• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំតឹបស៊ើងអនុវត្តការងារកាត់បន្ថយភាពក្រីក្រ

16/05/2023 08:36

អនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការងារកាត់បន្ថយភាពក្រីក្រសិ្ថរភាព ឃុំតឹបស៊ើង ស្រុកថ្កូវតែងផ្ដុំបណ្ដាប្រភពកម្លាំងផ្សព្វផ្សាយអនុវត្តល្អបណ្ដាកម្មវិធី គម្រោងការរបស់មជ្ឈិម របស់ខេត្ត និងមូលដ្ឋានដើម្បីជួយឱ្យគ្រួសារក្រីក្រ ជិតក្រមានលក្ខណៈឈានឡើងចាកផុតភាពក្រីក្រសិ្ថរភាព។

     នៅដើមឆ្នាំ ២០២៣  គ្រួសារបងគឹមសុបិន នៅភូមិដុងស៊ើងជាគ្រួសារជិតក្រមួយរបស់ភូមិបានឧបត្ថម្ភផ្ទះមួយខ្នង និងបង្កលក្ខណៈឱ្យបុលទុនបាន ៣០ លានដុងដើម្បីគ្រួសារមានលក្ខណៈបានពង្រីករបរចិញ្ចឹមសត្វ។

តំណាងរដ្ឋអំណាចមូលដ្ឋានសួរសុខទុក្ខគ្រួសារបងគឹមសុបិន(ស្ដាំ)កំពុងសាងសង់ផ្ទះអាស្រ័យរដ្ឋឧបត្ថម្ភ។

   បងសុបិនបានឱ្យដឹងថា៖ អាស្រ័យជីវភាពលំបាក ប្ដីប្រពន្ធខ្ញុំរស់នៅក្នុងលំនៅ​ឋានបណ្ដោះអាសន្ន មិនបានស្ងប់អារម្មណ៍ពេលដែលមានភ្លៀងខ្យល់បក់បោកខ្លាំង។ ពេលនេះ ដោយបានរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភលំនៅឋានខ្ញុំក៏ខ្ចីប្រាក់កាសពីបងប្អូន​បន្ថែមទៀតដើម្បីកសាងលំនៅឋានបានមាំមួនជាង ប្រើប្រាស់បានយូរអង្វែងជាង។ មានលំនៅឋាន និងបុលបានទុនក្លាយជាថាមពលយ៉ាងសំខាន់​ដើម្បីគ្រួសារខ្ញុំ​ឈានឡើងក្នុងជីវភាព។    អាស្រ័យខ្វះដីផលិត គ្រួសារបងសុបិនត្រូវដើរស៊ីឈ្នួលគេ។ បងសុបិនជាអ្នកយួរកំបោរ រីឯប្រពន្ធនរណាជួលអ្វីក៏ធ្វើទាំងអស់។ បងសុបិនឱ្យដឹងបន្ថែមទៀតថា៖ បានរដ្ឋឧបត្ថម្ភផ្ទះ ខ្ញុំតែងក្រើនរំលឹកគ្នារវាងប្ដីប្រពន្ធទៅវិញទៅមកខិតខំជាងទៀត ធ្វើយ៉ាងណាដើម្បីជីវភាពបានកែលម្អ ឆាប់បានសងប្រាក់ទុនដែលបុលទៅធនាគារវិញ បើសិនចាំបាច់ស្នើសុំមូលដ្ឋានពិនិត្យឱ្យបុលជាថ្មីទៀតដើម្បីពង្រីកការចិញ្ចឹមសត្វ(គោ)ឱ្យមានចំនួនច្រើនជាង ពីព្រោះបច្ចុប្បន្ន គ្រួសារមានគោមេតែ ២ ក្បាលប៉ុណ្ណោះ។

    ចំពោះគ្រួសារ បងគឹមតឿង (នៅភូមិដុងស៊ើងដដែល) កាលពីមុនក៏បានរដ្ឋឧបត្ថម្ភលំនៅឋាន និងទុនដើម្បីមានលក្ខណៈពង្រីកការចិញ្ចឹមសត្វផងដែរ។ ប្រភពទុនមិនត្រឹមតែជួយឱ្យគ្រួសារបងមានលក្ខណៈបានពង្រីករបរចិញ្ចឹមសត្វឡើយ ទាំងប្រពន្ធរបស់បងក៏បានបើកទូលាយការលក់ដូរមុខទំនិញមួយចំនួននៅផ្សារតឹបស៊ើង ជួយឱ្យគ្រួសារមានជីវភាពលំនឹងជាងទៀតផង។ បងគឹមតឿងបានឱ្យដឹង៖ បានរដ្ឋឧបត្ថម្ភ​លំ​នៅឋាន ទុនពង្រីកការផលិត ចិញ្ចឹមសត្វគ្រួសារខ្ញុំមានក្ដីរីករាយយ៉ាងខ្លាំង។ គ្រួសារខ្ញុំតែងប្រតិបត្តិប្រើប្រាស់ឱ្យត្រូវតាមគោលដៅ សង្ឃឹមថាជីវភាពនៅពេលខាងមុខនឹង​បានកែលម្អជាង។

    បច្ចុប្បន្ន ឃុំតឹបស៊ើង នៅមានគ្រួសារក្រីក្រចំនួន​ ៦១ ក្នុងនោះមានគ្រួសារស្ថិតក្នុងមុខសញ្ញាគាំពារសង្គមចំនួន ២៧ គ្រួ។ មានគ្រួសារជិតក្រចំនួន ៣៥ គ្រួ  ក្នុងនោះ មាន ០៧ គ្រួអស់អាយុពលកម្ម។ អាស្រ័យហេតុនោះ មូលដ្ឋានក៏ឆ្លៀតយកបណ្ដាប្រភពទុនដើម្បីឧបត្ថម្ភដល់បណ្ដាមុខសញ្ញាខាងលើ។ បើសិនបានដោះស្រាយឧបត្ថម្ភបណ្ដាប្រភពទុន តាមការគ្រោងទុកដល់ចុងឆ្នាំ ២០២៣ នឹងមានគ្រួសារក្រីក្រជិត ២០ គ្រួចាកផុតភាពក្រីក្រ គ្រួសារជិតក្រជាង ១០ បានចាកផុតជិតក្រ។

    លោកត្រឹងវ៉ាំងយ៉ឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបស៊ើងឱ្យដឹងថា៖ ក្នុងឆ្នាំ ២០២២ មូលដ្ឋានអនុវត្តផ្ទៀងផ្ទាត់គ្រួសារក្រីក្រ គ្រួសារជួបលំបាកអំពីលំនៅឋាន។ តាមរយៈការផ្ទៀងផ្ទាត់គ្រួសារក្រីក្រ ៣៦ គ្រួ គ្រួសារជិតក្រ ៣៣ គ្រួ មានគ្រួសារក្រីក្រ ជិតក្រ ១១ គ្រួមានភាពលំបាកអំពីលំនៅឋានពិតប្រាកដ។ មូលដ្ឋានបង្កើតលិខិតជម្រាបជូនស្នើទៅថ្នាក់លើឧបត្ថម្ភថវិកាដល់ ១០ គ្រួពី “មូលនិធិសុខុមាលភាពសង្គម”របស់ខេត្តជាមួយថវិកា ៤៣០ លានដុង មាន ១ គ្រួសារបំបាត់ចេញពីបញ្ជីឧបត្ថម្ភអាស្រ័យការិយាល័យតំណាងរដ្ឋសភាឧបត្ថម្ភ ៦០ លានដុង។

    ការងារបណ្ដុះបណ្ដាលមុខរបរ ឧទ្ទេសនាម និងដោះស្រាយការងារធ្វើជូនពលករជនបទតែងបានមូលដ្ឋានយកចិត្តទុកដាក់។ មូលដ្ឋានសហការចាត់តាំងសិក្ខសាលា និងឧទ្ទេសនាមបញ្ជូនពលករទៅធ្វើការនៅបរទេសតាមកិច្ចសន្យា(មណ្ឌលនៅឃុំតឹបស៊ើង) មានតំណាង ២៥ រូបចូលរួម(ក្រុមហ៊ុន SHB និងក្រុមហ៊ុន ESUHAI); ពិនិត្យតម្រូវការបណ្ដុះបណ្ដាលមុខរបរសម្រាប់ពលករក្នុងអាជីវកម្មល្មម និងតូច តម្រូវការបណ្ដុះបណ្ដាលមុខរបរភ្ជាប់ជាមួយដោះស្រាយការងារធ្វើជូនពលករត្រូវរងឥទ្ធិពលដោយអាសន្នរោគកូវីដ-១៩។ សរុបពលករមានការងារធ្វើថ្មីក្នុងឆ្នាំ ២០២២ លើភូមិសាស្រ្តគឺ ៧៣៦ នាក់។ ក្នុងបណ្ដាខែដើមឆ្នាំ ២០២៣ ឧទ្ទេសនាមជូនពលករស្ថិតក្នុងមុខសញ្ញាគ្រួសារក្រីក្រ ជិតក្រ និងមុខសញ្ញាដទៃទៀតបានជាង ១០០ នាក់ឱ្យមានការងារធ្វើលំនឹង សម្រេច ១២៦,១៣% នៃផែនការ។ អត្រាពលករបានបណ្ដុះបណ្ដាលមានបណ្ណបញ្ជាក់ចំនួន ៣១,៨២% សម្រេច ១៣០,៤៦% មានពលករ០២ នាក់ទៅធ្វើការនៅបរទេសតាមកិច្ចសន្យាសម្រេច ២៨,៥៧%នៃផែនការ៕ អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.