• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

“ដងថ្លឹង” ពង្រីកសេដ្ឋកិច្ចក្នុងតំបន់ជនរួមជាតិខ្មែរ

27/09/2022 09:47

ធ្វើដំណើរតាមផ្លូវជនបទថ្មីទៅកាន់ភូមិចាកអាគ្រោង ឃុំភូកឹង ស្រុកទីវកឹង ក្នុងបណ្ដាថ្ងៃជិតដល់បុណ្យសែនដូនតា យើងខ្ញុំកត់សម្គាល់បាននូវក្ដីរីករាយរបស់ជនរួមជាតិខ្មែរនៅទីនោះ។

     ភូមិចាកអាគ្រោង មានគ្រួសារប្រជាជន ៣៤១ គ្រួ ក្នុងនោះអត្រាជនរួមជាតិខ្មែរជាង ៩០%។ ជីវភាពរបស់មាមីងនៅទីនោះ ពឹងតែ ទៅលើ​ការលិតស្រូវជាង ២៩០ ហិកតា ដាំដូងជាង ៦៣ ហិកតា ដាំបន្លែគួបផ្សំនឹងការចិញ្ចឹមគោជាង ១២ ហិកតា។ ចាប់ផ្ដើមពីការ កសាងជនបទថ្មី ជាពិសេសគឺមូលដ្ឋានកំណត់ យកចិត្តទុកដាក់ពង្រីកផ្លូវគមនាគមន៍ក្នុងតំបន់ជនរួមជាតិខ្មែរដើម្បីបង្កភាពទម្លុះទម្លាយ បង្កកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ផ្លូវគមនាគមន៍នៅភូមិចាកអាគ្រោង។

     លោកថាច់ង៉ុកសាង លេខាសាខាបក្សភូមិចាកអាគ្រោងបានឱ្យដឹងថា៖ ស្រូវរដូវដើមឆ្នាំ ទិន្នផលសម្រេចមធ្យមជិត ៦ តោនក្នុងមួយហិកតា។ បើប្រៀបជាមួយបណ្ដាឆ្នាំកន្លង រដូវប្រមូលផលស្រូវចំពេលមានព្យុះភ្លៀង ផ្លូវដឹកជញ្ជូនជ្រាំដោយភក់ល្បាប់ ការដឹកជញ្ជូនជួបការលំបាកយ៉ាងខ្លាំង ម៉្លោះហើយពួកឈ្មួញក៏រអែង យឺតយ៉ាវក្នុងការប្រមូលទិញ ស្រូវដុះចេញពន្លកលក់បានដោយតម្លៃថោក និងបង់ខាតប្រាក់ជួលមនុស្សលីស្រូវរបស់មាមីងទៀតផង។ ថ្វីត្បិត រដូវស្រូវដើមឆ្នាំៗនេះ ត្រូវជះឥទ្ធិពលដោយអាកាសធាតុប្រែប្រួល​ ប៉ុន្តែគិតទៅក្នុងមួយហិកតាមាមីងក៏នៅចំណេញបានជាង ១០ លានដុងដែរ។ ផ្ដើមពីបណ្ដាកម្មវិធី គម្រោងការពង្រីកផ្លូវគមនាគមន៍ក្នុងតំបន់ជនរួមជាតិខ្មែរ គិតមកទល់ពេលនេះ ភូមិចាកអាគ្រោងមានផ្លូវចំនួន ១០ ខ្សែសរុបប្រវែងជាង ៩ គីឡូម៉ែត្របានកសាងដោយ​បេតុង ក្រួសកៅស៊ូបង្កលក្ខណៈងាយស្រួលឲ្យជនរួមជាតិខ្មែរនៅភូមិចាក​អាគ្រោង​ធ្វើដំណើរ ដឹកជញ្ជូនកសិផល និងជួយឲ្យមូលដ្ឋានងាយស្រួលក្នុងការទាក់ទាញបណ្ដាអាជីវកម្ម អ្នកវិនិយោគ ដើម្បីកសាងសម្រេចជោគជ័យបណ្ដាទម្រង់សេដ្ឋកិច្ចសមូហភាព ពង្រីកសក្ដានុភាពកម្លាំងព្រៀបរបស់មូលដ្ឋាន។ បច្ចុប្បន្ន ភូមិមានក្រុមផលិតចំនួន ៦ ក្រុម (ក្នុងនោះមាន​ ២ ក្រុមសហការជាមួយក្រុមហ៊ុន ADC )ដោយមានសមាជិក ១៥៤ រូប ចូលរួមធ្វើសកម្មភាពមានប្រសិទ្ធភាពលើផ្ទៃដី ២០៥ ហិកតា និងកសាងបានទម្រង់ដាំត្រសក់ផ្អែមដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ចំនួន ០,៣ ហិកតា។ ទម្រង់ចិញ្ចឹមគោគួបផ្សំជាមួយចម្ការដូងសរីរាង្គជាង ១០ ហិកតា។ល។

     លោកគឹមថាញ់កឹង សមាជិកគណៈប្រតិបត្តិការបក្សឃុំទទួលបន្ទុកសាខាបក្សភូមិ​ចាកអាគ្រោងបានឱ្យដឹង៖ បណ្តាដងផ្លូវគមនាគមន៍ក្រោយពេលបានកសាងសម្រេច ដាក់ឱ្យប្រើប្រាស់បានក្លាយជាថាមពលពូកែជំរុញមាំការពង្រីកសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ទន្ទឹមជាមួយបណ្ដាកម្មវិធី គម្រោងការអភិវឌ្ឍក្នុងតំបន់ជន​រួមជាតិខ្មែរ បណ្ដាឆ្នាំកន្លង ដោយអាស្រ័យធ្វើល្អការងារប្រជាចលនា អំពាវនាវប្រជាជនបរិច្ចាគដី រួមជាមួយនឹងប្រភពទុនសង្គមូបនីយកម្មក្នុងការកសាងផ្លូវគមនាគមន៍នៅលើភូមិសាស្រ្តភូមិ​ចាកអាគ្រោងមិនបង្អង់ បានវិនិយោគទុនកសាង បង្កើនកម្រិត។ គិតតាំងពីឆ្នាំ ២០១២ មកទល់ពេលនេះ មានគ្រួសារប្រជាជន ៥០ គ្រួបរិច្ចាគដីសម្រាប់កសាងផ្លូវជនបទ គិតជាទឹកប្រាក់ជាង ១ ពាន់លានដុង។ ភូមិចាកអាគ្រោងជាភូមិដែលមានជនរួម​ជាតិខ្មែររស់នៅច្រើន សព្វថ្ងៃនេះ ស្រុកទីវកឹងត្រៀមបម្រុងរំសាយទីធ្លាដើម្បីកសាងផ្លូវទ្រូងកាត់វាលស្រែតភ្ជាប់ភូមិចាកអាគ្រោងជាមួយភូមិអូរតាឯកសរុបប្រវែង ១.០០០ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ ដោយប្រភពទុនពីកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំឆ្នាំ ២០២២។

     ពេលផ្លូវគមនាគមន៍បានកសាងសម្រេចបានញ៉ាំងឱ្យសេដ្ឋកិច្ចរីកចម្រើន រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ភូមិជាលំដាប់រៀងរាល់ឆ្នាំ។ បច្ចុប្បន្ន លើភូមិសាស្រ្តភូមិមានគ្រួសារធូរធា ៨០ គ្រួ គ្រួសារក្រីក្រនៅត្រឹមតែ ១ គ្រួ ប្រាក់ចំណូលគិតជាមធ្យមរបស់មាមីងនៅទីនោះសម្រេចជាង ៥០ លានដុងក្នុងមួយឆ្នាំ។ ចុងឆ្នាំ ២០២១ ភូមិចាកអាគ្រោងបានទទួលស្គាល់ជាភូមិជនបទថ្មីលើកកម្ពស់។  ភូមិកំពុងបន្តការខិតខំដើម្បីសម្រេចលក្ខឋានភូមិជនបទថ្មីខ្នាតគំរូនៅក្នុងឆ្នាំ ២០២៣៕

            ​​​អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.