• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំដាឡុកអនុវត្តភារកិច្ចផ្ចិតរួមចំណែកកសាងស្រុកជនបទថ្មី

26/11/2021 22:11

អាស្រ័យដោយជះឥទ្ធិពលរួមនៃអាសន្នរោគកូវីដ‑១៩ ឃុំដាឡុក​ ស្រុកចូវថាញ់តែងខិតខំក្នុងការអនុវត្តន៍ភារកិច្ចធានាការបង្ការជំងឺផង ធានាការពង្រីកសេដ្ឋកិច្ចលើមូលដ្ឋានលក្ខណៈពិសេសរបស់មូលដ្ឋានផង។

អនុវត្តការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ មូលដ្ឋានបង្កើនការងារផ្សព្វផ្សាយ​ដល់ប្រជាជនអំពីបណ្តាវិធានការបង្ការជំងឺ សំខាន់គឺអនុវត្តល្អអនុ​សាសន៍ ៥K របស់ក្រសួង សុខាភិបាលកាន់តែបានស៊ី​ជម្រៅទៅក្នុងប្រជាជននៅលើភូមិសាស្ត្រឃុំ។

កសិករឃុំដាឡុកប្រមូលផលស្រូវ។

លោក ផាមវ៉ាំងគៀក ប្រធានគណៈកម្មាធិការប្រជាជនឃុំបានឱ្យដឹងថា៖ មូលដ្ឋានក៏មានការកត់សម្គាល់ករណីវីជ្ជមានជំងឺកូវីដ‑១៩ អាស្រ័យហេតុនោះ ការងារបង្ការ ទប់ស្កាត់អាសន្នរោគជំងឺតែងបានជ្រោងខ្ពស់។ មូលដ្ឋានអនុវត្តតាមកិច្ចចង្អុលការរបស់ថ្នាក់លើ ពង្រឹងបណ្តាក្រុមកូវីដសហគមន៍ដើម្បីរួមចំណែកធ្វើល្អការងារផ្សព្វផ្សាយ ជួយដល់ប្រជាជនអនុវត្តល្អបណ្តាវិធានការបង្ការជំងឺ។

កន្លងហើយ ឃុំដាឡុកទទួលប្រជាជនពីបណ្តាខេត្ត ទីក្រុងមកស្រុកកំណើតជាង ២០០ នាក់ ហើយឃុំក៏ចង្អុលការអនុវត្តល្អការធ្វើចត្តាឡីស័កប្រមូលផ្តុំ និងប្រតិបត្តិល្អការធ្វើចតា្តឡី ស័ក​នៅនឹងផ្ទះ។ ថ្វីត្បិតដូច្នោះក៏ដោយ ក្នុងសភាពធម្មតាថ្មី គិតមកទល់ថ្ងៃទី ២២ ខែវិច្ឆិកា មូលដ្ឋានកត់សម្គាល់ករណីវិជ្ជមានចំនួន​​​​​ ៣៤ ករណី ក្នុងនោះភាគច្រើនគឺអ្នកដែលវិលត្រឡប់ មកពីបណ្តាខេត្ត ទីក្រុងមកមូលដ្ឋាន។ ដើម្បីធានា ការងារបង្ការ ទប់ស្កាត់អាសន្នរោគ មូលដ្ឋានបន្តសហការជាមួយបណ្តាផ្នែកពាក់ព័ន្ធធ្វើល្អជាងទៀតការងារផ្សព្វផ្សាយដើម្បី​ធានាក្នុងសភាពធម្មតាថ្មីមានប្រសិទ្ធភាពជាង។

ទន្ទឹមជាមួយការជំរុញមាំការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ‑១៩ ឃុំដាឡុកក៏ជ្រោងខ្ពស់ការងារចលនាប្រជាជនរក្សា ពង្រីកការផលិត ពង្រីកសេដ្ឋកិច្ចតាមវិស័យលក្ខណៈ ពិសេសរបស់មូលដ្ឋាន។ ក្នុងរដូវស្រូវវស្សាឆ្នាំ ២០២១ ប្រជាកសិករក្នុងឃុំចុះពូជបាន ២.៥២០ ហិកតា សម្រេច ១០២% នៃផែនការ។ ផ្នែកកសិកម្មមូលដ្ឋានបានសហការជាមួយផ្នែកជំនាញអនុវត្តទម្រង់​វាលស្រែធំនៅភូមិថាញ់ទ្រី(អា) និងថាញ់់ទ្រី(បេ) ជាមួយផ្ទៃដីជិត ៤០០ ហិកតា។ គិតមកទល់ពេលនេះ ស្រូវវស្សារបស់ប្រជាកសិករលើភូមិសាស្រ្តកំពុងស្ថិតក្នុងដំណាក់កាល​ប្រមូលផល ប៉ាន់ស្មានទិន្នផលសម្រេចក្នុងមួយហិកតាប្រមាណ ៦,២ តោន។

អ្នកស្រីវ៉ធីគីមឌិញ និយោជិតកសិកម្មឃុំដាឡុកបានឱ្យដឹងថា៖ ទោះបីត្រូវជះឥទ្ធិពលអាសន្ន រោគក៏ដោយ ប៉ុន្តែកសិករតែងតែម្ចាស់ការ និងអនុវត្តល្អប្រតិទិនចុះពូជស្រូវរដូវវស្សាធានា សម្រេចលើសផែនការ។ គិតមកទល់ពេលនេះ កសិករប្រមូលផលស្រូវវស្សាជាពេលសមស្រប ឱ្យកសិករបន្តផលិតស្រូវរដូវសម្រកឆ្នាំ ២០២១ ‑២០២២។ រដូវស្រូវសម្រកនៅពេលខាងមុខ ជារដូវចម្បងក្នុងឆ្នាំផ្ដល់ទិន្នផលខ្ពស់ ម៉្លោះហើយមូលដ្ឋានក៏មានការត្រៀមបម្រុងបានល្អអំពី​ការងារធារាសាស្ត្រវាលស្រែដើម្បីធានាប្រភពទឹកបម្រើឱ្យការផលិតរបស់មាមីងកសិករ។ លោកស្រីវ៉ធីគីមឌិញឱ្យដឹងបន្ថែមថា៖ ក្នុងការផលិតស្រូវរដូវវស្សា ជាពេលដែលស្រូវត្រូវរង ជះឥទ្ធិពលដោយកត្តាជាច្រើនអំពីអាកាសធាតុ ផ្ទៃដីមួយចំនួនលិចទឹក​ជ្រៅ មិនធានាឱ្យការលូត លាស់ រីកចម្រើនទៅតាមដំណាក់កាលរបស់ស្រូវ។ ក្នុងរដូវស្រូវសម្រកនាពេលខាងមុខជា ពេលដែលមេឃអស់ភ្លៀង ការផលិតស្រូវភាគច្រើនគឺ​កសិករបូមទឹកបញ្ចូលទៅក្នុងស្រែ។ ទោះជាដូច្នោះក៏ដោយ ក្នុងរដូវស្រូវសម្រកស្រូវនឹងសម្រេចទិន្នផលខ្ពស់ជាង កសិករមានភាព ងាយស្រួលជាងក្នុងការផលិត។ ​ កន្លងហើយមូលដ្ឋានអនុវត្តការជីកស្ដារប្រឡាយកម្រិតលេខ ២ ចំនួន ៧ ខ្សែនៅតាមបណ្តាភូមិហឿងភូ(សេ) ថាញ់ទ្រី(អា) ថាញ់ទ្រី(បេ) ផ្នោរអណ្តែត ជា មួយប្រវែងជាង ៤.០០០ ម៉ែត្រប្រឡាយរងជាច្រើនក៏បានយកចិត្តទុកដាក់កកាយស្រឡះ ដើម្បីកាត់បន្ថយការស្ទះទឹក​ហូរឆ្លើយតបតម្រូវការផលិតរបស់ប្រជាកសិករ។ បច្ចុប្បន្នឃុំដាឡុក ក៏ជំរុញមាំការផ្សព្វផ្សាយ រួចទទួលបានជោគជ័យក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគរលាកដុំពកស្បែកលើសត្វគោ ក្របី ធានាសុវត្ថិភាពឱ្យគោជាង ៥.៦០០ ក្បាលរបស់គ្រួសារចិញ្ចឹម ចំនួន ១.៥៣៤ គ្រួ។ នោះជាបណ្តាលទ្ធផលនៃការខិត​ខំដើម្បីបង្កទំនុកចិត្តចំពោះប្រជាជនអំពីការងារបង្ការ ទប់ស្កាត់អាសន្នរបស់រដ្ឋអំណាច មូលដ្ឋាន​ក្រោមការដឹកនាំរបស់បក្ស ធានាបណ្តាកម្រិតអំពីការពង្រីកសេដ្ឋកិច្ចនៅមូលដ្ឋាន រួមចំណែកទៅក្នុងការងារកសាងស្រុកជនបទថ្មីនាពេលខាងមុខ៕​​​​​​​​​​​​​​​​​​​​                                                                      

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

Phát huy hiệu quả hoạt động hỗ trợ phụ nữ khởi nghiệp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.