• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំតឹងស៊ើងលើកកម្ពស់គុណភាពផលិតស្រូវ-ដាំដំណាំជូនប្រជាកសិករ

21/01/2025 08:55

វិស័យកសិកម្មនិយាយរួម ការផលិតស្រូវនិយាយដោយឡែក បានចាត់ទុកជាវិស័យប្រកបដោយភាពពិសេសនៃតំបន់ដីឃុំតឹងស៊ើង ស្រុកថ្កូវ។ អាស្រ័យហេតុនោះ រដ្ឋអំណាចមូលដ្ឋានតែងស្វែងរកដំណោះស្រាយបង្កើនទិន្នផល លើកកម្ពស់គុណភាពបង្កើនប្រាក់កម្រៃជូនប្រជាកសិករ។

        ក្រៅពីការបំផុសចលនាបណ្ដាគ្រួសារផលិតជ្រើសរើសពូជស្រូវមានគុណភាពដើម្បីធានាអំពីទិន្នផល ក្នុងរដូវស្រូវវស្សាឆ្នាំ ២០២៤ មូលដ្ឋានបានផ្សព្វផ្សាយអនុវត្តទម្រង់ “ផលិតប្រើប្រាស់ជីឆ្លាតវៃរលាយបណ្ដើរ” ដើម្បីបន្ថយបណ្ដាកិច្ចការថែទាំ ក៏ដូចជាបន្ថយ​ប្រាក់ចំណាយក្នុងរយៈពេលផលិត។

ប្រមូលផលស្រូវនៅតំបន់ផលិតស្រូវប្រើប្រាស់ជីឆ្លាតរលាយបណ្ដើរ។

        ទម្រង់បានផ្សព្វផ្សាយនៅភូមិបេនថេ មានគ្រួសារ ១២ គ្រួចូលរួម ដោយមានទ្រង់ទ្រាយ ៨,២ ហិកតា អនុវត្តរបៀបព្រោះជាជួរ រង្វើលដោយបរិមាណពូជ ១០០ គីឡូក្រាមក្នុងមួយហិកតា។ បណ្ដាគ្រួសារចូលរួមទម្រង់ បានមជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញឧបត្ថម្ភពូជស្រូវ និងសម្ភារកសិកម្ម ៥០%។

        អ្នកស្រី សឺនធីមិញថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងស៊ើង បានឱ្យដឹងថា៖ តាមរយៈការអនុវត្តន៍ទម្រង់ បណ្ដាគ្រួសារកត់សម្គាល់ឃើញថា ស្រូវប្រើប្រាស់ជីឆ្លាតរលាយបណ្ដើរមិនសូវរលំ មិនសូវមានជំងឺ បន្ថយថ្នាំការពាររុក្ខជាតិ បន្ថយថ្ងៃពលកម្ម បន្ថយប្រាក់ចំណាយសម្រាប់ការផលិត និងទិន្នផលសម្រេច ៧ តោនក្នុងមួយហិកតា កើន ០,៧ តោនក្នុងមួយហិកតាប្រៀបជាមួយការផលិតក្រៅទម្រង់។ ប្រាក់កម្រៃពីទម្រង់ផលិតស្រូវ ប្រើប្រាស់ជីឆ្លាតរលាយបណ្ដើរផ្ដល់ប្រាក់ចំណូលជាង ៥៥ លានដុងមួយហិកតាក្នុងមួយរដូវ។ ក្រោយពេលទូទាត់រាល់ការចំណាយនៅចំណេញប្រមាណ ៣២ លានដុងក្នុងមួយហិកតា ខ្ពស់ជាង ៦ លានដុងប្រៀបជាមួយការផលិតតាមរបៀបធម្មតា។

        ផ្ដើមពីការអនុវត្តន៍ទម្រង់សម្រេចបានជោគជ័យ បង្កបានភាពពេញចិត្តចំពោះប្រជាកសិករ ម៉្លោះហើយមូលដ្ឋានក៏ដាក់ចេញផែនការពង្រីក​ទូលាយទម្រង់ក្នុងរដូវបន្តបន្ទាប់ទៀតនៅតាមបណ្ដាភូមិដែលមានប្រៀបអំពីការផលិតស្រូវ។

        ទាក់ទងដល់ដំណោះស្រាយលើកកម្ពស់គុណភាពផលិតស្រូវជូនប្រជាកសិករ បានការឧបត្ថម្ភរបស់នាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិត្រាវិញ ការិយាល័យកសិកម្ម និងអភិវឌ្ឍជនបទស្រុកថ្កូវ មួយអន្លើដោយក្រុមហ៊ុនភាគហ៊ុន Rynan Technologies វៀតណាម មូលដ្ឋានបានដាក់ផ្គុំដំណាក់តាមដានមមាចឆ្លាតវៃដើម្បីបម្រើដល់ការងារគិតគូរ ព្យាករណ៍មមាចបង្កផលប៉ះ ពាល់នៅលើស្រូវ ជួយឱ្យមាមីងប្រជាកសិករឆាប់រកឃើញបរិមាណមមាច រួចមានរបៀបកម្ចាត់បានទាន់ពេល។

        ប្រព័ន្ធតាមដានមមាចឆ្លាតវៃបម្រើឱ្យការការពាររុក្ខជាតិ គឺអនុវត្តបច្ចេកវិទ្យា ៤.០ ទៅក្នុងវិស័យកសិកម្ម ជួយឱ្យការងារគន់គូរព្យាករណ៍អាសន្នជំងឺលើឈើដំណាំបានពេញលេញជាងអំពីកម្រិតច្បាស់លាស់នៃទិន្នន័យប្រមូលផ្ដុំមានប្រព័ន្ធ។ ដំណាក់ប្រើប្រាស់ដោយប្រាជ្ញាសិប្បនិមិត្ត ទាក់ទាញ​បញ្ឆោតមមាចដោយពន្លឺរួមផ្សំ(អាចបញ្ជាការបានសន្ទុះរលកពន្លឺ) ទាក់ទាញទិន្នន័យ រូបភាពមមាចដោយកាម៉េរា និងនាំយករូបភាពដែលបានកត់ត្រាបញ្ជូនទៅមជ្ឈមណ្ឌលវិភាគទិន្នន័យ។ល។

        កសាងប្រព័ន្ធតាមដានមមាចឆ្លាតវៃប្រើប្រាស់ប្រាជ្ញាសិប្បនិមិត្តសម្គាល់បានច្បាស់លាស់អំពីចំនួន ប្រភេទមមាចក្នុងចង្កៀង លើមូលដ្ឋានបច្ចេកទេសជឿនលឿន ភ្ជាប់ជាមួយការអនុវត្តន៍ក្នុងលក្ខណៈជាក់ស្ដែង ដើម្បីត្រួតពិនិត្យ ព្យាករណ៍មមាចគ្រោះថ្នាក់ ដាក់ចេញដំណោះស្រាយគ្រប់គ្រង ទប់ស្កាត់ បង្ការកម្ចាត់លើបរិវេណទូទាំងឃុំ ម្ចាស់ការបង្ការ កម្ចាត់មមាចបង្កផលប៉ះពាល់លើស្រូវយ៉ាងមានប្រសិទ្ធភាព ជាពិសេសគឺមមាចត្នោត ដង្កូវមូរស្លឹក ដង្កូវចោះដើម ជំងឺលឿងតឿ និងតឿមូរស្លឹក។ល។លើស្រូវ និងដំណាំដទៃទៀត។

        ក្រៅពីនោះជាមួយការពង្រីករបរដាំដំណាំ ក្នុងឆ្នាំ ២០២៤ តាមរយៈបណ្ដាផ្នែកអង្គការមហាជន មូលដ្ឋានក៏បានចង្អុលការបង្កើតក្រុមសហការដាំដំណាំបាន ២ ក្រុមដោយមានសមាជិកជាង ៣០ រូបចូលរួម បង្កើនចំនួនគិតមកទល់ពេលនេះ មូលដ្ឋានមានក្រុមសហការលើបណ្ដាវិស័យចំនួន ៣២ ក្រុម។ ចំពោះក្រុមសហការដាំដំណាំ ដោយមានការឧបត្ថម្ភពីបណ្ដាផ្នែកពាក់ព័ន្ធ និងស្វែងរកបានច្រកចេញ បានជួយឱ្យផលិតផលរបស់បណ្ដាសមាជិកក្នុងក្រុមលំនឹងបានតម្លៃ។

        បងស្រី ថាច់ធីរ៉ាគ្វី នៅភូមិដូងជ្រំ សមាជិកាក្រុមដាំដំណាំបានឱ្យដឹងថា៖ តាំងពីយូរណាស់មកហើយ ការដាំដំណាំត្រឹមតែផុលផុសដោយគំនិតខ្លួនឯងទៅតាមរដូវកាលនីមួយៗ ម៉្លោះហើយតម្លៃជួនកាលប្រែប្រួលខុសប្រក្រតី។ ពេលមូលដ្ឋានបំផុសចលនាបង្កើតក្រុមសហការដាំដំណាំ និងបំផុសចលនារូបខ្ញុំចូលរួមនោះ រូបខ្ញុំចុះឈ្មោះដើម្បីរកទីផ្សារឱ្យមុខទំនិញកសិផលបានល្អប្រសើរជាង៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.