• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឆ្នាំ ២០២៣ ខិតខំមានផលិតផល OCOP បន្ថែម ១១៤ ប្រភេទទៀត

26/04/2023 10:03

កាលពីថ្ងៃទី ២០ ខែមេសា សមមិត្តង្វៀងក្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការកសាងពង្រីកផលិតផល OCOP ពាណិជ្ជសញ្ញា ស្វែងរកប្រភពផលិតផល និងពង្រីកពាណិជ្ជកម្មអេឡិចត្រូនិច(គ​ណៈចង្អុលការ) សមមិត្ត ផាមមិញទ្រៀង នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អនុប្រធានអចិន្ត្រៃយ៍គណៈចង្អុលកាអញ្ជើញចូលរួម​ជាអធិបតីសន្និបាតវាយតម្លៃសកម្មភាពឆ្នាំ ២០២២ និងផ្សព្វផ្សាយភារកិច្ចឆ្នាំ ២០២៣។

  

   ក្នុងឆ្នាំ ២០២២ គណៈចង្អុលការខេត្ត បានដឹកនាំអនុវត្តសម្រេចបណ្ដាភាគកម្រិត ផែនការ​ដែលបានដាក់ចេញលើ ០៤ វិស័យ។ គិតមកទល់ពេលនេះ ទូទាំងខេត្ត​ មានផលិតផល ១៨៤  ប្រភេទបានទទួលស្គាល់ជាផលិតផល OCOP។ ក្នុងនោះ ផលិតផលលំដាប់ផ្កាយ ៥ ចំនួន ៩ ប្រភេទ ផ្កាយ ៤ ចំនួន ៣៨ ប្រភេទ ផ្កាយ ៣ ចំនួន ១៣៧ ប្រភេទ របស់ម្ចាស់ផលិតផល ១១៨ កន្លែង( គ្រួសារអាជីវកម្ម ៧២ គ្រួ ក្រុមហ៊ុន ២០ កន្លែង អាជីវកម្ម ៥ កន្លែង សហករណ៍ ១៩ កន្លែង និង​ក្រុមសហការ ២ ក្រុម)។

ឧទ្ទេសនាមផលិតផល OCOP ។

   ទន្ទឹមនឹងនោះ ព័ត៌មានឧបត្ថម្ភឧទ្ទេសនាម ផ្សព្វផ្សាយ តភ្ជាប់ ប្រើប្រាស់ផលិតផល OCOP និងកសិផលសម្រាប់អាជីវកម្ម ១៣០ លើកកន្លែងលើភូមិសាស្រ្តខេត្ត។ ណែនាំ ២៦ អង្គភាពចូលរួមកសាង  បញ្ចូលព័ត៌មានមុខទំនិញផ្ទាល់លើបណ្ដាញឡើងកាន់បណ្ដាវេទិកាពា​ណិជ្ជកម្មអេឡិចត្រូនិច Tiki.vn, Voso.vn, Sendo.vn ។ល។ មានអាជីវកម្ម សហករណ៍ ១៤៦ លើកកន្លែងចូលរួមផលិតផល ៤៦៤ ប្រភេទ។ ទន្ទឹមនឹងនោះ អនុវត្តការចងសម្ព័ន្ធវេ​ទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់ខេត្ត ជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់ ១៤ ខេត្ត ទីក្រុងនៃទូទាំងប្រទេស។

   អំពីសកម្មភាពកសាងពាណិជ្ជសញ្ញា ពង្រីកផលិតផល គណៈចង្អុលកាខេត្តចង្អុលការ​ផ្សព្វផ្សាយបណ្ដាភារកិច្ចពង្រីកបញ្ញាធនជាមួយភារកិច្ច ៥ យ៉ាង ដល់ចុងឆ្នាំ តែងសម្រេចតាមល្បឿន។ ចំពោះភារកិច្ច ៦ យ៉ាងបានគណៈកម្មាធិការប្រជាជនផ្ដល់សច្ចា​ប័នបញ្ជីរាយនាមតាមសេចក្ដីសម្រេចចិត្តលេខ ២៣១៣/QĐ-UBND ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កំពុងផ្សព្វផ្សាយអនុវត្ត។

   សកម្មភាពស្វែងរកប្រភពផលិតផល គណៈចង្អុលការបានឧបត្ថម្ភអាជីវកម្មជាច្រើនផ្សព្វផ្សាយប្រឹក្សាយោបល់កសាងខឿនទិន្នន័យអេឡិចត្រូនិចប្រព័ន្ធស្វែងរកប្រភពសម្រាប់បណ្ដាផលិតផលចម្បងរបស់ខេត្ត។ តភ្ជាប់ច្រកស្វែងរកជាតិសម្រាប់អាជីវកម្មជាច្រើន។ សហការចាត់តាំង ៤ ថ្នាក់ហ្វឹកហាត់ទាញយកផល ប្រើប្រាស់តែមស្វែងរកប្រភពផលិតផលអង្កររបស់សហករណ៍កសិកម្មយ៉ឹងតៀង។ ក្រូចត្លុងសម្បកខៀវរបស់សហករណ៍ក្រូចត្លុងសម្បកខៀវហ៊ុងហ្វា ត្រសក់ផ្អែមរបស់សហករណ៍កសិកម្មភូកឹង អង្ករសរីរាង្គរបស់សហករណ៍កសិកម្មព្រែកលប។ ជាពិសេស ឧបត្ថម្ភតែមលេខកូដ RQ ស្វែងរកប្រភពត្រសក់ផ្អែមសម្រាប់សហករណ៍កសិកម្មជលផលទ្រឿងឡុងហ្វា។

   អំពីជំរុញពាណិជ្ជកម្មអេឡិចត្រូនិច ខេត្តចាត់តាំងចូលរួមដាក់តាំង និងឧទ្ទេសនាមផលិតផលOCOP នៅតាមខេត្ត ក្រុងជាច្រើន។ តភ្ជាប់ឱ្យអាជីវកម្ម ០៥ កន្លែងចុះកិច្ចសន្យាកំណត់ចងចាំប្រមូលទិញកសិផលលើភូមិសាស្រ្តខេត្ត។ ចាត់តាំងដាក់តាំងផលិតផល OCOP សន្ទនា ចែករំលែកបទពិសោធន៍ ប្រឹក្សាតភ្ជាប់ជាមួយអាជីវកម្ម ឧទ្ទេសនាមផលិតផលលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច Vicosap.vn បញ្ចូលព័ត៌មានលើវេទិកាទំនាក់ទំនងពាណិជ្ជកម្មអេឡិចត្រូនិចខេត្ត www.travinhtrade.vn បណ្ដាព្រឹត្តិការណ៍ អត្ថបទ ព័ត៌មានឧទ្ទេសនាមបណ្ដាអាជីវកម្ម សហករណ៍ ឧបត្ថម្ភបញ្ចូលព័ត៌មានឧទ្ទេសនាមដំណឹងរបស់អាជីវកម្ម សហករណ៍ ៤៩ កន្លែងដែលមានផលិតផលបានទទួលស្គាល់ OCOP ផលិតផលឧស្សាហកម្មជនបទឆ្នើមឡើងកាន់វេទិ​កាពាណិជ្ជកម្មអេឡិចត្រូនិច។ គិតមកទល់ពេលនេះ ចុះផ្សាយលើវេទិកាអាជីវកម្ម ១៣២ កន្លែង ដោយមានផលិតផល ៦៦២ ប្រភេទ។ ក្នុងនោះ មានផលិតផល OCOP ១០០ ប្រភេទ ផលិតផលឧស្សាហកម្មជនបទឆ្នើម ៦៧ ប្រភេទ និងផលិតផលសម្រេចទទួលស្គាល់ដទៃ​ទៀតជាង ៣០០ ប្រភេទ។

   ចងសម្ព័ន្ធ វេទិកាទំនាក់ទំនងពាណិជ្ជកម្មអេឡិចត្រូនិចនៅក្រៅខេត្តចំនួន ១៤ លើក សហការជាមួយអង្គភាពវេទិកាទំនាក់ទំនងពាណិជ្ជកម្មអេឡិចត្រូនិច៖ Voso, Shopee, Postmart ដើម្បីឧបត្ថម្ភអាជីវកម្មចូលរួមឧទ្ទេសនាមផលិតផលឡើងកាន់វេទិកា។  គិតមកទល់ពេលនេះ មានគ្រួសារផលិតកសិកម្ម ៦៨.៦២៧ គ្រួ មានគណនីលក់ទំនិញលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច Postmart.vn(៦៨.៦២៧គ្រួ) និង Voso.vn(៥៩.០០០ គ្រួ)ដោយមានផលិតផល ១.១៤២ ប្រភេទ។

   នៅក្នុងពិធីសន្និបាត មានយោបល់របស់តំណាងជាច្រើនធ្វើឱ្យជាក់ច្បាស់ពីភាពអន់ខ្សោយ គុណសម្បត្តិរបស់ឆ្នាំ ២០២២ ស្ដីពីការអនុវត្តន៍ពង្រីកផលិតផលOCOP។ ជាមួយលទ្ធផល​ដែលសម្រេចបាន គណៈចង្អុលការខេត្តដាក់ចេញភារកិច្ចសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ ២០២៣ លើបណ្ដាវិស័យ។ ក្នុងនោះ រក្សាខ្ជាប់ និងលើកកម្ពស់គុណភាពបណ្ដាផលិតផល OCOP ដែលកំពុងមាននាពេលបច្ចុប្បន្នលើមូលដ្ឋានដែលភូមិភាគបានចុះឈ្មោះ ផ្ដុំពង្រីក​ផលិតផល OCOP ថ្មី ១១៤ ប្រភេទ។
   សមមិត្តង្វៀងក្វិញធៀង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការ​ខេត្តវាយតម្លៃខ្ពស់បណ្ដាលទ្ធផលដែលសម្រេចបាន បំផុតគឺការងារសហការ ទន្ទឹមនឹងនោះ​ស្ងើចសរសើរការខិតខំរួមរបស់បណ្ដាផ្នែក មូលដ្ឋានគ្រប់លំដាប់ថ្នាក់។

   ឆ្នាំ ២០២៣ ដើម្បីសម្រេចបានភាគកម្រិតដែលបានដាក់ចេញ សមមិត្តង្វៀងក្វិញធៀងចង្អុលការបញ្ហាជាច្រើនគប្បីផ្ដុំអនុវត្ត។ សមាជិកគណៈចង្អុលការម្នាក់ៗមានបន្ទុកចង្អុលការស្ថាប័ន អង្គភាព មូលដ្ឋានខ្លួនទទួលបន្ទុក។ យោងទៅតាមលទ្ធភាព ភារកិច្ចបានប្រគល់ជូនផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ខិតខំសម្រេចបណ្ដាភាគកម្រិត ភារកិច្ចដែលគណៈចង្អុលការខេត្តបានដាក់ចេញលើស្មារតីខ្ជាប់ខ្ជួន រឹងមាំ។ ក្នុងនោះ យកចិត្តទុកដាក់ឧបត្ថម្ភបណ្ដាឃុំ សង្កាត់ដែលមិនទាន់មានផលិតផលOCOP៕

ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.