• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំលៀងហ្វា(អា) ទទួលអំណរបុណ្យសែនដូនតាក្នុងរដូវអាសន្នរោគកូវីដ-១៩

21/09/2020 14:26

បុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរឆ្នាំនេះប្រព្រឹត្តឡើងចំពេលដែលទូទាំងប្រទេសកំពុងខិតខំបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩។ ដូចជាបណ្តាមូលដ្ឋានដទៃទៀតលើភូមិសាស្រ្តខេត្ត ដែរ ជនរួមជាតិខ្មែរឃុំលឿងហ្វា(អា) ស្រុកចូវថាញ់អំណរបុណ្យសែនដូនតា ខុសប្លែកជាងរាល់ឆ្នាំមុន។

 

ឆ្នាំនេះគ្រួសារលោកមាថាច់វិញ នៅភូមិដាយទែនចាត់តាំងបុណ្យសែនដូនតា ប៉ុន្តែប្លែកជាងឆ្នាំមុនព្រោះមិនអញ្ជើញភ្ញៀវចូលរួម ដោយអាស្រ័យកូនៗរបស់គាត់ទៅធ្វើការឆ្ងាយគ្មានឱកាសបានមកជួបជុំគ្រួសារ។ លោកមាថាច់វិញបានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំមុន ឱ្យតែដល់ឱកាសបុណ្យសែនដូនតាជាពេលបញ្ចប់រដូវផលិតស្រូវមួយរដូវ រួមជាមួយការជួបជុំគ្រួសារ ម៉្លោះហើយក៏អញ្ជើញមាមីងភូមិផងរបងជាមួយចូលរួមសប្បាយ អំណរបុណ្យសែនដូនតាផង អំណរបានផលស្រូវផង។ ឆ្នាំនេះ កូនៗទៅរកស៊ីនៅទីឆ្ងាយគ្មានឱកាសវិលមកកាន់គ្រួសារដោយអាស្រ័យរងឥទ្ធិពល អាសន្នរោគកូវីដ-១៩ ម៉្លោះហើយមិនចាត់តាំងដូចសព្វឆ្នាំមុន គ្រាន់តែធ្វើឱ្យបានគ្រប់គ្រាន់តាមពិធីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរដូច ជា៖ នៅថ្ងៃ១៤រោចរៀបស្ពកបាយសែនព្រេនចាស់ទុំដែលលាចាកលោកនេះទៅ។ ថ្ងៃ១៥រោច យកចង្ហាន់ទៅប្រគេនព្រះសង្ឃចាត់ជាការឆ្លងបុណ្យសែនដូនតា។

              លោកមាថាច់វិញសំណេះសំណាលថា៖ ធាតុពិតឆ្នាំនេះគួរចាត់តាំងឱ្យសប្បាយដូចសព្វឆ្នាំមុន​ ព្រោះផ្ទៃដីផលិតស្រូវរបស់គ្រួសារជិត០២ហិកតាប្រមូលផលសម្រេចបានគិតជាមធ្យម៦,២ តោនក្នុងមួយហិកតា លក់បានតម្លៃ៦.២០០ដុងក្នុមួយគីឡូក្រាម គិតទៅរដូវនេះចំណេញបង្គួរ។

    ចំណុចខុសប្លែក នៅរដូវបុណ្យសែនដូនតាឆ្នាំនេះ បានស្តែងឱ្យឃើញនៅត្រង់ការកំសាន្តសប្បាយចាត់តាំងសិល្បៈក្នុងបណ្តាថ្ងៃជិតដល់បុណ្យសែនដូនតា(ហៅថាថ្ងៃកាន់បិណ្ឌ)។ មីងគឹមធីតៀង នៅភូមិសម្តេចបានឱ្យដឹងថា៖ ជារៀងរាល់ឆ្នាំបើសិនលោកមាធ្វើដំណើរ មកកាន់ភូមិនេះក្នុងបណ្តាថ្ងៃកាន់បិណ្ឌ ក្រោយពេលព្រះសង្ឃទទួលភត្តរួចនៅតាមលំនៅ ឋានរបស់ពុទ្ធបរិស័ទ ឮ ចម្រៀង  តន្រ្តីសប្បាយក្នុងថ្ងៃបុណ្យលាន់រំពងពីផ្ទះមួយទៅផ្ទះមួយ។ ប៉ុន្តែឆ្នាំនេះ រូបភាពនោះបានថយចុះយ៉ាងច្រើន គ្រួសារនីមួយៗតែងចាត់តាំងដោយស្មារតីប្រិតសំចៃ ទន្ទឹមនឹងនោះស្តែងច្បាស់ការគាំទ្រដល់ការបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩មិន គប្បីធ្វេសប្រហែស។

            នៅតាមបណ្តាវត្តខ្មែរលើភូមិសាស្រ្តឃុំលឿងហ្វា(អា)ដូចជា៖ វត្តបទុមគង្គា (រួមមិត្ត) វត្តពោធិវង្សារាម(ចុងទ័ព)ក៏មិនសូវមានភាពអធិកអធមដែរ។ ក្នុងបណ្តាថ្ងៃកាន់បិណ្ឌ ពុទ្ធបរិស័ទ ផ្លាស់វេនគ្នាចូលចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ រួចប្រញាប់ប្រញាល់វិលត្រឡប់ទៅផ្ទះវិញ ជៀសវាងស្ថានភាពផ្តុំគ្នាច្រើន អូសអន្លាយពេលវេលា។ ព្រះតេជគុណថាច់ហ៊ុង ព្រះចៅអធិការវត្តពោធិវង្សារាម(ចុងទ័ព) មានថេរដីកាឱ្យដឹងថា៖ ទោះបីរាល់ការប្រជុំជីវភាបរបស់ពុទ្ធបរិស័ទបានវិលមកភាពប្រក្រតី ប្រជាជនមិនសូវពិភាក្សាគ្នាពីអាសន្នរោគក៏ ដោយ ប៉ុន្តែវត្តនៅតែបំផុសចលនាឱ្យពុទ្ធបរិស័ទអនុវត្តតាមការបំផុសចលនារបស់មូលដ្ឋាន និងការក្រើនព្រមានរបស់ផ្នែកជំនាញ។ ជារៀងរាល់ឆ្នាំ ក្នុងបណ្តាថ្ងៃកាន់បិណ្ឌ ក៏ដូចជាថ្ងៃភ្ជុំបិណ្ឌតែងចាត់តាំងពិធីសិល្បៈ ចាត់តាំងកីឡា។ល។ ដើម្បីទាក់ទាញការចូលរួមសប្បាយរបស់យុវវ័យខ្មែរក្រោយថ្ងៃពលកម្មនឿយហត់។ ឆ្នាំនេះវត្តគ្មានចាត់តាំងទៀត ប៉ុន្តែបណ្តាពិធីប្រពៃណីនៅតែធានា ដើម្បីជៀសវាងការប៉ះពាល់ផ្ទាល់ដោយមនុស្សច្រើនគ្នា ជ្រោមជ្រែងល្អដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគ ទោះបីជាមូលដ្ឋានមិនមែនជាតំបន់មានបាតុភាពខ្ពស់ក៏ដោយ។

            បើទុកជាពិធីបុណ្យសែនដូនតាប្រព្រឹត្តឡើងក្នុងរដូវអាសន្នរោគកូវីដ-១៩ដែលមនុស្សគ្រប់រូបកំពុងប្រុងប្រយ័ត្នបង្ការ ទប់ស្កាត់ជំងឺក៏ដោយ ប៉ុន្តែរដ្ឋអំណាចមូលដ្ឋានក៏ត្រៀមអនុវត្តល្អគោលនយោបាយជនជាតិ គោលនយោបាយសាសនាលើភូមិសាស្រ្តឃុំផងដែរ។ លោកស្រីលីធីមិញហ៊ីវ ប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងហ្វា(អា)បានឱ្យដឹង៖ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ពេលដល់រដូវបុណ្យទានរបស់ជនរួមជាតិខ្មែរ មូលដ្ឋានតែងឆ្លៀតពេលទៅសួរសុខទុក្ខ ជូនអំណោយបណ្តាគ្រួសារគោលនយោបាយ គ្រួសារមានសគុណ ចំពោះបដិវត្តន៍ បណ្តាវត្តពុទ្ធសាសនាគណៈមហានិកាយខ្មែរលើភូមិសាស្រ្ត។ ឱកាសនោះ យើងខ្ញុំពឹងពាក់ដល់ព្រះចៅអធិការ គណៈអារាមាភិបាលវត្តយកចិត្តទុកដាក់ជាងទៀត ការងារផ្សព្វផ្សាយដល់មាមីងពុទ្ធបរិស័ទ អំពីការយល់ដឹង ពីការបង្ការ ទប់ស្កាត់អាសន្នរោគយ៉ាងមានប្រសិទ្ធភាព៕          អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.