• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំតឹបស៊ើង៖ កេណ្ឌប្រមូលប្រភពកម្លាំងគិតគូរដល់ជីវភាពគ្រួសារក្រីក្រ

01/01/2021 08:13

ក្នុងការអនុវត្តន៍កម្មវិធីគោលដៅជាតិស្តីពីកសាងជនបថ្មី ក៏ដូចជាការកសាងបណ្តាសំណង់សាធារណប្រយោជន៍ ឧបត្ថម្ភគ្រួសារក្រីក្រ ឃុំតឹបស៊ើង ស្រុកថ្កូវតែងលើកកម្ពស់ការងារបំផុសចលនាបណ្តាប្រភពកម្លាំងចូលរួមជ្រោមជ្រែង។ អាស្រ័យហេតុនោះ ស្ពានជនបទជាច្រើនកន្លែង ផ្ទះមេត្តាធម៌ជាច្រើនខ្នងបានដំណើរការសាងសង់ជូនគ្រួសារលំបាកអំពីលំនៅឋានជាច្រើនមានលំនៅឋានបានរឹងមាំ។

ឆ្នាំ ២០២០ មូលដ្ឋានបំផុសចលនាសប្បុរសជន កសាងស្ពានជនបទបាន ០៦ កន្លែងនៅលើភូមិសាស្រ្តបណ្តាភូមិ៖ ដុងស៊ើង បាតី (បេ) បាតី(សេ) និងភូមិតាមេម តម្លៃកសាងស្ពាន មួយកន្លែងៗពី៦៥-៧០លានដុង។

ស្ពានជនបទតភ្ជាប់ភ្លឺប្រឡាយទាំងសងខាងនៅក្នុងភូមិ។

ស្ពានបានឧបត្ថម្ភកសាងនៅភូមិតាមេមតភ្ជាប់ភ្លឺប្រឡាយទាំងសងខាង បាននាំមកភាពរីករាយជូនមាមីងខ្មែរលើភូមិសាស្រ្ត។ បងថាច់យ៉ុង ប្រជាជនភូមិតាមេមបានឱ្យដឹង៖ កាលពីមុន មូលដ្ឋានមានការយកចិត្តទុកដាក់វិនិយោគកសាងអំពីហេដ្ឋារចនាសម្ព័ន្ធ ដងផ្លូវតភ្ជាប់ភូមិបានកសាងដោយក្រួសចាក់កៅស៊ូ ស្ពានមួយចំនួនក៏បានវិនិយោគកសាងផងដែរ។ ប៉ុន្តែដោយភូមិមានប្រវែងវែងបង្គួរ រួមជាមួយភូមិមានដងប្រឡាយច្រើន ម៉្លោះហើយក៏មានការប៉ះពាល់មួយចំណែកណាដល់ការធ្វើដំណើរទៅមករបស់ប្រជាជន។ ដោយការរាំងស្កាត់ដោយប្រឡាយធំ គាប់ជួនប្រជាជននៅភ្លឺប្រឡាយសងខាងសម្លឹងឃើញគ្នា ប៉ុន្តែដើម្បីឆ្លងពីផ្ទះមួយទៅផ្ទះមួយត្រូវដើរវាងជាច្រើនគីឡូម៉ែត្រ។ ប្រជាជនចង់ធ្វើដំណើរទៅមកបានងាយស្រួលនោះក៏ចាប់ស្ពានឆ្លងទៅរក គ្នា។ ប៉ុន្តែប្រការនោះក៏មិនបានសុវត្ថិភាពឡើយ សំខាន់គឺប្អូនៗពេលទៅរៀនត្រូវឆ្លងកាត់ស្ពានបណ្តោះអាសន្ននេះ បើសិនសំណាងមិនល្អត្រូវដួលគ្រោះថ្នាក់ដល់អាយុជីវិតពិបាកជៀសវាងបានណាស់។ កាលពីខែមិថុនាឆ្នាំ ២០២០ ឃុំបំផុសចលនាបានសប្បុរសជនឧបត្ថម្ភកសាងបានស្ពាន ០២ កន្លែងលើភូមិសាស្រ្តភូមិ។ ពេលដឹងដំណឹងថាភូមិមានស្ពានអាស្រ័យសប្បុរសជនឧបត្ថម្ភ នរណាក៏ត្រេកអរដែរ​ ម្នាក់ៗបម្រុងថ្ងៃពលកម្មខ្លះពីរបីថ្ងៃដើម្បីជួយកសាងសំណង់​ ត្រឹមតែរយៈពេលខ្លី សំណង់បានកសាងសម្រេច និងដាក់ឱ្យប្រើប្រាស់។ បច្ចុប្បន្នស្ពានបម្រើទោចក្រយានដោយចំនួនច្រើនឆ្លងកាត់ទៅមកតភ្ជាប់ជាមួយបណ្តាមូលដ្ឋានដទៃទៀត។

អនុវត្តការកសាងស្ពានលើភូមិសាស្ត្រភូមិជួយឱ្យមូលដ្ឋានបានទទួលស្គាល់លក្ខឋានទី ២ (អំពីផ្លូវគមនាគមន៍)។ លោកស្រីង្វៀងធីថាញ់ថាវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបស៊ើងបានឱ្យដឹង៖ បណ្តាដងផ្លូវគមនាគមន៍បានកសាងសម្រេចរួចរាល់ ប៉ុន្តែប្រជាជននៅតែទាមទារដើម្បីបង្រួញគម្លាតទំនាក់ទំនងទៅវិញទៅមករបស់ប្រជាជន។ អាស្រ័យហេតុនោះ ក្រៅពីថវិកាបានឧបត្ថម្ភពីបណ្តាកម្មវិធី គម្រោងការរបស់មជ្ឈិម របស់ខេត្ត​ ឃុំនៅទាំងបំផុសចលនាសប្បុរសជនដើម្បីចូលរួមកសាងសំណង់សំខាន់ៗបម្រើតម្រូវការចាំបាច់។​ គិតមកទល់ពេលនេះ សំណង់ទាំងនោះដោះស្រាយបានក្តីតប់ប្រមល់របស់ប្រជាជន។

ក្នុងការអនុវត្តន៍លក្ខឋានទី ៩ (អំពីលំនៅឋាន) មូលដ្ឋានមានគ្រួសារប្រជាជន ២.៥៧៤ /២.៧២៧ គ្រួមានលំនៅឋានសម្រេចតាមសម្បទា កំណត់របស់ក្រសួងស្ថាបនា ស្រូបយកអត្រា ៩៤,៣៩%។ ទោះជាដូច្នោះក៏ ដោយ មិនបង្អង់ត្រឹមនោះ មូលដ្ឋាននៅទាំង បំផុសចលនាសប្បុរសជន គិតគូរអំពីលំនៅឋានដល់បណ្តាគ្រួសារដែលជួបលំបាកក្នុងជីវភាព។ ក្នុងឆ្នាំ ២០២០ មូលដ្ឋានបំផុសចលនាបានផ្ទះមេត្តាធម៌ ១២​ ខ្នង តម្លៃមួយខ្នងៗ ៤០ លានដុង។ លោកស្រីង្វៀងធីថាញ់ថាវបានឱ្យដឹងបន្ថែមទៀតថា៖ តឹបស៊ើងជាមូលដ្ឋានមួយក្នុងបណ្តាមូលដ្ឋានដែលមានអ្នកដើមកំណើតនៅទីនេះ ហើយទៅពលកម្មនៅខេត្តដទៃៗ ក៏មានអ្នកខ្លះទៅរស់នៅ ពលកម្មក្រៅប្រទេសបានរួមចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានដើម្បីធ្វើបណ្តាកិច្ចការមានប្រយោជន៍ជូនប្រជាជន ក្នុងនោះមានការឧបត្ថម្ភគិតគូរជីវភាពជូនមាមីងក្រីក្រនៅស្រុកកំណើត។

ជាមុខសញ្ញាក្រីក្រ មានកូន ០២ នាក់ទៅប្រកបកិច្ចការរកទទួលទាននៅទីឆ្ងាយ គ្រួសារបងគាងថ (ប្រពន្ធសឺនធីហ្វាន់) នៅភូមិតាមេម មានសំណាងល្អបានមូលដ្ឋានឧទ្ទេសនាមពិនិត្យឧបត្ថម្ភផ្ទះមេត្តាធម៌។ ប្តីប្រពន្ធបងបំផុសចលនាកូនៗរួមវិភាគទានបន្ថែម ១៥ លានដុងទៀតកសាងលំនៅឋានឱ្យបានសមរម្យជាង។ បងគាងថចែករំលែក៖ ចង់បានផ្ទះរឹងមាំគឺជាក្តីប្រាថ្នារបស់គ្រួសារតាំងពីយូរមកហើយ។ ប៉ុន្តែជាមួយជីវភាពលំបាក ក្តីប្រាថ្នានៅតែមិនបានសម្រេច។ ឱកាសនេះបានសប្បុរសជនឧបត្ថម្ភគ្រួសារត្រូវខិតខំធ្វើយ៉ាងណាដើម្បីមានផ្ទះបានរឹងមាំ ជីវភាពនាពេលខាងមុខបានល្អប្រសើរជាង។

ការយកចិត្តដាក់របស់រដ្ឋអំណាចមូលដ្ឋានក្នុងការបំផុសចលនាគិតគូរជីវភាពជូនគ្រួសារក្រីក្រ កសាងបណ្តាសំណង់សាធារណប្រយោជន៍សង្គមមិនត្រឹមតែជាកម្លាំង ជំរុញឱ្យមូលដ្ឋានកាន់តែរីកចម្រើនប៉ុណ្ណោះទេ នៅទាំងជាទង្វើមួយក្នុងបណ្តាទង្វើសំដៅពង្រឹងទំនុកចិត្តរបស់ប្រជាជន អំពីការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងសិទ្ធិធ្វើម្ចាស់របស់ប្រជាជនទៀតផង៕ ​​​

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.