន់»បានកណ្តុរពី១៤­១៥គីឡូក្រាម លក់ដោយតម្លៃ ៤០.០០០ ដុងក្នុងមួយគីឡូក្រាម។ ផ្តើមពីការចូលចិត្តនោះ ខ្ញុំតែងដើរដាក់អង្គប់ពីវាលមួយទៅវាលមួយគ្មានថ្ងៃសម្រាកឡើយ។ ប្រការដែលបណ្តាលឱ្យខ្ញុំពេញចិត្តជាមួយរបរនេះគឺធ្វើដំណើរទៅដល់ទីណាមាមីងកសិករតែងត្រេកអរ សំខាន់គឺនៅតាមបណ្តាផ្ទៃដីដែលត្រៀមបម្រុងចុះពូជស្រូវមាមីងតែងត្រូវការអ្នកដាក់អង្គប់កណ្តុរដូចរូបខ្ញុំ។

បងង្វៀងថាញ់ដុងត្រៀមបម្រុងអង្គប់។

        ធម្មតាអ្នកដែលគេដាក់អង្គប់កណ្តុរ ច្រើនដាក់អង្គប់បែរមុខឆ្ពោះទៅរករន្ធកណ្តុរ​ដោយបំណងថា កណ្តុរចេញពីរន្ធហើយទៅរកនុយឆ្លងកាត់អង្គប់គឺជាប់។ ប៉ុន្តែចំពោះបងដុងគឺមិនសំខាន់ទៅលើប្រការនោះឡើយ បងពិនិត្យរំពៃយ៉ាងហ្មត់ចត់នូវផ្លូវដែលកណ្ដុរធ្លាប់វារចុះឡើង​ បើសិនពិនិត្យឃើញស្រូវត្រូវកណ្តុរបំផ្លាញច្រើននោះ ជួនកាលបងដាក់អង្គប់បែរមុខចេញពីរន្ធកណ្តុរ។ ពីព្រោះតាមការយល់ឃើញរបស់បង ដើម្បីសន្សឹមៗកុំឱ្យកណ្តុរមើលឃើញរួចខ្លាចអង្គប់ កណ្តុរវារតាមផ្លូវណាក៏តែបានដើម្បីទៅរកនុយតាមសភាពធម្មតា ពេលស៊ីឆ្អែតរួចវិលត្រឡប់មកវិញឬក៏ប្រទះឃើញស្រមោលមនុស្សនោះក៏ភ័យស្លន់ស្លោរត់តាមផ្លូវទក់ៗដែលវាធ្លាប់វារ។ អាស្រ័យហេតុនោះ អត្រាកណ្តុរចូលជាប់អង្គប់យ៉ាងច្រើន គាប់ជួនអង្គប់មួយអាចជាប់កណ្តុរដល់ទៅពីរក្បាល។

       បងង្វៀងថាញ់ដុងចែករំលែកបន្ថែម៖ របរណាក៏ដោយត្រូវឆ្លងកាត់បទពិសោធន៍ រៀនសូត្រ រយៈពេលខ្លីឬវែងយោងទៅតាមរបរនីមួយៗ។ ចំពោះរបរដាក់អង្គប់កណ្តុរ ឧបករណ៍គឺមានស្រាប់ ដាក់លក់នៅតាមផ្សារត្រូវបង្កើនបន្ថែមរឺស័រ(ដែករស់)ដើម្បីបង្កើនកម្លាំងវាយខ្ទប់ទ្វារអង្គប់។ ប្រការសំខាន់គឺកំណត់ដឹងផ្លូវរបស់កណ្តុរ។ បើសិនកំណត់ចំផ្លូវរបស់កណ្តុរនោះ អង្គប់ណាក៏មានកណ្តុរចូលទាំងអស់។ កាលពីមុនអ្នកដាក់អង្គប់កណ្តុរភាគច្រើនចាំបាច់ត្រូវប្រើប្រាស់ដល់បណ្តាប្រភេទចំណីសម្រាប់ធ្វើជានុយបញ្ឆោតកណ្តុរ។ ចំពោះរូបខ្ញុំគឺមិនចាំបាច់ អង្គប់ឥតនុយក៏មានកណ្តុរសម្រាប់លក់ដែរ។ បទពិសោធន៍ដាក់អង្គប់កណ្តុរជាច្រើនឆ្នាំខ្ញុំក៏បានចែករំលែកបទពិសោធន៍របស់ខ្លួនឱ្យបងប្អូនខ្មែរជាច្រើនរូបទៀត ហើយបច្ចុប្បន្ន មានបងប្អូនខ្លះកំពុងប្រកបរបរនេះ។​ ខ្ញុំរំពឹងគិតឃើញថា​ មានមនុស្សជាច្រើនប្រកបរបរនេះក៏ជាការល្អពីព្រោះកាត់បន្ថយបានសត្វកណ្តុរបំផ្លិចបំផ្លាញផលដំណាំដែលបច្ចុប្បន្នមាមីងកំពុងមានការតក់ក្រហល់។

        ជាមួយបំណងកាត់បន្ថយការបំផ្លិចបំផ្លាញផលដំណាំនៃសត្វកណ្តុរ កសិករជាច្រើនតែងប្រើប្រាស់ថ្នាំកម្ចាត់។ សត្វកណ្តុរពេលដែលត្រូវថ្នាំហើយអាចរស់នៅបាន  ២-៣ ថ្ងៃទើបងាប់ ។​ អាស្រ័យហេតុនោះ​ បងង្វៀងថាញ់ដុង  តែងយកចិត្តទុកដាក់ដល់សុវត្ថិភាពអាហារសម្រាប់អ្នកប្រើប្រាស់​ ពោលគឺបណ្តាកន្លែងដែលដឹងថាមានប្រើប្រាស់ថ្នាំសម្រាប់កម្ចាត់កណ្តុរគឺបងជៀសឆ្ងាយកន្លែងដែលនៅរយៈពេលប្រហែល១០ថ្ងៃទៀតដល់ពេលព្រោះស្រូវគឺបងបង្កើនដាក់អង្គប់កណ្តុរ ពីព្រោះតាមគំនិតយល់ឃើញរបស់បង រយៈពេលនេះកសិករមិនទាន់ប្រើប្រាស់ថ្នាំអ្វីឡើយ។​ ផ្តើមពីការយកចិត្តទុកដាក់នោះ ផលិតផលកណ្តុររបស់បងបានមនុស្សជាច្រើនស្វែងរកទិញ។

        ក្នុងខណៈទប់ទល់ជាមួយការបំផ្លិចបំផ្លាញស្រូវ​ផលដំណាំពីសត្វកណ្តុរ កន្លែងណាដែលមានមុខអ្នកដាក់អង្គប់កណ្តុរដូចជាបងង្វៀងថាញ់ដុង​ ចាត់ទុកដូចជាបាននាំយកភាពរីករាយជូនដល់មាមីងកសិករ រួមចំណែកនាំយកសុវត្ថិភាពក្នុងការផលិតស្រូវ ដាំដំណាំជូនប្រជាកសិករ៕  

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.