• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ជនរួមជាតិខ្មែរឃុំឡុងស៊ើង៖ ដាំដំណាំលើដីផ្នោរទទួលបានប្រាក់ចំណូលខ្ពស់

02/09/2020 10:03

ឡុងស៊ើងជាឃុំកសិកម្មរបស់ស្រុកកូវង៉ាងដែលមានផ្ទៃដីជាច្រើនសមស្របឱ្យការដាំដំណាំ។ ផ្តើមពីនោះ ក្រៅពីការផលិតស្រូវ គ្រួសារជាច្រើននៅបណ្តាភូមិទឹកជប់ ពាក់រហាត់ ត្រពាំងក្រពើ ផ្នោររាំង ភូមិថ្មីនៅទាំងផ្តុំឱ្យការដាំបណ្តាប្រភេទដំណាំ ក្នុងនោះមានបណ្តាប្រភេទដំណាដូចជា៖ សណ្តែកដី ប៉េងប៉ោះ ឳឡឹក ត្របវែង។ល។ ជាតំបន់ដីផ្នោរខ្សាច់ ម៉្លោះហើយចាប់ពីខែមិថុនាឆ្នាំ ២០២០មកទល់ពេលនេះ កសិករក្នុងឃុំចុះពូជដំណាំគ្រប់ប្រភេទបានជាង ៩០ ហិកតា ប្រមូលផ្តុំច្រើនបំផុតនៅតាមបណ្តាភូមិ៖ ពាក់រហាត់ ភូមិថ្មី និងត្រពាំងក្រពើ។

 

  ដោយមានដីផ្នោរខ្សាច់ជាង ០៣ កុង គ្រួសារបងថាច់ស៊ើង នៅភូមិទឹកជប់ដាំម្រះ។ បងថាច់ស៊ើងបានឱ្យដឹងថា៖​ ដីផ្នោរខ្សាច់ជាដីសមស្របឱ្យការដាំដំណាំនៅរដូវវស្សា ពីព្រោះដាំបណ្តាប្រភេទដំណាំក្នុងរដូវនេះមិនបារម្ភពីទឹកលិច​ បើសិនមានភ្លៀងច្រើនក៏មិនសូវបារម្ភពីម្រះកើតជំងឺ បង្កឱ្យស្អុយផ្លែ​ បន្ថយបានបរិមាណថ្នាំមួយចំណែកសម្រាប់ព្យាបាល កម្ចាត់ជំងឺ។ ក្នុងរដូវវស្សា មុខទំនិញកសិផលនៅកន្លែងមួយចំនួនមានការខ្សត់ខ្សោយ បើសិនយើងបែរជាដាំបាននោះនឹងលក់បានថ្លៃខ្ពស់ជាង។ ក្នុងរដូវដាំម្រះ ឆ្នាំ ២០១៩ ជាមួយផ្ទៃដីជាង ០៣ កុងរបស់គ្រួសារ ដល់ពេលប្រមូលផល ជារៀងរាល់ថ្ងៃប្រមូលផលបាន ២៥០-​៣០០ គីឡូក្រាម លក់ឱ្យឈ្មួញកណ្តាលនៅនឹងកន្លែងដោយតម្លៃពី៨.០០០-​៨.៥០០ ដុងក្នុងមួយគីឡូក្រាម រដូវប្រមូលផលអូសអន្លាយដល់ជិត ២០ ថ្ងៃ។​ ក្នុងលើកដាំនោះ​ គ្រួសារទទួលបានប្រាក់ចំណូលជាង ៤៥ លានដុង ក្រោយពេលទូទាត់រួចរាល់ខ្ទង់ចំណាយ គ្រួសារនៅចំណេញជិត ៣០ លានដុង។ រដូវដាំឆ្នាំនេះចុះពូជយឺត​ម៉្លោះហើយប្រហែលជាដល់ចុងខែភទ្របទទើបបានប្រមូលផល។ ដាំដំណាំជាច្រើនឆ្នាំ ជួនកាលធ្វើឱ្យដីត្រូវខ្សោះជីជាតិ មានមេរោគជាច្រើននៅបង្កប់ខ្លួន​ ម៉្លោះហើយក្រោយពេលប្រមូលផល និងមុនពេលដាំដំណាំបន្តទៀតខ្ញុំតែងប្រើប្រាស់កំបោរដើម្បីកម្ចាត់មេរោគ។ អាស្រ័យហេតុនោះ ក្នុងការដាំម្រះជាច្រើនលើក អត្រាពូជដំណាំត្រូវខូចយ៉ាងទាប។

            បើសិនគ្រួសារបងថាច់ស៊ើង​​ «មាននិស្ស័យ»ជាមួយរបរដាំម្រះនោះ គ្រួសារបងសឺនហ្វា នៅភូមិពាក់រហាត់បែរជាមានចំណូលចិត្តខាងដាំប៉េងប៉ោះទៅវិញ។ នៅលើផ្ទៃដីផ្នោរ ខ្សាច់ជិត ០២ កុងបានគ្រួសារបងប្រើប្រាស់សម្រាប់ដាំប៉េងប៉ោះក្នុងរដូវវស្សា។ បងសឺនហ្វាបានឱ្យដឹងថា៖ ប៉េងប៉ោះត្រូវការទឹកច្រើន ប៉ុន្តែបើទុកឱ្យទឹកដក់នៅត្រង់គល់ក្នុងរយៈពេលយូរក៏ងាយធ្វើឱ្យដើមត្រូវងាប់។ អាស្រ័យហេតុនោះ​ ការដាំប៉េងប៉ោះនៅលើដីផ្នោរខ្សាច់ឃើញថាជាការសមស្រប។ ពេលដាំ ខ្ញុំតែងតម្រែតម្រង់ពេលដែលប៉េងប៉ោះនៅទីផ្សារខ្សត់ខ្សោយ លក់បានថ្លៃខ្ពស់។ ក្នុងលើកដាំក្នុងរដូវវស្សាឆ្នាំ ២០១៩ លើផ្ទៃដីជិត ០២ កុង គ្រួសារដាំប៉េងប៉ោះប្រមូលផលបានជាង ០២ តោន លក់បានតម្លៃ ១១.៥០០ ដុងក្នុងមួយគីឡូក្រាម។ ជាមួយតម្លៃនេះ គ្រួសារទទួលបានប្រាក់ចំណូលសរុបជាង ២៣ លានដុង ទូទាត់រួចរាល់ខ្ទង់ចំណាយ គ្រួសារនៅមានចំណេញជាង ១៤ លានដុង។ ឆ្នាំនេះកំពុងត្រៀមបំរុងបានប្រមូលផល នឹងក្លាយជាមុខទំនិញម្យ៉ាងក្នុងចំណោមមុខទំនិញបម្រើពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរនៅពេលខាងមុខ។

            លោកលឺមិញថុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងស៊ើងឱ្យដឹងថា៖ អាស្រ័យសម្បូរទៅដោយសក្តានុពលដីធ្លី រួមជាមួយការអនុវត្តន៍ពហុសណ្ឋានពូជដំណាំ សត្វចិញ្ចឹម កសិករឃុំឡុងស៊ើងនិយាយរួម កសិករខ្មែរនិយាយដោយឡែកចេះបង្កបង្កើនផលដើម្បីបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ។ ជាក់ស្តែងគឺ​ ការដាំដំណាំក្នុងរដូវវស្សាបានចាត់ទុកជារដូវផ្ទុយ​  មានប្រាក់ចំណូលខ្ពស់ ។ ទោះបីនៅដំណាក់កាលណាក៏ដោយ កសិកឃុំឡុងស៊ើងតែងមានបណ្តាមុខទំនិញកសិផលបម្រើទីផ្សារ រួមចំណែកដល់កម្រិតកំណើនសេដ្ឋកិច្ចរបស់មូលដ្ឋាន ជួយឱ្យមូលដ្ឋានអនុវត្តសម្រេចផែនការបង្វែររចនាសម្ព័ន្ធផលិតក្នុងបណ្ដាឆ្នាំកន្លង៕    អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.