• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំហ្វាតឹង៖ ពង្រីកសេដ្ឋកិច្ចចម្ការភ្ជាប់ជាមួយការកសាងផលិតផលពិសេស

15/12/2020 08:19

ទោះបីនៅជួបការលំបាកច្រើនក្ដី ប៉ុន្តែបក្ខភាគឃុំហ្វាតឹង ស្រុកកូវកែបានខិតខំអនុវត្តសម្រេចបណ្តាកម្រិតផែនការសេចក្តីសម្រេចចិត្តអាណត្តិកាល ២០១៥-២០២០។ ដើម្បីអនុវត្តសម្រេចជោគជ័យបណ្ដាកម្រិតផែនការសេចក្ដីសម្រេចចិត្តមហាសន្និបាតបក្ខភាគ អាណត្តិកាល ២០២០-២០២៥ ក្រោយពេលចាត់តាំងមហាសន្និបាតរួច គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន និងប្រជាជនឃុំហ្វាតឹងបានសកម្មផ្សព្វផ្សាយ នាំសេចក្តីសម្រេចចិត្តរបស់បក្សទៅក្នុងជីវភាព។

ពង្រីកចម្ការដាំដូងខ្ទិះនៅឃុំហ្វាតឹង។ រូបថត៖ សុខា

       សមមិត្តង្វៀងវ៉ាំងហាយ​ អនុលេខាប្រចាំការឃុំហ្វាតឹងបានឲ្យដឹង៖ អនុវត្តសេចក្តីសម្រេចចិត្តឆ្នាំ ២០២០ ​មកដល់ពេលនេះសម្រេចបាន ១៩/២១ កម្រិតផែនការ (នៅ ២ កម្រិតផែនការមិនទាន់សម្រេចគឺពង្រីកអាជីវកម្ម និងបញ្ជូនពលករទៅធ្វើការនៅបរទេស)។ នេះជាបណ្ដាកម្រិតផែនការដែលត្រូវជះឥទ្ធិពលពីអាសន្នរោគកូវីដ-១៩។ យោងតាមលទ្ធផលសម្រេចបានក្នុងឆ្នាំ​ ២០២០ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំបានកេណ្ឌប្រមូលជ្រួតជ្រាប ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តឆ្នាំ ​២០២១ ក្នុងនោះភ្ជាប់គម្រោងការរចនាសម្ព័ន្ធកសិកម្មឡើងវិញ ជាមួយការកសាងជនបទថ្មីលើកកម្ពស់​ ផ្តុំកម្លាំងដោះស្រាយការងារធ្វើជូនពលករ​​ និងបង្វែរបណ្តាផ្ទៃដីចម្ការចម្រុះផលិតស្រូវមិនសូវមានផលមកដាំដំណាំដែលមាន តម្លៃសេដ្ឋកិច្ចខ្ពស់ ឆ្លើយតបតម្រូវការទីផ្សារ។

ឆ្នាំ​ ២០២១ ឃុំហ្វាតឹងខិតខំបង្កើនប្រភពចំណូលជូនប្រជាជនម្នាក់ៗសម្រេច ៨០ លានដុងក្នុងមួយឆ្នាំ (ឆ្នាំ ២០២០ សម្រេច ៧០ លានដុង)។​ ឆ្នាំ ២០២០ ឃុំហ្វាតឹង ផ្តុំបង្វែរផ្ទៃដីចម្ការមិនសូវមានផល ៣៦,៣​ ហិកតាមកដាំក្រូចថ្លុងសំបកខៀវ មៀនសាច់លឿង ខ្នុរ ដូងខ្ទិះ។ល។ បង្កើនផ្ទៃដីចម្ការឈើហូបផ្លែរបស់ឃុំមកទល់ពេលនេះ ១.១៤៥,៥ ហិកតា និងដូងខ្ទិះ ៤៩.០០០/៨៣.៦០០​ ដើម។ ក្នុងវិស័យឧស្សាហកម្ម ឧស្សាហសិប្បកម្ម សេវា ពាណិជ្ជកម្ម ពង្រីកបាន ៩៥ មូលដ្ឋានចូលរួមដោះស្រាយការងារធ្វើឲ្យពលករ ៥៨៥ នាក់។ ​ វិស័យសេវាពាណិជ្ជកម្មរីកចម្រើនដោយមាន ៤៥៩​ កន្លែងធ្វើអាជីវកម្ម​ សេវាលក់ដូរ។ល។ ចូលរួមដោះស្រាយការងារធ្វើជូនឲ្យពលករ ៩៨៥ នាក់ សរុបតម្លៃនាំមុខទំនិញចេញចូលនិងទទួលបានប្រភពចំណូលពីសេវាកម្មជាង ១៧៥,២ ពាន់លានដុង។

       កសិករថាច់វិញ​នៅភូមិចុងផ្នោរលេខ ២ បានឲ្យដឹង៖ គ្រួសារខ្ញុំមានដីផលិតស្រូវ ០,៤ ហិកតា អាស្រ័យតំបន់នេះដីទួលនៅឆ្ងាយប្រភពទឹក ម៉្លោះហើយផលិតស្រូវមិនសូវមានផល (ទិន្នផលផ្ដល់ប្រមាណតែ ៥ តោនក្នុងមួយហិកតា) និងប្រាក់ចំណាយខ្ពស់។ ឆ្នាំ ២០១៩ គ្រួសារខ្ញុំបង្វែរមកដាំដំណាំ ដំណាក់កាលដំបូងដាំឆ្លាស់ជាមួយដូងខ្ទិះ។ បច្ចុប្បន្នគ្រួសារមានប្រភពចំណូលលំនឹង​ ក្នុងមួយឆ្នាំពី ២០-២៥ លានដុងក្នុង ០,៤ ហិកតា។

       ដើម្បីកំណត់ទិសដៅពង្រីកសេដ្ឋកិច្ចក្នុងឆ្នាំ ២០២១ ជាពិសេសគឺការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់បក្ខភាគឃុំ អាណត្តិកាល ២០២០-២០២៥​ ហ្វាតឹងកំណត់យកការពង្រីកសេដ្ឋកិច្ចចម្ការភ្ជាប់ជាមួយការកសាងផលិតផលពិសេសរបស់មូលដ្ឋាន គឺដូងខ្ទិះ​ និងស្វាយកាកចូ។ លោកង្វៀងវ៉ាំងហ៊ឹង​​ ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាតឹងបានឲ្យដឹង៖ ក្រោយពេលផ្លាស់ប្តូរការផលិត និងវិនិយោគកសាងទំនប់ព័ទ្ធជុំ ប្រឡាយវាលស្រែ។ល។ ព្រមៗគ្នាពង្រីកបានលទ្ធផលក្នុងការផលិត។ ជាពិសេសតម្លៃសេដ្ឋកិច្ចចម្ការកើនពី ២-៣ ដងបើប្រៀបនឹងពេលមុននោះ។ ដើម្បីអនុវត្តសម្រេចបណ្តាកម្រិតផែនការសេចក្តីសម្រេចិត្តអំពីការពង្រីកសេដ្ឋកិច្ចឆ្នាំ ២០២១​ ឃុំបង្កើនការងារផ្សព្វផ្សាយជ្រួតជ្រាបដល់កម្មាភិបាល បក្ខជន ប្រជាជន បណ្តាអាជីវកម្ម សហករណ៍ ដើម្បីបង្កបានការស្រុះស្រួល ឯកភាពក្នុងការផលិតដំណាំ ចិញ្ចឹមសត្វ រួមចំណែកបង្កើនតម្លៃផលិតផលប្រជែងទីផ្សាររួមចំណែកអនុវត្តមានលទ្ធផលគម្រោងការរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ​ និងកសាងជនបទថ្មី។

       នៅចំពោះមុខ ឃុំផ្តុំកម្លាំងបង្កើនគុណភាពតំបន់ផលិត ២៤៨ ហិកតា នៅភូមិចុងផ្នោរលេខ ២ ចុងផ្នោរលេខ ៣ និងភូមិសុករួងពីផលិតស្រូវមកដាំឈើហូបផ្លែវិញ។ ឡើងគម្រោងការ​ និងពង្រីកតំបន់ដាំឈើហូបផ្លែនៅបណ្តាភូមិអាងបិញ ហូយ អាង អាងឡុក (ប្របទន្លេបាសាក់)តាមទិសដៅជំនាញ និងបង្កើនតម្លៃសេដ្ឋកិច្ចជាមួយបណ្តាឈើហូបផ្លែពិសេសដូចជាស្វាយ​ ដូងខ្ទិះ មៀន ស្រកានាគ។ល។ ទន្ទឹមនឹងនោះឃុំពង្រឹងនិងពង្រីកសហករណ៍ ២ គឺសហករណ៍ស្វាយកាកចូនិងសហករណ៍ ដូងខ្ទិះ។​  បច្ចុប្បន្ន សហករណ៍ទាំង ០២  បានសហការចងសម្ព័ន្ធក្នុងការផ្គត់ផ្គង់ ផលិតផលជាមួយអាជីវកម្មនៅទីក្រុងកឹង ធើ។ ក្នុងការកសាងជនបទថ្មីដល់ចុងឆ្នាំ ២០២០ ហ្វាតឹងអនុវត្តសម្រេចនិងទទួលស្គាល់ ០៧/០៧  ភូមិវប្បធម៌ជនបទថ្មី​ និងកសាងផ្លូវផ្កាប្រវែង ២០ គីឡូម៉ែត្រ ក្នុងនោះមាន ០៧/០៧ ភូមិចុះឈ្មោះកសាងផ្លូវផ្កាគំរូ ០៧ ខ្សែ (ក្នុងមួយខ្សែប្រវែងពី ៥០០-៨០០ ម៉ែត្រ)៕                                                                                               ប្រែសម្រួល៖ សុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.