• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំភឿកហ៊ឹងម្ចាស់ការប្រភពទឹកបម្រើដល់ការផលិតកសិកម្ម

27/11/2020 09:04

     ដើម្បីម្ចាស់ការប្រភពទឹកធានាឱ្យការផលិត ស្រោចស្រពដំណាំជូនមាមីងប្រជាកសិករ ក្នុងរយៈពេលកន្លង ឃុំភឿកហ៊ឹង ស្រុកថ្កូវបំផុសចលនាប្រជាជនអនុវត្តល្អប្រព័ន្ធធារាសាស្រ្តវាលស្រែ ពង្រឹងបណ្តាលូបង្ខាំងទឹក ទ្វារទឹក លើភូមិសាស្រ្ត ដើម្បីសម្រួលប្រភពទឹកសមស្របសម្រាប់បណ្តាវាលស្រែលើភូមិសាស្រ្ត។

    ឆ្នាំ ២០២០ បានការឧបត្ថម្ភថវិការបស់ស្រុក ឃុំចាត់តាំងស្តារប្រឡាយកម្រិតលេខ ២ ចំនួន ៦ ខ្សែដោយមានប្រវែងជិត ៣.០០០ គីឡូម៉ែត្រប្រមូលផ្តុំនៅភូមិស្លែងចាស់ កើតផ្សារត្រាម​ និងអូររូង។ នេះជាបណ្តាដងប្រឡាយដែលរក្សាប្រភពទឹកសម្រាប់ការផលិតស្រូវរបស់ប្រជាកសិករក្នុងបណ្តារដូវជារៀងរាល់ឆ្នាំ។  កសិករត្រឹងថាញ់គ្វៀង នៅភូមិត្រាមបានឱ្យដឹងថា៖ ទោះបីមានប្រឡាយច្រើនខ្វាត់ខ្វែងលើភូមិសាស្រ្តក៏ដោយ ប៉ុន្តែនៅបណ្តាខែបុស្ស មាឃ កម្រិតទឹក តាមដងប្រឡាយស្រកចុះយ៉ាងទាប។ ដងប្រឡាយសំខាន់ក្នុងតំបន់ផលិតរបស់វាលស្រែយើងខ្ញុំត្រូវភក់ល្បាប់ហូរលុប មិនទាន់បានស្តារបណ្តាលឱ្យមាមីងកសិករជួបការលំបាកក្នុងការបូមទឹកចូលវាលស្រែ។ ពេលថ្មីៗនេះ ដងប្រឡាយបានស្តារពិតជានាំមកនូវភាពរីករាយជូនកសិករយើងខ្ញុំ។

ម៉ាស៊ីនផ្លុំល្បាប់ដងប្រឡាយលើភូមិសាស្រ្តឃុំភឿកហ៊ឹង។

   កាលពីមុនការស្តារប្រឡាយច្រើនប្រើប្រាស់បណ្តាម៉ាស៊ីនជីកកាប់ ប៉ុន្តែបច្ចុប្បន្ន លើភ្លឺប្រឡាយមួយចំនួនបានភ្ជាប់ដោយការកសាងផ្លូវគមនាគមន៍ជនបទ ម៉្លោះហើយការស្តារប្រឡាយក៏បំបែរមកប្រើប្រាស់ម៉ាស៊ីនផ្លុំល្បាប់ នាំយកល្បាប់ទៅផ្ទុកនៅមួយកន្លែងមិនធ្វើឱ្យប៉ះពាល់ដល់សំណង់ផ្លូវគមនាគមន៍ឡើយ។ ទង្វើនេះកាន់តែធ្វើឲ្យការអនុវត្តន៍បណ្តាកិច្ចការធារាសាស្រ្តវាលស្រែមានភាពងាយស្រួលជាង។

    លោកង្វៀងវ៉ាំងទ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹងបានឱ្យដឹង៖ បច្ចុប្បន្ន ប្រឡាយ ៣/២ ដែលបានចាត់ទុកជាដងប្រឡាយសំខាន់ក្នុងការនាំយកទឹកបម្រើឱ្យការផលិតកសិកម្មរបស់មូលដ្ឋានកំពុងអនុវត្តការស្តារដោយប្រើប្រាស់ម៉ាស៊ីនផ្លុំល្បាប់​ ហេតុនោះក៏ជាកម្លាំងព្រៀបសម្រាប់មូលដ្ឋានក្នុងការនាំយកទឹកសម្រាប់បម្រើឱ្យការផលិតកសិកម្ម។ ផ្តើមពីនោះ មូលដ្ឋានក៏មានបណ្តាទង្វើសកម្មជាង ជាក់ស្តែងគឺដងប្រឡាយមួយចំនួនក៏បានស្តារដោយម៉ាស៊ីនផ្លុំល្បាប់នាំយកទៅរក្សាទុកនៅមួយកន្លែង ជួយឱ្យសំណង់បានប្រើប្រាស់ដោយរយៈពេលយូរអង្វែងជាង បន្ថយបានមួយចំណែកធំពីការហូរដីល្បាប់ធ្វើឱ្យប្រឡាយត្រូវរាក់។

    ទន្ទឹមជាមួយការស្តារបណ្តាដងប្រឡាយ បច្ចប្បន្ន លូបើកបិទទឹកនៅភូមិអូររូងកំពុងសម្រេចកិច្ចការចុងក្រោយ ប៉ាន់ស្មាននឹងដាក់ឱ្យប្រើប្រាស់ បម្រើដល់ការផលិតស្រូវរដូវសម្រកឆ្នាំ ២០២១។ បើសិនសំណង់នេះបានដាក់ឱ្យធ្វើដំណើរការប្រើប្រាស់ មូលដ្ឋាននឹងសហការជាមួយផ្នែកពាក់ព័ន្ធកសាងប្រតិទិន្នក្នុងការបើកបិទលូដើម្បីនាំយកទឹកចូលបម្រើឱ្យការផលិតលើផ្ទៃដីជាង ១.០០០ ហិកតារបស់ប្រជាកសិករបណ្តាភូមិ៖ អូររូង ស្លែងថ្មី ស្លែងចាស់។ ដោយឡែកបណ្តាតំបន់ក្រៅពីនោះផ្តុំឱ្យការរក្សាទឹកសាបដោយការស្តារប្រឡាយបង្កជម្រៅ ក្នុងនោះប្រឡាយ ៣ ខ្សែនៅបណ្តាភូមិត្រាម ចុងព្រៃ(អា) កើតផ្សារជាមួយប្រវែងជាង ១.៥០០ ម៉ែត្របានស្តារជ្រៅ បន្ថែមពី ១,២-១,៥ ម៉ែត្រ។

    លោកង្វៀងវ៉ាំងទ្វឹងបានឱ្យដឹងបន្ថែម៖ ចំពោះឃុំកសិកម្ម បណ្តាដងប្រឡាយមានតួនាទីសំខាន់ណាស់។ អាស្រ័យហេតុនោះ មូលដ្ឋានក៏តែងស្តាប់យោបល់លាតត្រដាងរបស់ប្រជាជនឆ្លងតាមរយៈការជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ការប្រជុំប្រជាជន។ល។ រួចកសាងផែនការស្នើឡើងថ្នាក់លើដើម្បីទទួលបានការឧបត្ថម្ភថវិកាស្តារប្រឡាយ។ មូលដ្ឋានកំពុងពិនិត្យប្រឡាយរងនៅវាលស្រែ ដើម្បីបង្កើតផែនការអនុវត្តក្នុងឆ្នាំ ២០២១ ប៉ាន់ស្មានប្រហែលជាដល់ខែកុម្ភៈឆ្នាំ ២០២១ នឹងស្តារប្រឡាយរងវាលស្រែចំនួន៥ខ្សែដោយមានប្រវែងជិត ៤.០០០ ម៉ែត្រ ប្រមូលផ្តុំនៅតាមបណ្តាភូមិដែលមានសក្តានុពល កម្លាំងព្រៀបសម្រាប់ការផលិតស្រូវរដូវសម្រក។

    ក្នុងរដូវសម្រកឆ្នាំ ២០២០ ផ្ទៃស្រូវជាច្រើនរបស់ប្រជាកសិករឃុំភឿកហ៊ឹងត្រូវរងការខូចខាតដោយជ្រាបជាតិប្រៃ។ ប៉ុន្តែជាមួយការយកចិត្តទុកដាក់អំពីម្ចាស់ការប្រភពទឹក ក្នុងនោះមានដងប្រឡាយជាច្រើនបានស្តារ បណ្តាលឱ្យកសិករមានការផ្លាស់ប្តូរការគិត ការធ្វើរបស់ខ្លួន។ បងថាច់វិញ នៅភូមិកើតផ្សារ បានឱ្យដឹងថា៖ រដូវស្រូវសម្រកឆ្នាំ ២០២០ ផ្ទៃស្រូវមួយចំណែករបស់គ្រួសារខ្ញុំត្រូវខូចខាតអាស្រ័យការជ្រាបជាតិប្រៃ។ រំពឹងគិតថាក្នុងរដូវសម្រកឆ្នាំ ២០២១ នឹងឥទ្ធិពលបន្ថែមទៀត ម៉្លោះហើយក្នុងការផលិតស្រូវរដូវវស្សាខ្ញុំជ្រើសយកពូជស្រូវមានអាយុ ៨៥ ថ្ងៃដើម្បី ឆាប់បានប្រមូលផល ព្រាងថាមិនផលិតស្រូវរដូវសម្រកឆ្នាំ ២០២១ ឡើយ។ ពេលនេះស្រូវខ្ញុំបានជាង ៧០  ថ្ងៃ បើសិនដល់ពេលប្រមូលផលក៏ឃើញថានៅឆាប់​ គ្រួសារព្រាងនឹងបន្តឱ្យការផលិតស្រូវរដូវសម្រកទៀត។ សង្ឃឹមថា ជាមួយការយកចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋានក្នុងការស្តារបណ្តាដងប្រឡាយ  រួមជាមួយប្រព័ន្ធធារាសាស្រ្តជិតជុំ នឹងជៀសវាងបានការឥទ្ធិពលដោយកម្រិតប្រៃ ជួយឱ្យកសិករផលិតស្រូវរដូវសម្រកសម្រេចជោគជ័យនៅពេលខាងមុខនេះ៕

​​អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.