• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំថាញ់ហ្វាស៊ើងឡើងគម្រោងការបង្វែររចនាសម្ព័ន្ធផលិតដើម្បីសម្របសម្រួលតាមធាតុអាកាសប្រែប្រួល

18/10/2022 08:19

ប្រឈមមុខនឹងភាពមិនងាយស្រួលអាស្រ័យដោយអាកាសធាតុប្រែប្រួល ឃុំថាញ់ហ្វា ស៊ើង ស្រុកកូវង៉ាងបានឡើងគម្រោងការបង្វែរបណ្ដាតំបន់ផលិតដើម្បីសម្របសម្រួល តាមការប្រែប្រួលនៃធាតុអាកាស។

កសិករឡឹមថាញ់ចូវ នៅភូមិមេរងចាស់ ឃុំថាញ់ហ្វាស៊ើងបានឲ្យដឹងថា៖ គ្រួសារគាត់ មានដីផលិតស្រូវ ០,២ ហិកតា។ កាលពីមុន នៅតំបន់នេះធ្វើស្រែបានតែមួយរដូវ (រដូវវស្សា)។ តាំងពីឆ្នាំ ២០១៦ មកទល់ពេលនេះ នៅតំបន់នេះបានរដ្ឋវិនិយោគទុន កសាងទំនប់ព័ទ្ធជុំវិញគួបផ្សំនឹងផ្លូវគមនាគមន៍ដើម្បីទប់ស្កាត់ទឹកប្រៃ រួចចែកចេញជា ០២ តំបន់ (ខាងក្រៅទំនប់ចិញ្ចឹមជលផល ខាងក្នុងផលិតស្រូវ)។ ដោយឡែកគ្រួសារ គាត់តាំងពីឆ្នាំ ២០២០ បានបង្វែរមកផលិតស្រូវ ០២ រដូវ ដាំដំណាំ ០១ រដូវ អា ស្រ័យហេតុនោះ ប្រភពចំណូលរបស់គ្រួសារបានលំនឹង ក្នុងមួយឆ្នាំទទួលបានប្រហែ ល ១៥ លានដុងក្នុង ០,២ ហិកតា។

ទម្រង់ចិញ្ចឹមបង្គាជើងស។ រូបថត៖ ថាច់ហ្វាង

ឃុំថាញ់ហ្វាស៊ើងមានសក្ដានុពលខាងផលិតកសិកម្ម។ រៀងរាល់ឆ្នាំ ផ្ទៃដីផលិតស្រូវ ប្រមាណ ១.១០០ ហិកតា។ ក្នុងនោះ តំបន់សម្រាប់ផលិតស្រូវនៅបណ្ដាភូមិកោះទន្លាប់ មេរងថ្មី និងតំបន់ផលិតស្រូវគួបផ្សំជាមួយការចិញ្ចឹមជលផលនៅបណ្ដាភូមិមេ រង វាលលាក់ មេរងចាស់។ ចំណែកផ្ទៃដីដាំដំណាំមានជិត ៥០០ ហិកតា ក្នុងនោះ សម្រាប់ដាំដំណាំសុទ្ធ ៧០ ហិកតា ក្រៅពីនោះដាំដំណាំឆ្លាស់រដូវនៅបណ្ដាភូមិ វាល លាក់ មេរងចាស់ មេរងថ្មី។

សំណេះសំណាលជាមួយយើងខ្ញុំ លោកឡឹមកុងឌឹក អនុប្រធានគណៈកម្មាធិការប្រ ជាជនឃុំថាញ់ហ្វាស៊ើងឲ្យដឹងថា៖ ស្ថិតនៅចំពោះមុខការរងឥទ្ធិពលពីការប្រែប្រួល នៃធាតុអាកាស ការផលិតកសិកម្មរបស់មាមីងកសិករជួបការលំបាកច្រើនអាស្រ័យ ខ្វះទឹកសាប ជ្រាបទឹកប្រៃ ម៉្លោះហើយ មូលដ្ឋានបានលៃលកឡើងគម្រោងការជាថ្មីឲ្យ សមស្របជាមួយលក្ខណផលិតក្នុងរដូវប្រាំង និងរដូវវស្សា។ ទន្ទឹមនឹងនោះ ឆ្លៀតយក ប្រភពទុនរបស់ថ្នាក់លើដើម្បីជីកស្ដារប្រឡាយធារាសាស្រ្ត កសាងទំនប់ព័ទ្ធជុំរាំងស្កា ត់ទឹកប្រៃ។ ផ្ដើមពីនោះ បណ្ដាតំបន់ផលិតបានសម្របតាមអាកាសធាតុ និងបានមា មីងកសិករផលិតសមស្រប។

ក្នុងការដាំដំណាំ ឃុំថាញ់ហ្វាស៊ើងជាមូលដ្ឋានមួយក្នុងបណ្ដាមូលដ្ឋានដែលមាន ទម្រង់ចងសម្ព័ន្ធរវាងអាជីវកម្ម និងកសិករមានប្រសិទ្ធភាពតាមរូបភាពជួលដី និងជួល កម្មកររបស់ប្រជាជននៅមូលដ្ឋាន។ បន្ទាប់ពីនោះ អាជីវកម្មនាំយកនីតិវិធីផលិត កូន ពូជមកឲ្យមាមីងកសិករផលិត រួចប្រមូលទិញផលិតផល។

តាមប្រសាសន៍លោកឡឹមកុងឌឹក ជាមួយទម្រង់ចងសម្ព័ន្ធខាងលើបានជួយឲ្យមាមីង កសិករនៅភូមិមេរងចាស់ និងភូមិវាលលាក់ស្ងប់ចិត្តក្នុងការសហការអនុវត្តជាមួយអា ជីវកម្ម។ ផ្ទៃដីដែលបានអាជីវកម្មជួលពីមាមីងកសិករដាំពោតបង្កាត់ (១៥ ​ហិកតា  ជាមួយតម្លៃឲ្យជួល ៤០ លានដុងក្នុងមួយហិកតា)។ ទន្ទឹមនឹងនោះ ជួលម្ចាស់ដីឬក៏ គ្រួសារនៅជិតខាងដែលធ្លាប់មានបទពិសោធន៍ក្នុងការដាំដំណាំចូលរួមផលិត។ ជាមួយទម្រង់ចងសម្ព័ន្ធខាងលើនោះ ជួយឲ្យមាមីងកសិកររក្សាដីផលិតផង ព្រមទាំង ដោះស្រាយពលករក្នុងវិស័យកសិកម្មរបស់មូលដ្ឋានផង។

បានដឹងថា ចុងឆ្នាំ ២០២២ នេះ ឃុំថាញ់ហ្វាស៊ើងបន្តកសាងសម្រេចសំណង់ហេដ្ឋា រចនាសម្ព័ន្ធសម្រាប់បម្រើក្នុងការផលិតកសិកម្មនៅតំបន់ដែលបានលៃលកផលិតដំ ណាំ (នៅភូមិវាលលាក់ និងភូមិមេរងចាស់) ដើម្បីអន្ទងអគ្គិសនីចុះ ជីកស្ដារប្រឡាយ កម្រិត ៣ គួបផ្សំនឹងផ្លូវជនបទ ប្រវែង ២,៥ គីឡូម៉ែត្រ។ ដោយឡែកតំបន់ផលិតស្រូវ ក៏បានបង្កើតសហករណ៍កសិកម្មកោះទន្លាប់ (នៅភូមិត្រឿងបាំង) ដើម្បីឆ្ពោះទៅដល់ ការផលិតស្រូវសរីរាង្គ។ បច្ចុប្បន្ន សហករណ៍មានសមាជិក ២៥ នាក់ផលិតពូជស្រូវ ST ២៥ ចំនួន ១២ ហិកតា។

តាមប្រភពព័ត៌មានពីថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំថាញ់ហ្វាស៊ើង ក្រោយ ពេលបានអនុវត្តតាមគម្រោងការផលិតសម្របសម្រួលតាមអាកាសធាតុប្រែប្រួលនោះ បានរួមចំណែកយ៉ាងធំក្នុងការលំនឹងផលិតកម្ម បង្កើនលទ្ធផលសេដ្ឋកិច្ច។ បច្ចប្បន្ន គិតជាមធ្យមដីផលិតកសិកម្មក្នុងមួយហិកតា (ផលិតស្រូវ និងដាំដំណាំ) នាំ មកតម្លៃជាង ៦០ លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ ឃុំមានផ្ទៃដីចិញ្ចឹមជលផល ជាង ១.០០០ ហិកតា (ផ្ទៃដីចិញ្ចឹមបង្គានាគ ២៩០ ហិកតា មានគ្រួសារចិញ្ចឹមបាន ជាង ៥០០ លើក ផ្ទៃដីចិញ្ចឹមបង្គាជើងស ៧២៥ ហិកតា មានគ្រួសារចិញ្ចឹមជិត ១.២០០ លើក ដោយឡែកផ្ទៃដីដែលចិញ្ចឹមកម្រិតខ្ពស់ មានគ្រួសារចិញ្ចឹមបាន ៦០ លើក (៤២ ហិកតា) និងតម្លៃនាំមកពីការចិញ្ចឹមជលផលក្នុងមួយហិកតាសម្រេចពី ១៥០ ដល់ ២៥០ លានដុងក្នុងមួយឆ្នាំ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.