• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ចូវថាញ់ជំរុញមាំការងារផ្សព្វផ្សាយទប់ស្កាត់អាសន្នរោគរលាកដុំពកស្បែកលើគោក្របី

16/11/2021 08:59

គិតដល់ថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០២១ បណ្តាឃុំ ទីប្រជុំជនមានគោសង្ស័យ និងកើតជំងឺ ៩៧៨ ក្បាល របស់គ្រួសារចិញ្ចឹម ២១២ គ្រួ កម្ទេចគោចោល ៧៦ ក្បាល ជាមួយទម្ងន់ ១៦.០០៦ គីឡូក្រាម។ ​ផ្តើមពីការផ្ទុះឡើងនៃអាសន្នរោគរលាកដុំពក​ស្បែកលើគោ ក្របី ដំណាក់ចិញ្ចឹមសត្វ និងបសុព្យាបាលស្រុកសហការជាមួយបណ្តាមូលដ្ឋានចាក់ថ្នាំបង្ការជំងឺ​ឱ្យគោ​សម្រេចជាង ៨៥%​ នៃចំនួនគោដែល​ត្រូវ​ចាក់ថ្នាំ។ បណ្តាមូលដ្ឋានក៏ធ្វើល្អការងារផ្សព្វផ្សាយអំពីអាសន្នរោគ ជួយឱ្យបណ្តាគ្រួសារចិញ្ចឹមសត្វលើកកម្ពស់ស្មា​រតីក្នុងការបង្ការអាសន្នរោគបាននាំ​មកប្រសិទ្ធភាព។

ដាឡុកជាឃុំមួយក្នុងបណ្តាឃុំដែលមានការផ្ទុះឡើងជំងឺនារយៈពេលកន្លង។ បច្ចុប្បន្ន ឃុំដាឡុកមានគោ ៥.៦២១ ក្បាលរបស់គ្រួសារចិញ្ចឹម ១.៥៣៤ គ្រួ។ ឃុំបានចាក់ថ្នាំបង្ការជំងឺដោយឥតគិត​ថ្លៃ​ឱ្យគោ​ ៣.៥៥០​ ក្បាល បំផុសចលនាអនុវត្ត​សង្គមូបនីយកម្មចាក់ថ្នាំឲ្យគោ ១.៦០០ ក្បាល។ មូលដ្ឋានក៏កត់សម្គាល់មានគោកើត​ជំងឺ ៦២​ ក្បាល ក្នុងនោះមានគោ ២១ ក្បាលរបស់គ្រួសារចិញ្ចឹម ២០ គ្រួត្រូវកម្ទេចចោល ជាមួយទម្ងន់ ៤.២០០ គីឡូក្រាម។

តំណាងរដ្ឋអំណាចមូលដ្ឋានជូនខិត្តប័ណ្ណផ្សព្វផ្សាយវិធានការបង្ការអាសន្នរោគលើសត្វគោដល់បងថាច់យ៉ឹង។

កាលពីមុន មិនទាន់ដឹងព័ត៌មាន ក៏ដូចជាចំណេះដឹងអំពីការចិញ្ចឹមសត្វ ម៉្លោះហើយបងថាច់យ៉ឹង នៅភូមិហឿងភូ(សេ) ច្រើនប្រហែសធ្វេសក្នុងការចិញ្ចឹមសត្វ បណ្តាលឱ្យគោមេ ១  ក្បាលរបស់គ្រួសារត្រូវកើតជំងឺរលាកដុំពកស្បែក​ និងត្រូវកម្ទេច​ចោល។ ពេលបានកម្មាភិបាលបសុពេទ្យ និងរដ្ឋអំណាចមូលដ្ឋានមកផ្សព្វផ្សាយ គ្រួសារតែងបម្រុងពេលវេលាថែទាំគោយ៉ាងហ្មត់ចត់ម៉្លោះហើយទប់ស្កាត់បានការឆ្លងរាលដាលជំងឺទៅគោ​ដទៃទៀតក្នុងក្រោលចិញ្ចឹមតែ​មួយ។

បងថាច់យ៉ឹង បានឱ្យដឹងថា៖ ដោយអាស្រ័យទទួលបានខ្លឹមសារណែនាំជាច្រើន​របស់ផ្នែកជំ​នាញ ម្ល៉ោះហើយខ្ញុំតែងលើកកម្ពស់ការថែទាំគោរបស់ខ្លួន អនា​ម័យជុំវិញក្រោល ដាក់មុងទាំងយប់ថ្ងៃក្នុង​រយៈពេលដែលមូស រុយ របោម​ទិចចម្លងមេរោគ។

ក្នុងការចិញ្ចឹមគោ បើសិនទុកបណ្តោយឱ្យគោកើតមានជំងឺរលាកដុំពកស្បែក និងអាសន្ន​រោគ​មួយចំនួនទៀតដូចជាជំងឺអុតក្តាមជាដើម នឹងជះឥទ្ធិពលដល់ការធំធាត់របស់មេគោ ​និងកូនគោទៀតផង។ បងថាច់យ៉ឹង បានឱ្យដឹងបន្ថែមទៀតថា៖ កាលពីមុនគ្រួសារខ្ញុំចិញ្ចឹមគោ តាមរបៀបប្រពៃណី គ្រាន់តែ​ឃើញគោធំធាត់  ធម្មតា គិតថាគោមួនមាំ មិនកំណត់បានពេល វេលាណាជាពេលរីករាលដាល​នៃអាសន្នរោគ មិនចាក់ថ្នាំបង្ការជំងឺមួយចំនួននៅលើគោ ពេលគោ​កើត​​ជំងឺក៏អស់សមត្ថភាពសង្រ្គោះ បង់ខាតដល់​ប្រភពចំណូលរបស់គ្រួសារ។ ឧទា​ហរណ៍  ដូចជាគោមេ ១ ក្បាលដែលគ្រួសារកម្ទេចចោលនាពេលកន្លង នោះគឺជាបទពិសោធន៍ដ៏មាន​តម្លៃមួយក្នុងការចិញ្ចឹមសត្វសម្រាប់ខ្លួន។

បងថាច់យ៉ឹង ថែទាំគោតាមការណែនាំរបស់ផ្នែកបសុពេទ្យ។

លោកស្រី​ ថាច់ធីហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដាឡុកបានឱ្យដឹង៖ ការងារចាក់ថ្នាំបង្ការ និងផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់អាសន្នរោគជាកត្តាសំខាន់ ២ យ៉ាងដើម្បីជួយដល់អ្នកចិញ្ចឹមសត្វនៅលើភូមិ​សាស្រ្តបានសុវត្ថិភាព។ កំណត់បានពីប្រការនោះ កន្លងហើយ មូលដ្ឋានបានផ្សព្វ ផ្សាយឯកសារ ខិត្តប័ណ្ណច្រើនច្បាប់ទាក់ទងដល់ការបង្ការ ទប់ស្កាត់អាស​ន្នរោគលើសត្វចិញ្ចឹមជូនប្រជាជនដើម្បីស្វែងយល់ហ្មត់ចត់ ធានាឱ្យការចិញ្ចឹមសម្រេចបានលទ្ធផលខ្ពស់។ ​របរចិញ្ចឹមសត្វមានតួនាទីយ៉ាងសំខាន់​ក្នុងការពង្រីកសេដ្ឋកិច្ចរបស់មូលដ្ឋាន ម៉្លោះហើយក្នុងពេលមានអាសន្នរោគរលាកដុំពកស្បែកនេះមូលដ្ឋាន គ្រប់គ្រងហ្មត់ចត់ កុំឱ្យជំងឺមានការឆ្លងរាលដាលពាសពេញ។

តាមប្រសាសន៍របស់លោក វ៉វ៉ាំងហ៊ុម ប្រធានដំណាក់ចិញ្ចឹមសត្វ និងបសុពេទ្យស្រុកចូវថាញ់៖ ដោយអាស្រ័យធ្វើល្អការងារផ្សព្វផ្សាយ ​ជំរុញមាំការងារចាក់ថ្នាំបង្ការជំងឺ គិតមកទល់ពេលនេះ នៅលើភូមិសាស្រ្តស្រុក មាន ៣ ឃុំ ទីប្រជុំជនគឺ៖ ទីប្រជុំជនចូវថាញ់ ឃុំង្វៀកហ្វា និងហ្វាធ្វឹង បានឆ្លងផុតរយៈពេល ​២១ ថ្ងៃមិនកើតមានជំងឺ។ ឃុំក្រៅពីនោះ បានរយៈពេល ១៧‑១៨ មិនកើតមានជំងឺ បន្តទៀត។ ថ្វីត្បិតតែដូច្នោះ ជាមួយ​អាកាសធាតុប្រែប្រួលខុសប្រក្រតី ជាក់ស្តែងគឺមានពេលខ្លះមេឃអួអាប់ កម្រិតអង្សាចុះទាប ជាបាតុភាពកើតអាសន្ន​រោគច្រើន។ អាស្រ័យហេតុនោះ ផ្នែកបសុពេទ្យសូមព្រមានដល់មាមីងចិញ្ចឹមសត្វ​គប្បីយកចិត្តទុកដាក់ដល់ការចាក់ថ្នាំ​បង្ការជំងឺ។ ការចាក់ថ្នាំបង្ការជំងឺមានតម្លៃមិនខ្ពស់ឡើយ ប៉ុន្តែបង្កបានកម្លាំងជម្នះជំងឺឲ្យគោ អាសន្នរោគមិនអាចជ្រាបទៅក្នុងគោ អ្នកចិញ្ចឹមជៀសវាងបានការបង់ខាតក្នុង ដំណាក់កាលចិញ្ចឹម៕    

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.