13/11/2020 07:52
មុនឆ្នាំ ១៩៧៥ គ្រួសារលោកឡើយធ្វើដំណាប់សណ្តែកដីដោយសិប្បកម្ម ទិន្នផលមិនបានខ្ពស់ប៉ុន្មាន ផលិតផលសំខាន់គឺលក់ឲ្យប្រជាជននៅមូលដ្ឋាន។ ដោយមានសេចក្តីប្រាថ្នានឹងលើកតម្កើងនំ ស្ករគ្រាប់របស់គ្រួសារចេញទៅទីផ្សារ បានជាលោកវិនិយោគគ្រឿងម៉ាស៊ីន សម្ភារៈទំនើបដើម្បីពង្រីកទូលាយការផលិត។ ផ្តើមពីនោះ ផលិតផលសម្រេចបានគុណភាព និងទិន្នផលខ្ពស់ជាងច្រើនដងបើប្រៀបធៀបជាមួយនឹងរបៀបធ្វើសិប្បកម្ម បង្កបានក្តីជំនឿរបស់អតិថិជន។
លិខិតទទួលស្គាល់ផលិតផលរបស់លោកយឺតឹងឡើយ។ រូបផត៖ ហ៊ឺវហ្វេ
តាមប្រសាសន៍លោកឡើយ ដើម្បីប្រជែងជាមួយនឹងផលិតផលរួមប្រភេទ មុនដំបូងបង្អស់ត្រូវបង្កភាពផ្សេងៗប្លែកធ្វើឲ្យផលិតផលរបស់យើង។ ហេតុនោះហើយ លោកតែងយកចិត្តទុកដាក់ម៉ត់ចត់ក្នុងការជ្រើសរើសវត្ថុធាតុដើម។ តាមនោះផលិតផលតែងបានច្នៃ ពីស្រងែ ស្ករស សណ្តែកដីដែលបានច្នៃពីមូលដ្ឋានជ្រើសរើសយ៉ាងម៉ត់ចត់ ធ្វើម្តេចឲ្យមានគ្រាប់ធំៗណែនក្តន់ រក្សាបានកម្រិតក្រអូបក្រោយពេលកែច្នៃ។
អាស្រ័យដោយផ្អែកទៅលើគុណភាព ខ្ចប់ល្អបានជាអតិថិជនរបស់មូលដ្ឋានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនច្រើនឡើង ជួយឲ្យមូលដ្ឋានមានលក្ខណៈពង្រីកការផលិត។ បងយឺយ៉ាទិន (កូនប្រុសរបស់លោកតឹងឡើយ) បានឲ្យដឹងថា៖ ស្ថិតក្នុងលក្ខណៈបច្ចេកវិជ្ជាលេខ មូលដ្ឋាននៅទាំងបានអនុវត្តឱកាសពីប្រព័ន្ធសង្គមដូចជា facebook Zalo ដើម្បីសម្រាប់ធ្វើជាមធ្យោបាយឧទេ្ទសនាមផលិតផលដល់អ្នកប្រើប្រាស់ទៀតផង។ អាស្រ័យដោយបានវិនិយោគគ្រប់លក្ខណៈរួមជាមួយនឹងបទពិសោធន៍ក្នុងការផលិតបានជានំស្ករគ្រាប់ ដំណាប់សណ្តែកដីរបស់មូលដ្ឋានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានទីផ្សារចូលចិត្ត ផលិតផលមិនត្រឹមតែលក់រាយឆ្លងតាមប្រព័ន្ធចែកចាយក្នុងខេត្តប៉ុណ្ណោះ វានៅទាំងរីកទូលាយដល់បណ្តាខេត្តកាម៉ាវ ទីក្រុងហូជីមិញ ។ល។ បច្ចុប្បន្ននេះ មូលដ្ឋានផលិតនំស្ករគ្រាប់ ដំណាប់សណ្តែកដីកឹមផាកនាំលក់ចេញទីផ្សារក្នុងមួយថ្ងៃបានពី ៦០០-៧០០ គីឡូក្រាមផលិតផល នាំមកប្រភពចំណូលជូនមូលដ្ឋានបង្គួរដែរ។ ទន្ទឹមនឹងនោះ មូលដ្ឋាននៅទាំងដោះស្រាយការងារធ្វើជាប្រចាំថ្ងៃជូនពលករបាន ១០ នាក់ ជាមួយនឹងប្រភពចំណូលក្នុងមួយខែ ០៥ លានដុង (ធានាចិញ្ចឹមបាយទឹក)។ ពេលឈានចូលរដូវកំពូលដូចជាបុណ្យតេតត្រុងធូ និទាឃរដូវគឺមូលដ្ឋានត្រូវបង្កើនផលិតផល ដើម្បីឆ្លើយតបតម្រូវការរបស់ទីផ្សារ។ ក្រៅពីមុខទំនិញនំស្ករគ្រាប់ ដំណាប់សណ្តែក ដី មូលដ្ឋានផលិតនំស្ករកឹមផាកនៅទាំងផលិតផលនំស្ករផ្សេងៗគ្រប់ប្រភេទទៀតផង។
កំណត់ទិសដៅក្នុងពេលខាងមុខនេះ លោកយឺតឹងឡើយបានឲ្យដឹងថា៖ គោលដៅពង្រីកការផលិតរបស់មូលដ្ឋានតាមកម្មវិធី OCOP និងទិន្នាការអាហារសរីរាង្គ។ ទន្ទឹមនឹងនោះ មូលដ្ឋាននៅទាំងបន្តការវិនិយោគពង្រីកទូលាយទ្រង់ទ្រាយផលិតផល និងវិនិយោគបន្ថែមប្រព័ន្ធគ្រឿងម៉ាស៊ីន សន្សឹមៗនឹងលើកកម្ពស់គុណភាពផលិតផល៕
ប្រែសម្រួល៖ រតនា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។