• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំឡុងស៊ើងដំណោះស្រាយជាច្រើនជួយកសិករលើកកម្ពស់ប្រសិទ្ធភាពផលិត

16/07/2021 08:19

ឃុំឡុងស៊ើង ស្រុកកូវង៉ាង ជាឃុំកសិកម្ម ដោយមានកសិករភាគច្រើនប្រកបរបរផលិតស្រូវ ដាំដំណាំ។ ឃុំកសាងបានទម្រង់ “វាលប្លុង” ទាក់ទាញបានគ្រួសារជាច្រើនចូលរួមចិញ្ចឹមជលផលគ្រប់ប្រភេទ។ ផ្តើមពីសក្តានុភាព តម្លាភាពរបស់មូលដ្ឋាន ឃុំឡុងស៊ើង បានដាក់​ចេញបណ្តាដំណោះស្រាយសំដៅលើកកម្ពស់ប្រសិទ្ធភាពផលិត ដាំដំណាំជូនប្រជាកសិករ។

កសិករឃុំឡុងស៊ើងថែទាំដំណាំម្ទេសដៃនាង។

ចំពោះការផលិតស្រូវ រដូវដើមឆ្នាំ និងរដូវវស្សា មាមីងកសិករនៅលើភូមិសាស្រ្តតែង រក្សាផ្ទៃដីផលិតក្នុងរដូវនីមួយៗប្រមាណ ៨៥០ ហិកតា ទន្ទឹមនឹងនោះរក្សាផ្ទៃដីដាំដំណាំរាល់ឆ្នាំសម្រេចជាង ១.២០០ ហិកតា។ ក្នុងរដូវចម្បងពីខែមាឃដល់ខែពិសាខ មាមីងកសិករដាំដំណាំច្រើនបំផុតជាមួយផ្ទៃដីពី ៦០០‑៧០០ ហិកតា ប្រមូលផ្តុំនៅតាមបណ្តាភូមិ៖ ផ្នោររាំង ភូមិថ្មី ត្រពាំងក្រពើ ពាក់រហាត់ ទឹកយប់ ជាមួយបណ្តាប្រភេទដំណាំដូចជា សណ្តែកដី ល្ពៅ ម្ទេស ពោត ឪឡឹក។ល។ ចំពោះការចិញ្ចឹមជលផល ជារៀងរាល់ឆ្នាំមានគ្រួសារជិត ១៥០ គ្រួចិញ្ចឹមជាមួយផ្ទៃទឹកជាង ៣៣០ ហិកតា។       បងថាច់សាង កសិករនៅភូមិថ្មីបានឱ្យដឹងថា៖ រយៈពេលកន្លង ជាមួយបំណង​ជួយឱ្យកសិករផលិតស្រូវ ដាំដំណាំមានប្រសិទ្ធភាព ខ្ញុំតែងបានរដ្ឋអំណាចមូលដ្ឋាន​អញ្ជើញចូលរួមបណ្តាវគ្គហ្វឹកហាត់អំពីចំណេះដឹងវិទ្យាសាស្រ្តបច្ចេកទេស ចេះជ្រើសយក​ឈើដំណាំ សត្វចិញ្ចឹមសមស្របជាមួយលក្ខណៈអាកាសធាតុ។ ដោយអាស្រ័យបានចូលរួម​បណ្តាវគ្គហ្វឹកហាត់ ម៉្លោះហើយឱ្យតែក្រោយការផលិតស្រូវ ២ រដូវនៅលើផ្ទៃដីប្រមាណ ០,៧ ហិកតា ក្នុងរដូវផលិតស្រូវនីមួយៗទទួលបានប្រាក់ចំណូលជាង ២៥ លានដុង ក្រោយពេលទូទាត់រាល់ការចំណាយក៏នៅចំណេញពី ១១‑១២ លានដុង។ ចំពោះការដាំសណ្តែកដីមានចំណូលជិត ៥០ លានដុង ក្រោយពេលទូទាត់រាល់ការចំណាយក៏នៅចំណេញជាង ២០ លានដុង។ ដាំម្ទេសដៃនាងរយៈពេល ៤‑៥ ឆ្នាំកន្លង ជាមួយផ្ទៃដីប្រមាណ ០,៥ ហិកតា បងថាច់ចម្រើន នៅភូមិពាក់រហាត់បានចែករំលែក៖ ឱ្យតែដល់ពេលត្រៀមបម្រុងឱ្យការចុះ​ពូជ  គឺជាពេលដែលមូលដ្ឋានអញ្ជើញចូលរួមវគ្គហ្វឹកហាត់។ ក្នុងឱកាសហ្វឹកហាត់បណ្តាអ្នកឯកទេសច្រើនលើកឡើងបណ្តាចំណុចថ្មីក្នុងលក្ខណៈអាកាសធាតុប្រែប្រួលខុសប្រក្រតីដើម្បីឱ្យមាមីងបានដឹង និងអនុវត្តទៅក្នុងការដាំម្ទេសដៃនាងរបស់គ្រួសារ​ មិនត្រឹមតែបន្ថយបានការខូច​ខាតអំពីកូនពូជឡើយ នៅទាំងដឹងបានពីរបៀបបង្ការ ព្យាបាលយ៉ាងមានប្រសិទ្ធភាពនូវជំងឺ​មួយចំនួននៅលើដំណាំរបស់ខ្លួនទៀតផង។

ក្រៅពីការយកចិត្តទុកដាក់ដល់ចំណេះដឹងវិទ្យាសាស្រ្តបច្ចេកទេស ការធានាអំពីប្រភពទឹកបម្រើឱ្យការស្រោចស្របជូនមាមីងកសិករលើភូមិសាស្រ្តក៏បានរដ្ឋអំណាចមូលដ្ឋានយកចិត្តទុកដាក់ផងដែរ។ ក្នុងបណ្តាខែដើមឆ្នាំ ២០២១ មូលដ្ឋានបានពិនិត្យឡើងវិញនូវដងប្រឡាយសំខាន់ៗបម្រើឱ្យការផលិតកសិកម្ម រួចផ្តើមដំណើរការជីកស្តារប្រឡាយកម្រិតលេខ ២ លេខ ៣ ចំនួន ៦ ខ្សែដោយមានប្រវែង​ជាង ៤.៥០០ ម៉ែត្រ  ជាមួយថវិកា​អនុ​វត្តជាង ១,២ ពាន់លានដុង។ ធានាបានប្រ​​ភពទឹកបម្រើឱ្យការផលិតស្រូវ ដាំដំណាំរបស់មាមីងលើភូមិសាស្រ្ត។

លោកលឺមិញថុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងស៊ើងបានឱ្យដឹងថា៖ ដោយកំណត់ឃើញថាប្រភពទឹកគឺជាតម្រូវការចាំបាច់សម្រាប់ការផលិតកសិកម្ម ម៉្លោះហើយក្រៅពីការឧបត្ថម្ភបណ្តាវិធានការ ចំណេះដឹងវិទ្យាសាស្រ្តបច្ចេកទេសជូន​មាមីងប្រជាកសិករ មូលដ្ឋានតែងយកចិត្តទុកដាក់ដល់ការងារធារាសាស្រ្តវាលស្រែផងដែរ។ ហេតុនោះ ការផលិតស្រូវ ដាំដំណាំពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ រួមជាមួយការរីកចម្រើនអំពីការផលិតកសិកម្ម ការចិញ្ចឹមសត្វដោយប្រើប្រាស់បណ្តាអនុផលក្រោយពេលប្រមូលផលបម្រើឱ្យការចិញ្ចឹមសត្វក៏កំពុងរីកចម្រើនផងដែរ។ នៅពេលខាងមុខ មូលដ្ឋាននឹងបង្កើនកិច្ចសហការជា​មួយបណ្តាផ្នែកពាក់ព័ន្ធស្រាវជ្រាវបណ្តានីតិវិធីផលិតថ្មីដើម្បីតទល់បានទាន់ពេលជាមួយស្ថានភាពប្រែប្រួលខុសប្រក្រតីរបស់អាកាសធាតុ៕    

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.