• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ជីវភាពជនរួមជាតិខ្មែរភូមិត្រពាំងវែងមានការវិវឌ្ឍន៍

06/06/2023 10:14

ភូមិត្រពាំងវែង​ ឃុំញីទ្រឿង ស្រុកកូវង៉ាង មានគ្រួសារប្រជាជនជិត ៥០០ គ្រួ ដោយមានចំនួនមនុស្សរាយជាង ២.៧០០ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបយកអត្រាជាង ៩៦%។ ភូមិនៅមានគ្រួសារក្រីក្រ ១២ គ្រួ គ្រួសារជិតក្រជាង ៣០ គ្រួ។ ក្នុងនោះមានគ្រួសារ ០៥ គ្រួស្ថិតក្នុងមុខសញ្ញាគាំពារសង្គម។ តាមផែនការដល់ចុងឆ្នាំ ២០២៣ នឹងមានគ្រួសារក្រីក្រ ០៦ គ្រួបាន ចាកផុតពីភាពក្រីក្រ និងគ្រួសារជិតក្រ ១២ គ្រួបានចាកផុតពីភាពជិតក្រ។

      

មាមីងខ្មែរភូមិត្រពាំងវែងប្រមូលផលសណ្ដែកដី។

    ដើម្បីឆ្លើយតប តម្រូវការពង្រីកសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពជនរួមជាតិខ្មែរ ភូមិផ្សព្វផ្សាយកម្មវិធី គម្រោងការជាច្រើននៅក្នុងភូមិ ធ្វើឱ្យតំបន់ជនរួមជាតិខ្មែរកាន់តែបង្កើនសម្រស់ជាងទៀត។ ចាប់ពីឆ្នាំ ២០១៩ មកទល់ពេលនេះផ្តើមពីប្រភពទុនកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ភូមិ កសាង ផ្លូវគមនាគមន៍បាន ៥ ខ្សែ ដោយមានប្រវែងជាង ០៤ គីឡូម៉ែត្រ សរុបថវិកា ជាង ០៦ ពាន់លានដុង ទុនបដិភាគរបស់ប្រជាជន​ជិត ៥០០ លានដុង។ ក្នុងនោះមានផ្លូវគមនាគមន៍ ២ ខ្សែបានចុះទៅដល់វាលស្រែ បង្កបានភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនមុខទំនិញកសិផលរបស់ជនរួមជាតិខ្មែរ។

   លោកថាច់រី​ ប្រជាជននៅភូមិត្រពាំងវែងបានឱ្យដឹងថា៖ ជនរួមជាតិខ្មែរសែនរីករាយពេលដែល ផ្លូវគមនាគមន៍បានកសាងទៅដល់តំបន់វាលស្រែ ជួយឱ្យប្រជាជនយើងខ្ញុំគ្មានការព្រួយបារម្ភពីការដឹកជញ្ជូនមុខទំនិញកសិផលនៅ ពេលប្រមូលផល។ ជាមួយបណ្ដាសំណង់បានវិនយោគកសាង មិនត្រឹមតែធ្វើឱ្យតំបន់ជនបទកាន់តែមានសម្រស់ប៉ុណ្ណោះឡើយ នៅទាំងរួមចំណែកធ្វើឲ្យជីវភាពរបស់ប្រជាជននៅក្នុងភូមិមានការផ្លាស់ប្ដូរទៀតផង។    ទន្ទឹមជាមួយនោះ ភូមិក៏ទទួលបានការវិនិយោគទុនបង្កើនកម្រិតដំណាក់ផ្គត់ផ្កង់ទឹកពីថាមពល ៣៦ ម៉ែត្រត្រីគុណក្នុងមួយម៉ោង ឡើង ៦០  ម៉ែត្រត្រីគុណក្នុងមួយម៉ោងជាមួយប្រព័ន្ធបូម ច្រោះស្វ័យប្រវត្តិដើម្បីបម្រើការបានល្អក្នុងការផ្គត់ផ្គង់ទឹកជូនជនរួមជាតិខ្មែរនៅក្នុងភូមិ។ ក្រៅ ពីនោះ ភូមិក៏បានវិនិយោគទុនកប់បំពង់អន្ទងទឹកទៅដល់បណ្ដាតំបន់អាសយជន ធានាមានទឹកស្អាតសម្រាប់បណ្ដាគ្រួសារជនរួមជាតិខ្មែរប្រើប្រាស់។

       លោកសឺនភុក ប្រធានគណៈកម្មការប្រជាជនភូមិត្រពាំងវែង បានឱ្យដឹងថា៖ ដោយបានធម្មជាតិផ្ដល់ឱ្យជាតំបន់សម្បូរដោយសក្ដានុពល ទើបកសិករដាំដំណាំទទួលបានប្រាក់ចំណូលខ្ពស់ជាងច្រើនដងបើប្រៀបជាមួយការផលិត​ស្រូវ។ បើសិនត្រៀមបម្រុងបានល្អពេលវេលាដាំ និងជ្រើសបានពូជដំណាំសមស្របនោះ នឹងផ្ដល់ទិន្នផលខ្ពស់ កែលម្អសេដ្ឋកិច្ចគ្រួសារគួរឱ្យពណ៌នា។ ភូមិបានអាទិភាពផ្សព្វផ្សាយកសាងបណ្ដាសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ក្នុងនោះ គិតដោយឡែកតែកំណាត់ផ្លូវគមនាគមន៍ជនបទបានគ្របដណ្ដប់គ្រប់ទីកន្លែងបណ្ដាតំបន់អាសយជន។ ក្រៅពីវិនិយោគទុនកសាងបណ្ដាសំណង់ហេដ្ឋារចនាសម្ព័ន្ធ ភូមិនៅទាំងយកចិត្តទុកដាក់ដល់ការផ្ទៀងផ្ទាត់បណ្ដាគ្រួសារជាមុខសញ្ញាក្រីក្រ គ្រួសារមានប្រាក់ចំណូលទាប រួចបង្កគ្រប់លក្ខណៈដើម្បីឱ្យគ្រួសារទាំងនោះបានប្រសព្វជាមួយទុនបុលអនុគ្រោះ។ គិតមកទល់ពេលនេះ ភូមិមានគ្រួសារជនរួមជាតិខ្មែរជិត ៦០ គ្រួបានបុលទុនអនុគ្រោះ ជិត ០៧ ពាន់លានដុង។ មានពលករចំនួន ១២៥ រូបបានបណ្ដុះបណ្ដាលមុខរបរ និងឧទ្ទេសនាមការងារធ្វើក្នុងនិងក្រៅខេត្ត។ មានពលករ ០៥ រូបបានបញ្ជូនទៅពលកម្មមានពេលកំណត់នៅប្រទេសជប៉ុន។ល។ ផ្ដើមពីនោះ ជីវភាពរបស់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍ គួរឱ្យពណ៌នា។ ជនរួមជាតិខ្មែរកសាងបានទម្រង់សេដ្ឋកិច្ច មានប្រសិទ្ធភាព កសាងបានលំនៅឋានរឹងមាំ សមរម្យប្រកបដោយផាសុកភាព។ ភូមិមានគ្រួសារប្រជាជនជាង ៩៦%បានទទួលស្គាល់ជាគ្រួសារវប្បធម៌ ជនបទថ្មី ។

   គិតមកទល់ពេលនេះ ភូមិត្រពាំងវែង បំបាត់បានផ្ទះបណ្ដោះអាសន្ន ។ បច្ចុប្បន្ន ផ្ទះស្ថិរវន្តស្រូបយកអត្រាជាង ៧៤% ជនរួមជាតិខ្មែរភាគច្រើនបានប្រសព្វជាមួយបណ្ដាប្រភេទសេវាកម្ម សម្បូរបែប។ ពេលជីវភាព កាន់តែបានកែលម្អ ជនរួមជាតិខ្មែរកាន់តែជ្រោមជ្រែង អនុវត្តល្អបណ្ដាចលនាអាស្រ័យមូលដ្ឋានផ្សព្វផ្សាយ។ ជាក់ស្ដែងមាមីងបាន រួមវិភាគទានថវិកាកសាងអំពូលភ្លើងបំភ្លឺដងផ្លូវលើភូមិសាស្រ្តភូមិបានចំនួន ២ ខ្សែ សរុបប្រវែងជាង ០២ គីឡូម៉ែត្រ សរុបថវិកាជិត ១០០ លានដុង។ មានគ្រួសារជនរួមជាតិខ្មែរចំនួន ០៦ គ្រួ ស្ម័គ្រចិត្តបរិច្ចាគដីជិត ៣.០០០ ម៉ែត្រក្រឡា គិតជាតម្លៃជាង ៥០០ លានដុងដើម្បីរួមជាមួយ មូលដ្ឋានកសាងផ្លូវគមនាគមន៍។

    លោកថាច់ជា ប្រជាជននៅភូមិត្រពាំងវែង បានឱ្យដឹងថា៖ ពេល  រដ្ឋ យកចិត្តទុកដាក់ ជីវភាពរបស់ជនរួមជាតិខ្មែរមានភាពធូរធាយ៉ាងពិតប្រាកដ អ្វីដែល មូលដ្ឋានផ្សព្វផ្សាយ ប្រជាជនតែងគាំទ្រ ពីព្រោះទង្វើនោះនាំមកផលប្រយោជន៍រួម ៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.