07/09/2020 14:14
គិតមកដល់ចុងខែសីហាឆ្នាំ ២០២០ បណ្ដាមូលដ្ឋានក្នុងខេត្តផ្ដុំចុះពូជដំណាំលើផ្ទៃដីផ្នោរនិងដីផលិតស្រូវ បានជាង ៤២.០៤១ ហិកតា ។ ក្នុងនោះដាំបន្លែហូបស្លឹកគ្រប់ប្រភេទ ២៣.៧០៦ ហិកតា សណ្ដែកគ្រប់ប្រភេទ ២.១០៧ ហិកតា សណ្ដែកដី ៣.៨២៥ ហិកតា ពោត ៣.៣៧៩ ហិកតា ដំឡូងជ្វា ៨០១ ហិកតា ដំឡូងមី ៦០៨ ហិកតា កក់ ២.៨៥៤ ហិកតា ។ ល ។ ឆ្លងតាមរយៈនោះប្រមូលផលបាន ៣៣.៦៩៨ ហិកតា/៤២.០៤១ ហិកតា តម្លៃកើនខ្ពស់លំនឹង ពី ១៥ - ២០% បើប្រៀបនឹងពេលជាមួយនៃឆ្នាំ ២០២០ ។
ដង្កូវបំផ្លាញដំណាំភាគច្រើនគឺសត្វដង្កូវសូត្របំផ្លាញបន្លែ ស្ពៃ ក្រៅពីនោះនៅមានប្រភេទដង្កូវបំផ្លាញដទៃមួយចំនួនទៀត ។កម្មាភិបាលបចេ្ចសកទេសបានសហការជាមួយបណ្ដាមូលដ្ឋានចាត់តាំងបើកវគ្គហ្វឹកហាត់ ០៦ ថ្នាក់ជូនដល់កសិករអំពីរបៀបផលិតបន្លែសុវត្ថភាព មានកសិករ ១៧១ នាក់ចូលរួមនិងវគ្គហ្វឹកហាត់ណែនាំបង្ការកម្ចាត់ដង្កូវ ០៤ ថ្នាក់ មានកសិករ ១៩៧ លើកនាក់ចូលរួមលើភូមិសាស្រ្ដស្រុកចូវថាញ់ ៕
ឧបត្ថម្ភគ្រួសារប្រជាជនបុលទុន ១៩.២៤០ លើក
អនុវត្តគោលនយោបាយឧបត្ថម្ភបុលទុនឥណទានអាទិភាពជូនប្រជាជននៅបណ្ដាឃុំជនបទថ្មី ឆ្លងតាមបណ្ដាកម្មវិធីឲ្យបុលទុនរបស់សាខាធនាគារគោលនយោបាយសង្គមខេត្តគិតដល់ចុងខែកក្កដាឆ្នាំ២២០២០ បានរំសាយទុនឲ្យគ្រួសារប្រជាជនបុល ១៩.២៤០ លើក សរុបទឹកប្រាក់ ៤២៥,៥៣២ ពាន់លានដុង (គ្រួសារក្រីក្រ ៥៩០ គ្រួបុល ១៥,៧៧៥ ពាន់លានដុង គ្រួសារជិតក្រ ១.៦៤០ គ្រួបុល ៤៣,៨១៣ ពាន់លានដុងនិងគ្រួសារទើបរួចផុតពីភាពក្រីក្រ ៧.៨៥២ គ្រួបុលទុន ១៨៣,៤៦០ ពាន់លានដុង) ។ ក្រៅពីនោះសាខាធនាគារគោលនយោបាយសង្គមខេត្តនៅទាំងជួយគ្រួសារ ៤.៣១៤ គ្រួបុលប្រើប្រាស់ទឹកស្អាត អនាម័យបរិស្ថាន ទឹកប្រាក់ ៥០,០៦២ ពាន់លានដុង គ្រួសារ ១.៩១១ គ្រួបុលដោះស្រាយការងារធើ្វ ទឹកប្រាក់ ៤៦,៧៤០ ពាន់លានដុង ។
បណ្ដាមូលដ្ឋានផ្សព្វផ្សាយអនុវត្តបណ្ដាគោលនយោបាយឧបត្ថម្ភប្រាក់អគ្គិសនីដល់គ្រួសារក្រីក្រ ៨.៨៣២ គ្រួ ជាមួយទឹកប្រាក់ ២,៩១៤ ពាន់លានដុង ។ ឧបត្ថម្ភគាំពារសុខាភិបាលដល់បណ្ដាក្រុមមុខសញ្ញាស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រមានប្រភពចំណូលទាប គ្រួសារក្រីក្រខ្វះខាតអំពីគាំពារសុខាភិបាល គ្រួសារជិតក្រ ជនរួមជាតិភាគតិចចំនួន ៤៣៥.៩២៤ ប័ណ្ណ គិតជាទឹកប្រាក់ ៣៧៩,៦៥៨ ពាន់លានដុង ។ ឧបត្ថម្ភលំនៅឋានដល់គ្រួសារក្រីក្រ បានរំសាយទុនឲ្យ ៧២៧ បុលទុន ជាមួយទឹកប្រាក់ ១៤,៥៧៥ ពាន់លាដុង ៕ប្រែសម្រួល៖ លឺវវូ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។