• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ចិញ្ចឹមអន្ទង់ដោយឥតប្រើល្បាប់ជាទម្រង់គប្បីពង្រីកទូលាយ

15/07/2022 08:46

ទ្រុងជ្រូកក្រោយពេលបណ្ដាគ្រួសារឈប់ចិញ្ចឹមតទៅទៀត គ្រួសារមួយចំនួនបានបង្វែរមកចិញ្ចឹមអន្ទង់ដោយឥតប្រើល្បាប់។ ជាមួយនឹងទម្រង់ចិញ្ចឹមនេះ បានផ្នែកជំនាញវាយតម្លៃអំពីប្រសិទ្ធភាព និងអះអាងថា នេះជាទ្រង់គប្បីពង្រីកទូលាយនៅតាមបណ្ដាគ្រួសារនៅតំបន់ជនបទ ពីព្រោះទម្រង់នេះមិនទាមទារមានផ្ទៃដីធំទូលាយ មានប្រាក់ទុនច្រើនឡើយ។

គ្រួសារបង ថាច់ឡឹម នៅភូមិគងបុណ្យ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ទទួលបានជោគជ័យក្នុងការចិញ្ចឹមអន្ទង់ដោយឥតប្រើល្បាប់។ ចុងឆ្នាំ ២០២១ គ្រួសារបងបានសមាគមកសិករស្រុក ឧបត្ថម្ភពូជអន្ទង់ចំនួន ១.២០០ ក្បាល គ្រួសារអនុវត្តការ​ចិញ្ចឹមតាមរូបភាពឥតប្រើល្បាប់។ ដោយមានការស្វែងច្បាស់លាស់ពីរបៀបចិញ្ចឹម ថែទាំ ម៉្លោះហើយអត្រាកូនពូជត្រូវខូចខាតក្នុងរយៈពេលចិញ្វឹមយ៉ាងទាប។ ដល់ដំណាក់កាលប្រ​មូលផល សម្រេចទម្ងន់មួយគីឡូក្រាមពី ១០-១២ ក្បាល រួចបានឈ្មួញមកទិញដល់​កន្លែងក្នុងមួយគីឡូក្រាម ថ្លៃ ២៥០.០០០ ដុង ក្រោយពេលទូទាត់រាល់ការចំណាយ រួច គ្រួសារទទួលបានប្រាក់ចំណេញជាង ៨ លានដុងជាមួយផ្ទៃទ្រុងចិញ្ចឹមត្រឹមតែជិត  ១០ ម៉ែត្រក្រឡា។ បងថាច់ឡឹម បានឱ្យដឹងថា៖ ចិញ្ចឹមអន្ទង់អាចគួបផ្សំជាមួយការចិញ្ចឹម​បណ្ដាប្រភេទសត្វដទៃទៀតបាន ពីព្រោះមិនប្រមូលផ្ដុំពេលវេលាច្រើន។ អន្ទង់បម្រុងពេល​ថែទាំតែនៅពេលយប់ ពេលថ្ងៃអាចរកចំណីឱ្យគោឬធ្វើកិច្ចការអ្វីផ្សេងទៀតក៏បាន។ អាស្រ័យហេតុនោះការចិញ្ចឹមអន្ទង់ជាលក្ខណៈងាយស្រួលសម្រាប់បណ្ដាគ្រួសារនៅជនបទ ជាពិសេសគឺបណ្ដាគ្រួសារដែលបច្ចុប្បន្នទុកទ្រុងជ្រូកឱ្យនៅទំនេរ គ្មានបម្រុងឱ្យការចិញ្ចឹម​ជ្រូកតទៅទៀត។ ក្រោយពេលទទួលបានជោគជ័យក្នុងការចិញ្ចឹមនាពេលកន្លង គ្រួសារបងបន្តរក្សាការចិញ្ចឹម ជាមួយចំនួន និងផ្ទៃទ្រុងបានបើកទូលាយជាងមុន។

ទម្រង់ចិញ្ចឹមអន្ទង់ឥតល្បាប់របស់គ្រួសារបងថាច់ឡឹម។     

ការចិញ្ចឹមអន្ទង់ នៅទាំងបានបណ្ដាផ្នែកជំនាញណែនាំ អំពីបច្ចេកទេស កម្រិតជម្រៅទឹកសម្រាប់អាងចិញ្ចឹមនីមួយៗពី ០,២‑០,៤ ម៉ែត្រ។ អាងចិញ្ចឹមត្រូវធ្វើឱ្យរលីងដោយស៊ីម៉ងត៍ កា្រលដោយឥដ្ឋកម្រាល។ អាងចិញ្ចឹមគប្បីធ្វើឱ្យ​មានបំពង់បង្ហូតទឹកចេញដើម្បីងាយស្រួលដល់ការថែទាំ ផ្លាស់ទឹកក្នុងរយៈពេលចិញ្ចឹម ខាងលើអាងចិញ្ចឹមត្រូវប្រក់ដោយវត្ថុដែលមិនសូវជះឥទ្ធិពលពីកម្ដៅព្រះអាទិត្យចែងចូលផ្ទាល់។

        ក៏តាមប្រសាសន៍របស់បងឡឹម គួរជ្រើសយកពូជ និងចាប់ផ្ដើមចិញ្ចឹម​ល្អបំផុតចាប់ពីខែ ៣-៤ តាមខែសុរិយាគតិ កម្រិតចិញ្ចឹមពី ៨០-១៦០ ក្បាលក្នុងមួយម៉ែត្រក្រឡា ប្រភេទពូជពី ៤០-៥០ ក្បាលមានទម្ងន់មួយគីឡូក្រាម។ ត្រូវជ្រើសបណ្ដាប្រភេទពូជអន្ទង់ដែលពូកែ មានទំហំប៉ុនគ្នា ពណ៌សម្បុរស្រស់ ហែលបានរ​ហ័សរហួន មិនរលាត់ស្បែក គ្មានស្លាកស្នាម បាត់ជាតិរំអិល។ របៀបលែងពូជអន្ទង់ចុះចិញ្ចឹមគឺនៅពេលព្រឹកព្រលឹម ឬនៅពេលរសៀលត្រជាក់។ ចំណីសម្រាប់អន្ទង់សំខាន់គឺចំណីចម្រុះ ជន្លេន ខ្យង លៀស។ល។ ចំហុយ​ឱ្យឆ្អិន ព្រមទាំងបំពេញបន្ថែមដំបែរំលាយអាហារ វីតាមីនសេ ជាមួយកម្រិតពី ៤‑៥ ក្រាមក្នុងចំណីមួយគីឡូក្រាមដើម្បីបង្កើនកម្លាំងជម្នះ និងបង្ការជំងឺផ្លូវពោះវៀន។ រយៈពេលពី ៧‑១០ ថ្ងៃដំបូងឱ្យអន្ទង់ស៊ីចំណីតែនៅពេលយប់។ រយៈពេលក្រោយមកទម្លាប់​ឱ្យស៊ីរូតជាង ពេលអន្ទង់ស៊ីចំណីពូកែគឺឲ្យស៊ី ២ ដងក្នុងមួយថ្ងៃ រៀងរាល់ថ្ងៃ ៥‑៧%នៃទម្ងន់អន្ទង់។ ឧបករណ៍សម្រាប់ដាក់ចំណីឱ្យអន្ទង់ស៊ី គឺកញ្ច្រែងឫស្សីត្បាញ​ដោយខ្នាត ០,៨ x ១ ម៉ែត្រ ព្យួរ ឬចងបន្តឹងកម្ពស់ពីមុខទឹកប្រមាណ ៥‑ ១០ សង់ទីម៉ែត្រ។ ដល់ពេលអន្ទង់ចិញ្ចឹមបានពី ៣­‑៤ ខែអាចប្រមូលផលបាន។ មុនពេលប្រមូលផល ទុកឱ្យអន្ទង់អត់ចំណីមួយថ្ងៃ អាចប្រមូលផលរំលស់ ឬក៏ប្រមូលផលអស់តែម្ដងយោងទៅតាមតម្រូវការរបស់ទីផ្សារ។ ក្រៅពីនោះ ក្នុងរយៈពេលចិញ្ចឹម អ្នកចិញ្ចឹមគប្បីយកចិត្តទុកដាក់ដល់ជំងឺមួយចំនួនដូចជា៖ ជំងឺក្ដៅលើអន្ទង់ ជំងឺរលួយដងខ្លួន ជំងឺក្រពេញដំបៅ។ល។ដើម្បីបង្ការដោយប្រើបណ្ដាប្រភេទ​ទឹកល្បាយ ថ្នាំព្យាបាលដូចជា៖ ស៊ុនផាត ថ្នាំស្វាយ ឡូឌីនតាមការណែនាំ។

        លោកង្វៀងវ៉ាំងយើយ ប្រធានសមាគមកសិករស្រុកយ្វៀងហាយវាយតម្លៃ៖ ទម្រង់ចិញ្ចឹមអន្ទង់ដោយឥតប្រើល្បាប់ជាឱកាសធ្វើឱ្យផ្លាស់ប្ដូរជីវភាពរបស់សមាជិកសមាគមកសិករ​ អ្នកចិញ្ចឹមអាចគួបផ្សំវត្ថុដែលមានស្រាប់ក្នុងបរិស្ថានធម្មជាតិជាមួយចំណីឧស្សាហកម្មសម្រាប់ធ្វើជាចំណី។ អាស្រ័យហេតុនោះ ម្ចាស់ការបានការចិញ្ចឹមសមស្របជាមួយលក្ខណៈសេដ្ឋកិច្ចគ្រួសារ។ ក្រោយពេលកំណត់ឃើញទទួលបានជោគជ័យក្នុងការចិញ្ចឹមរបស់បណ្ដាគ្រួសារសមាជិកនា ពេលកន្លង សមាគមស្នើដល់បណ្ដាផ្នែកពាក់ព័ន្ធឧបត្ថម្ភបណ្ដាគ្រួសារដែលមានតម្រូវ​ការដើម្បីទម្រង់នេះកាន់តែបានពង្រីកទូលាយជាងទៀត។

        ជោគជ័យពីទម្រង់ចិញ្ចឹមពិសោធអន្ទង់ដោយឥតប្រើល្បាប់របស់សមាជិកមួយចំនួននារយៈពេលកន្លង ក្លាយជាក្ដីប្រាថ្នារបស់សមាជិកសមាគម កសិករដទៃទៀត។ ទម្រង់នេះគប្បីបានពង្រីកទូលាយពីព្រោះ បច្ចុប្បន្ន តម្រូវការអន្ទង់តាមទីផ្សារខ្ពស់បង្គួរ តម្លៃលក់ក៏មានលំនឹង៕

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.