• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ជនជាតិខែ្មរនៅសង្កាត់ទី ៨ ពង្រីកសេដ្ឋកិច្ចពីប្រភពទុនឧបត្ថម្ភ

21/09/2020 14:14

ឆ្លងតាមរយៈបណ្ដាប្រភពទុនបុល ទុនឧបត្ថម្ភពីបណ្ដាកម្មវិធី គម្រោងការបច្ចុប្បន្ននេះ មានគ្រួសារប្រជាជនជាច្រើននៅសង្កាត់ទី ៨ ទីក្រុងត្រាវិញ បំផុតគឺគ្រួសារជន ជាតិខែ្មរតែងខិតខំ ពង្រីកសេដ្ឋកិច្ចគ្រួសារនិងមានជីវភាពលំនឹង ។

ដើម្បីមានមូលដ្ឋានជំនាញដាំធ្វើអាជីវកម្មផ្កាលម្អ នៅក្បែផ្លូវជាតិលេខ ៦០ ដូចបច្ចុប្បន្ននេះ យុវជនស៊ើងវិភ័ក្ដិ នៅអនុសង្កាត់លេខ ៥ សង្កាត់ទី ៨ ទីក្រុងតា្រវិញបានចំណាយកម្លាំងជាច្រើននិងការជក់ចិត្តដាំរុក្ខជាតិផ្កាលម្អគ្រប់ប្រភេទតាំងពីក្មេងម៉្លេះ ទោះបីបងមិនធ្លាប់បានបណ្ដុះបណ្ដាលអំពីមុខជំនាញណាមួយ ។យោងតាមនោះ ផ្ដើមពីប្រភពទុនបុលបង្កើតអាជីព ៥០ លានដុងកាលពីឆ្នាំ ២០១៧ ឆ្លងតាមការបញ្ចាំសាក្សីរបស់សម្ព័ន្ធយុវជនទីក្រុងត្រាវិញនោះ ហាក់ដូចជាជំរុញទឹកចិត្តឲ្យបងឈានឡើងក្នុងការពង្រីកសេដ្ឋកិច្ច។ បងស៊ើងវិភ័ក្ដិសំណេះសំណាលថា៖ ទម្រង់របស់ខ្ញុំបច្ចុប្បន្ននេះបានពង្រីកចេញជា ០២ សាខា ៖ សាខាទី ០១ នៅទីក្រុងត្រាវិញ សាខាទី ០២ នៅស្រុកទីវកឹង បើគិតជាមធ្យមក្នុងមួយខែគ្រប់ចំណាយក្នុងគ្រួសារ ដើមទុន ៥០ លានដុងដំបូងយកមកកសាងមូលដ្ឋាន សម្ភារ ឈូសចាំងទីធ្លាសម្រាប់លក់ផ្កាលម្អ បច្ចុប្បន្នទ្រង់ទ្រាយក៏ធំបង្គួរ មានមនយស្សជាច្រើនដឹងឮនិងគាំទ្រ  ។ ល ។

ការងាររកស៊ីរាល់ថ្ងៃគឺទៅធ្វើជាងកំបោរនៅតាមបណ្ដាសំណង់លើភូមិសាស្រ្ដទីក្រុងត្រាវិញ ឆ្លៀតពេលសម្រាកឬថ្ងៃអាទិត្យ បងថាច់យៀងនៅអនុសង្កាត់លេខ ៨ សង្កាត់ទី ៨​ ជួសជុលផ្ទះ  ទទួលអំណរបុណ្យសែនដូនតានៅផ្ទះថ្មី ។ គួឲ្យគោរពស្ងើចសរសើរនោះពេលផ្ទះបានជួសជុលដោយទឹកប្រាក់ ២០ លានដុងពីប្រភពមូលនិធិដើម្បីអ្នកក្រីក្ររបស់សង្កាត់ទី ៨ សម្រាប់មុខសញ្ញាស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ខិតខំរកស៊ី ។​បងថាច់យៀងបានឲ្យដឹងថា៖ “ប្រភពទុននេះ ច្រើនណាស់សម្រាប់ខ្ញុំនិងគ្រួសារបើសិនមិនបានសង្កាត់ទី ឧបត្ថម្ភទេនោះប្រហែលជាផ្ទះខ្ញុំមិនទាន់បានជួសជុលរឹងមាំឡើយ ។ ល ។

ដើម្បីជួយគ្រួសារក្រីក្រពង្រីកសេដ្ឋកិច្ច​ឈានឡើងក្នុងជីវភាព ផ្ដើមពីប្រភពទុនគបវាល់របស់បក្ខជន សាខាបក្សអនុសង្កាត់លេខ ៨ សង្កាត់ទី ៨ បានឧបត្ថម្ភទុនដល់គ្រួសារបងស្រីថាច់ធីកម្សាន្តចិញ្ចឹមគោ ។ ក្រោយពេលថែទាំមួយរយៈហ្វូងគោរីកចម្រើន ជីវភាពរបស់គ្រួសារបងស្រីបានលំនឹងជាងមុន ។ ​​បងចែករំលែកថា៖ បានរដ្ឋឧបត្ថម្ភសាងសង់ផ្ទះនិងឧបត្ថម្ភឲ្យបុលទុនចិញ្ចឹមគោ តាមរយៈសមាគមនារីសង្កាត់ គ្រួសារខ្ញុំផ្ដុំកម្លាំងថែទាំហ្វូងគោ បច្ចុប្បន្នកើតបន្ថែមបាន ០២ ក្បាលទៀត ។​ អាស្រ័យខិតខំរកស៊ី មិនរាថយនឹងការលំបាកម៉្លោះហើយបច្ចុប្បន្នជីវភាពបានធូរធាគ្រានបើ។ ល ។

តាមលទ្ធផលពិនិត្យឡើងវិញ បច្ចុប្បន្ននេះ សង្កាត់ទី ៨ នៅមានគ្រួសារក្រីក្រតែ ១៥ គ្រួ​ ស្រូបយកអត្រាជិត ០១% នៃចំនួនគ្រួសារប្រជាជនក្នុងសង្កាត់ ក្នុងនោះគ្រួសារជនជាតិខែ្មរ ១១ គ្រួនិងទូទាំងសង្កាត់មានគ្រួសារជិតក្រ ៧៣ គ្រួ ។ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ សង្កាត់បានឧបត្ថម្ភឲ្យបុលទុនឥណទានអាទិភាពជាមួយទឹកប្រាក់ជាង ១៨,៥ ពាន់លានដុង ។

លោកថាច់ងៀ លេខាគណៈកម្មាធិការបក្សសង្កាត់ទី ៨ បានឲ្យដឹងថា៖ ផ្ដើមពីស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន បក្ខភាគសង្កាត់តែងយកចិត្តទុកដាក់អំពីប្រភពទុនបុលសម្រាប់ឧបត្ថម្ភវិនិយោគផលិតធ្វើអាជីវកម្ម បំផុតគឺគ្រួសារជនជាតិខែ្មរ។ រៀងរាល់ឆ្នាំយើងខ្ញុំកាត់បន្ថយគ្រួសារក្រីក្របាន ០៥ គ្រួនិងគ្រួសារជិតក្រ ០៧ គ្រួ ផ្ដើមពីនោះជីវភាពរបស់មាមីងនៅទីនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន​ ។ ល ។

ឆ្លងតាមការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន មកទល់ពេលនេះ ជីវភាពរបស់ប្រជាជននៅសង្កាត់ទី ៨ ដែលជាមូលដ្ឋានមានគ្រួសារជនជាតិខែ្មរជាង៦០% បានលំនឹងនិងរីកចម្រើន ។ ក្នុងនោះ បណា្ដប្រភពទុនឲ្យបុល និងទុនឧបត្ថម្ភបានយកចិត្តទុកដាក់ទាញយកផលនិងកំពុងពង្រីកបាន លទ្ធផល ៕គឹមត្រា - លឺវវូ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.