• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ដំណាប់ដូងខ្ទិះកឹមហាំង

16/10/2020 10:13

ក្នុងបណ្តាឆ្នាំកន្លង ដូងខ្ទិះបានមាមីងកសិករលក់ទាំងផ្លែម៉្លោះហើយមិនទាន់បង្កើនបានតម្លៃសេដ្ឋកិច្ចរបស់ដូងខ្ទិះ។ កាលពីឆ្នាំ ២០១៧ បងស្រីង្វៀងធីកឹម នៅអនុសង្កាត់លេខ ២ ទីប្រជុំជនកូវកែជាម្ចាស់មូលដ្ឋានដំណាប់ដូងខ្ទិះកឹមហាំង ផលិតបានដំណាប់ដូងពីផ្លែដូងខ្ទិះ រួមចំណែកធ្វើឲ្យផលិតផលអំពីដូងខ្ទិះបានសម្បូរបែប។

បងស្រីង្វៀងធីកឹម ជាមួយនឹងផលិត​ផលដំណាប់។ រូបថត៖ ហ៊ឺវវហេ្វ

          ឆ្នាំ ២០១៩ ផលិតផលដំណាប់ដូង ខ្ទិះកឹមហាំង បានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញទទួលស្គាល់សម្រេចជាផលិតផល  OCOP  ផ្កាយ ៣ និងសម្រេចផលិតផលឧស្សាហកម្មជនបទឆ្នើមតំបន់ភាគខាងត្បូងឆ្នាំ ២០២០។ វិសេសផលដូងខ្ទិះកូវកែ​ បានវិជ្ជាស្ថានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្ត - បច្ចេកវិទ្យា) ទទួលស្គាល់ជាផលិតផលពិសេសរបស់ស្រុកកូវកែ  និង បានទទួលស្គាល់សម្រេចសម្បទា (VietGAP) ដល់សហករណ៍ដូងខ្ទិះហ្វាតឹង​ ស្រុកកូវកែ​ ប៉ុន្តែទីផ្សារលក់ចេញភាគច្រើនជាភ្ញៀវទេសចរណ៍ មានបំណងហូបផ្លែឈើវិសេសផលនេះ​ និងទិញធ្វើជាអំណោយ។

           ចែករំលែកជាមួយយើងខ្ញុំ បងស្រីង្វៀងធីកឹមបានឲ្យដឹង៖ រដូវប្រមូលផលកំពូលភាគច្រើនតម្លៃដូងតែងបន្ថយចុះ ដូងមានតម្លៃពី ៥០.០០០​- ១០០.០០០ ដុងក្នុងមួយផ្លែ (យោងតាមប្រភេទផ្លែ)។​ ជាពិសេស បច្ចុប្បន្ននេះផ្ទៃដីដាំដូងខ្ទិះនៅស្រុកកូវកែបានពង្រីកទូលាយជាង ៣០០ ហិកតា​ ច្រកចេញរបស់ផលិតផល ភាគច្រើនលក់ទាំងផ្លែ ។ ក្រោយពេលមូលដ្ឋានផលិតជាដំណាប់ដូងខ្ទិះ​ ស្ករគ្រាប់ដូងខ្ទិះបានឆ្ពោះទៅរកទិសដៅចងសម្ព័ន្ធរវាងអ្នកដាំដូង​ និងមូលដ្ឋានផលិតដំណាប់ នេះជាឱកាសដើម្បីកសាង និងបង្កើនតម្លៃ ពាណិជ្ជសញ្ញាដូងខ្ទិះកូវកែជូនកសិករ។ 

           ក្រោយរយៈកាលសិក្សាស្រាវជ្រាវ  ស្វែងរកទីផ្សារជាច្រើនឆ្នាំ និងដកពិសោធន៍ពីការផលិតដំណាប់ដូងខ្ទិះត្រូវបរាជ័យច្រើនដងនោះ បច្ចុប្បន្ននេះ មូលដ្ឋានផលិតកឹមហាំងទទួលបានជោគជ័យ​ និងធ្វើឲ្យដំណាប់ដូងខ្ទិះ ស្ករគ្រាប់ដូងខ្ទិះមានមុខនៅទីផ្សារនៃបណ្តាទីក្រុងធំៗ ដូចជា ហាណូយ ទីក្រុងហូជីមិញ​ដាណាំង។ល។ អាស្រ័យសាច់ដូងទន់ជ្រាយ ​និងមានកម្រិតប្រេងខ្ពស់ ក្រោយពេលពុះដូងដើម្បីយកសាច់នោះ ត្រូវវិនិច្ឆ័យក្នុង  ២៤ ម៉ោង​ទើបសាច់ដូងមិនត្រូវពុក​ និងឡើងប្រេង ញ៉ាំងឲ្យដូងមិនបាត់រសជាតិឆ្ងាញ់ក្រអូប ​។

               ចែករំលែកអំពីរូបមន្តធ្វើដំណាប់ដូងខ្ទិះ បងង្វៀងធីកឹមបានឲ្យដឹង៖ ដំបូងយើងជ្រើសដូងមិនទុំពេក​ ល្អបំផុតគឺពេលដែលដូងទើបតែទុំ​ សាច់ដូងមិនក្រាស់ពេក (ពី​ ១,២-០២ សង់ទីម៉ែត្រ) បើសិនសាច់ដូងក្រាស់ពេក​នឹងធ្វើឲ្យដំណាប់ដូងទន់ ផលិតមិនសូវបានផល។​ ក្រោយពេលកាត់​រួចប្រឡាក់ជាមួយស្ករ ទឹកដោះ ក្រោយមកសាច់ដូងបានដាក់ចូលខ្ទះ​ រួចឆារ ដល់ពេលដំណាប់ដូងស្ងូត ត្រូវបង់ពេលប្រ មាណ ១២ ម៉ោង ក្នុងនោះដំណាក់កាលធ្វើឲ្យដំណាប់ដូងស្ងូតស្រូបយកជាងស្មើ ៦០% នៃពេលវេលារួម (១២ ម៉ោង)និងពលករម្នាក់ផលិតបានតែ​ ១ ខ្ទះ (ពី ៥-៧ គីឡូក្រាម)។

              បច្ចុប្បន្ន​ ដំណាប់ដូងខ្ទិះក្នុងមួយគីឡូក្រាមមានតម្លៃពី ៤០០.០០០-៤២០.០០០​ ដុង  គ្រាប់ស្ករដូងខ្ទិះក្នុងមួយគីឡូក្រាមមានតម្លៃ ២៥០.០០០ ដុង ។ របៀបធ្វើតាមប្រពៃណី មិនប្រើសារធាតុការពារ រសជាតិវ៉ាន់នី ម៉្លោះហើយធានាបានរសជាតិរបស់ដូងខ្ទិះទាំងស្រុង អ្នកប្រើប្រាស់អាចទុកបរិភោគបានក្នុងរយៈពេលពី​ ១៥-២០​ថ្ងៃ។​ ដើម្បីបង្កើនគុណភាពដំណាប់ដូងខ្ទិះ ឆ្លើយតបតម្រូវការទីផ្សារ ធានាសុវត្ថិភាពអនាម័យគ្រឿងបរិភោគ។ ឆ្នាំ ​២០១៩ ដោយបានការឧបត្ថម្ភរបស់មជ្ឈ មណ្ឌលជំរុញឧស្សាហកម្ម (មន្ទីរឧស្សាហពា ណិជ្ជកម្ម) បានវិនិយោគប្រព័ន្ធឧបករណ៍ហាល​​ បញ្ចូលកញ្ចប់ និងបឺតខ្យល់ម៉្លោះហើយផលិតផលធានាបានសុវត្ថិភាព និងមានរយៈកាលប្រើប្រាស់បានយូរជាង​ អតិថិជនអាចពិនិត្យផលិតផលរបស់មូលដ្ឋានតាមរយៈលេខកូដផលិតផល​នៅលើកញ្ចប់។

              តាមសំដីរបស់បងង្វៀងធីកឹម មុននោះ  ដើម្បីផលិតបានដំណាប់ ១​ ខ្ទះត្រូវបង់ពេលវេលា​ ១៥ ម៉ោង បច្ចុប្បន្នមានប្រព័ន្ធឧបករណ៍ហាលស្វ័យប្រវត្ត ក្រោយពេលដំណាប់ដូងបាន​ឆាររួចស្រេច​ និងបានដាក់ចូលទៅក្នុងកញ្រ្ជែងហាលប្រហែល​ ៣​ ម៉ោង (ដោយមាន ៣ ម៉ាស៊ីន៖​ មានថាមពលធ្វើឲ្យស្ងួត ០៦ កញ្រ្ជែងក្នុង ១០ គីឡូក្រាមដំណាប់ក្នុងមួយលើក​​ ១០ កញ្រ្ជែងក្នុង ៥០ គីឡូក្រាមដំណាប់ក្នុង មួយលើក​ ០៣ កញ្រ្ជែងក្នុង ១០ គីឡូក្រាម ដំណាប់ក្នុងមួយលើក) ធានាឲ្យមូលដ្ឋានផ្គត់ផ្គង់គ្រប់បរិមាណផលដំណាប់តាមបណ្តាវិក្ក យបណ្ណដាក់ទិញមុខទំនិញរបស់អតិថិជន។ ក្នុងមួយឆ្នាំមូលដ្ឋានផ្គត់ផ្គង់ទីផ្សារពី​០៦-០៧ តោន និងប្រមូលទិញដូងខ្ទិះពី ៣.០០០-៣.៥០០​ ផ្លែក្នុងមួយខែ៕

                          ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.