• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ជនជាតិខ្មែរនៅត្រាវិញអាទិភាពប្រើប្រាស់មុខទំនិញវៀតដំណាក់កាលកូវីដ ១៩

02/09/2020 10:06

អនុវត្តចលនា " ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀត" ជាច្រើន ឆ្នាំកន្លង ជាពិសេសក្នុងដំណាក់កាលអាសន្នរោគ កូវីដ ១៩ រាលដាលស្មុគស្មាញ ជនជាតិខ្មែរនៅត្រាវិញតែងអាទិភាពប្រើប្រាស់មុខទំនិញវៀត ដើម្បីរួមចំណែកជាមួយ បណ្តាអាជីវកម្មក្នុងប្រទេសរក្សាខ្ជាប់បណ្តាសកម្មភាពផលិត ធ្វើអាជីកម្មជំរុញខឿន សេដ្ឋកិច្ចក្នុងប្រទេសនិយាយរួមនៅខេត្តត្រាវិញនិយាយដោយឡែកឲ្យរីកចម្រើន។

   

   តាំងពីអាសន្នរោគ កូវីដ‑១៩​ រាលដាលស្មុគស្មាញ អ្នកប្រើប្រាស់​ក្នុងខេត្ត និយាយរួម អ្នកប្រើប្រាស់ជនជាតិខ្មែរនិយាយដោយឡែក ច្រើនទៅទិញដូរនៅប្រព័ន្ធផ្សារ​ទំនើបក្នុងខេត្ត។ នៅផ្សារទំនើប Co.opmart ត្រាវិញ យើង ខ្ញុំមានឱកាសជួបសំណេះ សំណាលជាមួយបងថាច់ធីផល្លា នៅភូមិក្នក ឃុំស៊ុងឡុក ស្រុកចូវថាញ់។ បងផល្លា សំណេះសំណាល៖គ្រួសារខ្ញុំមានប្រភពចំណូលពីការលក់ភេសជ្ជៈនិងលក់មុខទំនិញ​សម្រាប់បងប្អូននារីតាមបណ្តាញ។ កាលមិនទាន់មានអាសន្នរោគការលក់ដូរ​របស់ខ្ញុំក៏មានប្រភពចំណូលជិត ១០ លានដុង ក្នុងមួយខែ។ ប៉ុន្តែចាប់តាំងពីអាសន្ន រោគកូវីដ‑១៩​ រាលដាលស្មុគស្មាញមកខ្ញុំលក់ដូរមិនសូវបានទើបខ្ញុំយល់ខ្លះៗពីការ​លំបាករបស់អាជីវកម្មក្នុងការផលិត ធ្វើអាជីវកម្មក្នុងដំណាក់កាលកូវីដ‑១៩ ។ ម្ល៉ោះហើយ ខ្ញុំតែងទិញមុខទំនិញវៀតណាមជាបន្តទៀត ដើម្បីរួមចំណែកចូលរួមជ្រោមជ្រែងចលនា "ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញ វៀត"និងរួមចំណែកជួយបណ្តាអាជីវកម្មដោះស្រាយការលំបាកមួយចំណែកក្នុងដំណាក់កាលកើតអាសន្នរោគកូវីដ‑១៩។

            តាមរបាយការណ៍របស់ប្រធានគណៈកម្មាធិការរណសិរ្សមានតុភូមិវៀតណាមត្រាវិញ បានឲ្យដឹង៖ តាំងពីដើមឆ្នាំ ២០១៩ ដល់ ០៦ ខែដើមឆ្នាំ​ ២០២០ គណៈកម្មាធិការមាតុភូមិវៀតណាមខេត្តរួមជាមួយបណ្តាផ្នែកមានសមត្ថកិច្ចបានចាត់តាំងផ្សព្វចលនា"ជន ជាតិវៀត ណាមអាទិភាពប្រើប្រាស់មុខទំនិញវៀត" ភ្ជាប់ជាមួយចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌" ចលនាប្រឡងប្រណាំង "សាមគ្គីច្នៃប្រតិដ្ឋ" អាស្រ័យដោយគណៈកម្មធិការ រណសិរ្សមាតុភូមិវៀតណាមបំផុសចលនា បាន ៦.៧៣១ មានសមាជិកបណ្តាសមាគម និងប្រជាជនជាង ៥៣៥.៧០០ លើកនាក់ចូលរួម។​  ផ្តើមពីនោះបានរួមចំណែកជួយឲ្យ ប្រជាជន ក្នុងខេត្តនិយាយរួម ប្រជាជនខ្មែរនិយាយដោយឡែកបង្កើនការយល់ដឹងពី ខ្លឹមសារនៃចលនា"ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញ វៀត"។

            ដើម្បីរួមចំណែកផ្សព្វផ្សាយខ្លឹមសារនៃចលនា"ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀត"ដល់ជនជាតិខ្មែរ ក្នុងថ្ងៃបុណ្យផ្សេងៗ ព្រះចៅធិការ គណៈកម្មការបណ្តា​វត្តខ្មែរក្នុងខេត្តតែងចាត់តាំងផ្សព្វផ្សាយខ្លឹមសារនៃការចលនាជូនដល់ប្រជាពុទ្ធបរិស័ទជារឿយៗ។​ ព្រះឧបជ្ឈាយ៍គីមថន ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហា ជាតិស្រុក ចូវថាញ់ ព្រះចៅអធិការវត្តចម្បីសោភ័ណ (ត្រោកកើត) មានថេរដីកាឲ្យដឹងថា៖ បណ្តាវត្តខ្មែរនៅលើភូមិសាស្រ្តស្រុកតែងចាត់តាំងផ្សព្វផ្សាយគោលការណ៍ គោលមាគ៌ា គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋភ្ជាប់ជាមួយចលនា"ជនជាតិវៀតណាមអាទិភាពប្រើប្រាស់មុខទំនិញវៀត" ដល់ប្រជាពុទ្ធបរិស័ទជារឿយៗ។ ឆ្លងតាមរយៈនោះបានរួម ចំណែកជួយឲ្យមាមីងខ្មែរបង្កើនការយល់ដឹងនិងមានស្មារតីទទួលបន្ទុកក្នុងការប្រើប្រាស់មុខទំនិញវៀតណាម។​ បើតាមអាត្មាសង្កេតឃើញ បច្ចុប្បន្ន ពុទ្ធបរិស័ទខ្មែរតែងអាទិភាព​ប្រើប្រាស់មុខទំនិញវៀតណាម។​ ពីព្រោះមុខទំនិញនេះមានប្រភពច្បាស់លាស់ ធានាគុណភាព តម្លៃក៏សមស្រប ជាពិសេសស្ថានភាពសព្វថ្ងៃនេះយើងត្រូវអាទិភាពប្រើ ប្រាស់​​មុខទំនិញវៀតដើម្បីរួមចំណែកជួយបណ្តាអាជីវកម្មឲ្យឆ្លងផុតពីការលំបាកក្នុង ដំណាក់កាលកូវីដ‑១៩ ៕អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.