• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំតឹងហ៊ីបជំរុញមាំការងារការពារបរិស្ថាន

08/07/2022 08:29

អនុវត្តកិច្ចការកសាងជនបទថ្មី ក្នុងនោះមានការការពារបរិស្ថានបានរដ្ឋអំណាច បណ្ដាអង្គការមហាជនឃុំតឹងហ៊ីប ស្រុកថ្កូវយកចិត្តទុកដាក់។ ក្រៅពីការបំផុសចលនាប្រ ជាជនឲ្យលើក​កម្ពស់ស្មារតីការពារបរិស្ថាន បណ្ដាអង្គការមហាជននៅទាំងសម្ដែង ពីលក្ខណៈឈានមុខដើម្បីប្រជាជនត្រាប់តាម។

                ដោយអាស្រ័យបង្កើនការងារផ្សព្វផ្សាយ គួបផ្សំជាមួយភាពសកម្មអនុវត្តការងារការពារបរិស្ថានរបស់បណ្ដាអង្គការមហាជន ម៉្លោះហើយមិនត្រឹមតែជួយឱ្យដងផ្លូវជាច្រើនលើភូមិសាស្រ្តឃុំបានស្អាតបាត ស្រឡះស្រលួនជាងឡើយ ការចិញ្ចឹម សត្វរបស់ប្រជាជនក៏កាន់តែមានសណ្ដាប់ធ្នាប់ ល្អប្រសើរជាងដែរ។

ប្រជាជនឃុំតឹងហ៊ីប ចូលរួមដាំដើមឈើធ្វើឱ្យស្អាតបរិស្ថាន។

          លោកថាច់សារន នៅភូមិផ្នោរអំពូងចែករំលែក៖ បានរដ្ឋអំណាចមូលដ្ឋាន ផ្សព្វផ្សាយបំផុស​ចលនាប្រជាជនអនុវត្តល្អការងារការពារបរិស្ថាននៅតំបន់អាសយជនមានស្មារតីយល់ដឹង និងសកម្មក្នុងការប្រមូលសំរាមយកទៅវិនិច្ឆ័យត្រង់កន្លែងដែលបានកំណត់។ ការចិញ្ចឹមសត្វ តែងបានវិនិយោគកសាងរណ្ដៅបង្កជាឧស្ម័នសម្រាប់ដុតបម្រើឱ្យការប្រជុំជីវភាពក្នុងគ្រួសារផង កាត់បន្ថយដល់កម្រិតទាបបំផុតពីការឥទ្ធិពលដល់បរិស្ថានផង។ ជំរុញមាំអនុវត្តការងារ​ការពារបរិស្ថាន មូលដ្ឋានក៏ស្នើ គោលការណ៍ឧបត្ថម្ភដល់​បណ្ដាគ្រួសារចិញ្ចឹមសត្វអនុវត្ត​មិនទាន់បានល្អការវិនិច្ឆ័យលាមកសត្វ សំខាន់គឺលាមកជ្រូក រួចបានថ្នាក់លើយល់ព្រម។ គិតតាំងពីដើមឆ្នាំ ២០២២ មកទល់ពេលនេះ មូលដ្ឋានឧបត្ថម្ភគ្រួសារដែលចិញ្ចឹមជ្រូក​ច្រើនជាង ១០ គ្រួកសាងរណ្ដៅប៊ីយ៉ូហ្គាស ជាមួយតម្លៃសរុបជាង ១០០ លានដុង។

           បងថាច់ចន្ទឌី នៅភូមិទ្រព្រះបាទ បានឱ្យដឹងថា៖ បណ្ដាដងផ្លូវលើភូមិ​សាស្រ្តភ្លឺ-បៃតង-ជ្រះ-ស្អាត តែងមានការធ្វើជាគំរូរបស់បណ្ដាអង្គការ​មហាជន។ បងៗតែង​ចេញដំណើរធ្វើអនាម័យតាម​បណ្ដាដងផ្លូវ កាត់រំលស់បណ្ដាមែកឈើបិទបាំងមកលើផ្លូវ កាប់ឆ្ការគុម្ពោតឈើស៊ុមទ្រុម។ ទង្វើនោះ មិនត្រឹមតែធ្វើឱ្យស្អាតបណ្ដាដងផ្លូវឡើយ នៅទាំងរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់របស់អ្នកចូលរួមចរាចរណ៍ទៀតផង។

           លោកថាច់ថាញ់ម៉ី ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីប បានឱ្យដឹងថា៖ លទ្ធផលដែលសម្រេចបានដោយមានលក្ខណៈឈានមុខរបស់​បណ្ដាអង្គការមហាជន ការជ្រោមជ្រែងរបស់ប្រជាជននោះ ប្រជាជនមានស្មារតីភ្ញាក់​រលឹកចូលរួមវិភាគទានប្រាក់កាសទ្រព្យសម្បត្តិ កសាងដងផ្លូវជាច្រើនបានភ្លឺ-បៃតង-ជ្រះ‑ស្អាត ។     ការងារអនាម័យបរិស្ថាន ក៏បានភ្ជាប់ជាមួយបណ្ដាចលនារបស់​បណ្ដាអង្គការ​មហា​ជនដូចជា៖ សមាគមសហព័ន្ធន៍នារីមានចលនា “គ្មាន ៥​ យ៉ាង ជ្រះ ៣ យ៉ាង” “មិនប្រើ​ស្បោងនីឡុង និងសំរាមជ័រ”  សមាគមអតីតយុទ្ធជនមានចលនា “ក្លឹបការពារបរិស្ថាន” សមាគមកសិករមាន​ចលនា “វាលស្រែគ្មានកញ្ចប់​ដបថ្នាំការពារុក្ខជាតិ” ៕          

​​​​អត្ថបទ‑រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.