• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំតឹបង៉ាយ៖ ផ្តុំកម្លាំងពង្រីកសេដ្ឋកិច្ចនិងលុបបំបាត់ភាពក្រីក្រក្នុងតំបន់ជនរួមជាតិខ្មែរ

04/02/2025 08:46

ជាឃុំជនបទថ្មីលើកកម្ពស់ ក្នុងឆ្នាំ ២០២៤ ឃុំតឹបង៉ាយ ស្រុកទីវកឹងបាន ផ្តុំកម្លាំងពង្រីកសេដ្ឋកិច្ចនិងលុបបំបាត់ភាពក្រីក្រ ជាពិសេសចំពោះជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ឃុំនៅមានគ្រួសារក្រីក្រចំនួន ១៥ គ្រួសារស្មើអត្រា ០,៤២% គ្រួសារជិតក្រមានចំនួន ៥២ គ្រួសារ ស្មើអត្រា ១,៤៤% នៃគ្រួសាររួម។

ទម្រង់បង្វែរដីស្រែមកដាំដំណាំរបស់កសិករខ្មែរនៅភូមិដៃទទឹង។

     សមមិត្ត ត្រឹងវ៉ាំងឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹបង៉ាយឱ្យដឹង៖ ក្នុងឆ្នាំ ​២០២៤ ដើម្បីលុបបំបាត់ភាពក្រីក្រដោយចីរភាព​ ឃុំបានអនុវត្តដំណោះស្រាយជាច្រើនដូចជា បណ្ដុះបណ្តាលមុខវិជ្ជាជីវៈ ពង្រីកផលិតកសិកម្ម និង បង្កើនការផ្សព្វផ្សាយដើម្បីបំផុសចលនាប្រជាជន ចូលរួមក្នុងកម្មវិធីកាត់បន្ថយភាពក្រីក្រចីរភាព។ ទន្ទឹមនឹងសក្ដានុពលអំពីការពង្រីកផ្ទៃដីផលិតស្រូវ ឃុំក៏បានរៀបចំឡើងវិញផលិតកសិកម្ម  ដោយបង្វែរពីដីស្រែគ្មានប្រសិទ្ធភាពមកដាំដំណាំផ្សេង (ឪឡឹក ល្ពៅ ក្រូចឆ្មារ) លើផ្ទៃដី ១០ ហិកតា។ ដើម្បីជួយគ្រួសារដែលជួបការលំបាកមានដើមទុនពង្រីកការផលិត ឃុំក៏បានសហការជាមួយធនាគារគោលនយោបាយសង្គមស្រុក ដោះស្រាយឲ្យប្រជាជនជាច្រើនលើកនាក់បានបុលទុននិងបានសហការជាមួយមជ្ឈមណ្ឌលអប់រំជាប្រចាំ ស្រុក បើក វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ០១ ថ្នាក់នៅភូមិដៃទទឹងដោយមានសិក្ខាកាមចំនួន ២៥ នាក់ចូលរួម​​ និង ចូលរួមណែនាំ អាជីពនិងឧទ្ទេសនាមការងារធ្វើដល់ពលករនៅតាមក្រុមហ៊ុននានា បានដោះស្រាយឱ្យមនុស្សចំនួន ៣០៥ នាក់ មានការងារថ្មី​ សម្រេចបាន ១២២% នៃផែនការ។ ចំណែកពលករដែលធ្វើការនៅបរទេសតាមកិច្ចសន្យាមានចំនួន ២២ នាក់ សម្រេចបានច្រើនជាង ១៤៦% នៃផែនការ។

លោក ថាច់រង់ (ខាងស្តាំ)​​ ពិនិត្យបញ្ជីគ្រួសារក្រីក្រតម្រូវការឧបត្ថម្ភ។

     ជាភូមិមួយដែលមានជនរួមជាតិខ្មែររស់នៅជាង ៩៥% អាស្រ័យអនុវត្តល្អការលុបបំបាត់ភាពក្រីក្រនិងការឧបត្ថម្ភពង្រីកសេដ្ឋកិច្ចរហូតមកដល់បច្ចុប្បន្ន ភូមិដៃទទឹង ឃុំតឹបង៉ាយនៅមានគ្រួសារក្រីក្រតែ ០១ គ្រួ។ លោក ថាច់រង់ លេខាសាខាបក្សភូមិដៃទទឹងបានឱ្យដឹង៖ ភូមិមានផ្ទៃដីកសិកម្មជាង ៤០៥ ហិកតា ក្នុងមួយឆ្នាំផលិតស្រូវបាន ០៣ រដូវ ផ្ទៃដីដែលនៅសល់ពីនោះគឺដាំដើមឈើហូបផ្លែនិងបន្លែបង្ការជាង ៤៥ ហិកតា រួមជាមួយនឹងការចិញ្ចឹមគោ។ ក្នុងរយៈកាលកន្លង ភូមិតែងតែរួមដំណើរជាមួយ ជនរួមជាតិខ្មែរ ដើម្បីពង្រីកការផលិត ដោះស្រាយឲ្យបុលប្រាក់ទុន រហូតមកដល់បច្ចុប្បន្ន ការរស់នៅរបស់ប្រជាជនមានជីវភាពធូរធា ដោយមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ ៦៥ លានដុង ក្នុងមួយឆ្នាំ។

     ចំពោះគ្រួសារដែលជួបការលំបាកអំពីលំនៅឋានក្នុងឆ្នាំ ២០២៤ ឃុំតឹបង៉ាយបានបំផុសចលនាដល់សប្បុរសជនឧបត្ថម្ភសាងសង់ផ្ទះបានចំនួន ៧០ ខ្នងនិង​ផ្ទះមហាសាមគ្គីសម្រាប់គ្រួសារក្រីក្រនិងគ្រួសារជួបការលំបាកនៅក្នុងឃុំ សរុបថវិកា ជាង ៣,៨៥៦ លានដុង។ បច្ចុប្បន្ន​ បានសាងសង់រួចស្រេច និងដាក់ឲ្យប្រើប្រាស់ ទាន់ពេលកំណត់។

     ក្នុងឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនឃុំបាន ផ្តុំកម្លាំងចង្អុលការផ្សព្វផ្សាយម៉ឺងម៉ាត់និងព្រមៗ គ្នានូវសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សនិងក្រុមប្រឹក្សាប្រជាជនឃុំស្តីពីការកាត់បន្ថភាពក្រីក្រនិងពង្រីកសេដ្ឋកិច្ច។ ផ្តើមពីនោះ ជីវភាព សម្ភារនិងស្មារតីរបស់ប្រជាជន ក្នុងនោះមានជនរួមជាតិខ្មែរកាន់តែបានលើកស្ទួយ។ ឃុំក៏សម្រេចបានលទ្ធផលយ៉ាងសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រចីរភាព៕

អត្ថបទ-រូបថតៈសុខា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.