• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំង៉ាយស្វៀងមានគ្រួសារប្រជាជនជាច្រើនបាន ចាកផុតភាពក្រីក្រស្ថិរភាព

14/06/2022 08:42

ក្នុងដំណាក់កាល ២០១៦ ២០២១ ឃុំង៉ាយស្វៀង ស្រុកថ្កូវ ជាឃុំលំបាកខ្លាំង ស្ថិតក្នុងកម្មវិធីលេខ ១៣៥ របស់រដ្ឋាភិបាល។ អាស្រ័យហេតុនោះ ក្រៅពីបានការឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធ គ្រួសារប្រជាជនជាច្រើននៅលើភូមិសាស្រ្ត ក្នុងនោះមានជនរួមជាតិខ្មែរក៏បានទទួលផលពីគម្រោងការឧបត្ថម្ភការផលិត ពហុសណ្ឋាន និងគម្រោងការពង្រីកទូលាយទម្រង់បន្ថយភាពក្រីក្រលើភូមិសាស្រ្ត។ ផ្ដើមពីនោះ ជួយឱ្យជីវភាពគ្រួសារក្រីក្រ ជិតក្រជាច្រើនបានលើកកម្ពស់។

ភូមិពាមបួន ជាភូមិមួយក្នុងបណ្ដាភូមិផ្សព្វផ្សាយចលនាគ្រួសារប្រជាជន​បានទទួលផល ប្រើ​ប្រាស់ប្រភពទុនមានប្រសិទ្ធភាពញ៉ាំងឱ្យជីវភាពរបស់ជនរួមជាតិខ្មែរ​នៅទីនោះមិនបពា្ឈប់ បានកែលម្អដែរ។ តួយ៉ាងដូចជាគ្រួសារបងស្រី ថាច់ធីសុមាលី ថាច់ធីភឿង នៅភូមិពាមបួន កាលពីមុនជាគ្រួសារលំបាក ប៉ុន្តែពេលបានមូលដ្ឋានឧបត្ថម្ភពីកម្មវិធី គម្រោងការឧបត្ថម្ភការផលិត ពហុសណ្ឋាន មធ្យោបាយចិញ្ចឹមជីវិតនិងគម្រោងការពង្រីកទូលាយទម្រង់បន្ថយភាពក្រីក្រ គ្រួសារបងៗមានលក្ខណៈដើម្បីពង្រីកទម្រង់ចិញ្ចឹមគោមេសម្រេចប្រសិទ្ធភាព។ ក្នុងមួយឆ្នាំ គ្រួសារទាំងនោះទទួលបានប្រាក់ចំណូលរាប់សិបលានដុង។

លោកថាច់បាក ប្រធានគណៈកម្មការប្រជាជនភូមិពាមបួន បានឱ្យដឹងថា៖ ភូមិពាមបួន មានគ្រួសារប្រជាជន ២៥៦ គ្រួ ជាមួយនឹងចំនួនមនុស្សរាយ ១.១៧២ នាក់ ក្នុងនោះមានគ្រួសារជនរួមជាតិខ្មែរ ២០៥ គ្រួ ស្មើអត្រាប្រមាណ ៨០%។ បច្ចុប្បន្ន ភូមិនៅមានគ្រួសារក្រីក្រ ១៨ គ្រួ គ្រួសារជិតក្រជាង ៣០ គ្រួ ក្នុងនោះ មាន ៥ គ្រួស្ថិត​ក្នុងមុខសញ្ញាគាំពារសង្គម។ តាមការគ្រោងទុក ដល់ចុងឆ្នាំ ២០២២ ភូមិនឹងបំបាត់គ្រួសារក្រីក្របន្ថែមពី ៦-៨ គ្រួ។ គ្រួសារក្រីក្រ ជិតក្រជាជនជាតិខ្មែរ តែងបានទទួល ផលពីបណ្ដាកម្មវិធី គម្រោងការ ដោះស្រាយការងារធ្វើ​ បុលទុនពង្រីកការផលិត ចិញ្ចឹមសត្វដោយប្រាក់ការអាទិភាព។ល។ នោះជាកម្លាំងព្រៀប​មួយដើម្បីជួយឱ្យគ្រួសារក្រីក្រ ជិតក្រឈានឡើងក្នុងជីវភាព។ ក្រៅពីបណ្ដាកម្មវិធី  គម្រោងការ ក្នុងឆ្នាំ ២០២១ ភូមិពាមបួននៅទាំងស្នើពិនិត្យគ្រួសារចំនួន ១០ គ្រួបានឧបត្ថម្ភកសាងលំនៅឋានតាមសេចក្ដីសម្រេចចិត្តលេខ ០៤ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត។ ក្នុងឆ្នាំ ២០២២ ភូមិបន្តផ្ញើបញ្ជីរាយនាមគ្រួសារដែលមានតម្រូវការជួស​ជុល​លំនៅឋានដើម្បីគ្រួសារ ទាំងនោះបានទទួលផលត្រូវតាមការកំណត់។

លោកថាច់បាក(ឆ្វេង) ផ្ទៀងផ្ទាត់បញ្ជីគ្រួសារក្រីក្រត្រៀមបំបាត់ចាកភាពក្រីក្រនៅចុងឆ្នាំ។

លោកថាច់បាក ឱ្យដឹងបន្ថែម៖ ក្នុងការផ្សព្វផ្សាយកសាងជនបទថ្មី ភូមិកៀរគរបានកម្លាំងប្រជាជនចូលរួមអនុវត្តកិច្ចការសំខាន់ៗជាច្រើន ក្នុងនោះមានការរួមចំណែកកសាងដងផ្លូវអំពូលភ្លើងអុជបំភ្លឺពេលរាត្រី ដោយមានប្រវែងជាង ២ គីឡូម៉ែត្រ សរុបថវិកាជាង ៥០ លានដុងរួមចំណែកកាត់បន្ថយគ្រោះអបាយមុខ​សង្គមលើភូមិសាស្រ្ត។

លោកង្វៀងវ៉ាំងតឹម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំង៉ាយស្វៀងបានឱ្យដឹងថា៖ គិតដោយឡែកតែគម្រោងការឧបត្ថម្ភការផលិតពហុសណ្ឋាន មធ្យោបាយចិញ្ចឹមជីវិតលើភូមិសាស្រ្តឃុំ មានគ្រួសារស្ថិតក្នុងមុខសញ្ញាក្រីក្រ ជិតក្រ ចំនួន​ ៣០ គ្រួ នៅតាមបណ្ដាភូមិបានទទួលផល៖ ជ្រៃធំ (គ្រួសារក្រីក្រ ៧ គ្រួ ជិតក្រ ៤ គ្រួ និងទើបចាកផុតក្រ ១ គ្រួ) ភូមិពាមបួន(គ្រួសារជិតក្រ ៣ គ្រួ ទើបចាកផុតក្រ ៣ គ្រួ)​ ភូមិកូវហាញ់ (គ្រួសារជិតក្រ ៤ គ្រួ ទើបចាកផុតក្រីក្រ ២ គ្រួ) ភូមិយ៉ុងតា្រញ់(គ្រួសារជិតក្រ ២ គ្រួ ទើបចាកផុតក្រីក្រ ៤ គ្រួ) សរុបថវិកាអនុវត្តជាង ៩៣០ លានដុង។ ក្នុងនោះថវិកាពីគម្រោងការជាង ៣៨០ លានដុង ថវិកាគ្រួសារទទួលផលបដិភាគជិត ៥៥០ លានដុង។ ប្រភពទុនឧបត្ថម្ភ បានបណ្ដាគ្រួសារទទួលផលប្រើប្រាស់សម្រាប់ការចិញ្ចឹមគោមេ គ្រួសារនីមួយៗបានឧបត្ថម្ភ ពីដំបូង (ឆ្នាំ ២០១៩) គឺគោមេ ១ ក្បាល មកទល់ពេលនេះបង្កើតកូនបន្ថែមគិតជាមធ្យមប្រមាណ ២ ក្បាល បានក្លាយជាកម្លាំងជំរុញពង្រីកសេដ្ឋកិច្ចរបស់គ្រួសារក្រីក្រ ជិតក្រ។

ក្រៅពីការឧបត្ថម្ភពង្រីកការផលិត ចិញ្ចឹមសត្វ ឃុំង៉ាយស្វៀងនៅទាំងបានគណៈកម្មាធិការប្រជាជនស្រុកផ្ដល់សច្ចាប័ន រំសាយប្រាក់ទុនឧបត្ថម្ភដីសាងសង់លំនៅឋានដល់ ៤៦ គ្រួ សរុបផ្ទៃដី ១៦.២៤៥ ម៉ែត្រក្រឡា ជាមួយថវិកា អនុវត្ត ១,៤ ពាន់លានដុង ក្នុងនោះថវិកាមជ្ឈិមឧបត្ថម្ភជាង ១,៣ ពាន់លានដុង ថវិកាមូលដ្ឋានបដិភាគ ១៣៨ លានដុង បានបំបែកបន្ទាត់ដី រួចផ្ដល់ជូនគ្រួសារទទួលផលសម្រេច ១០០%។ ឧបត្ថម្ភដោះស្រាយការងារធ្វើជូនគ្រួសារ ៦៧ គ្រួ ជាមួយទឹកប្រាក់ចំនួន ៥៣៦ លានដុង សម្រេច ១០០%។ ដោះស្រាយឱ្យគ្រួសារបុលទុនលោះដីបញ្ចាំតាមសេចក្ដីសម្រេចចិត្តលេខ ២៩ ឃុំដោះស្រាយឱ្យ ១៤ គ្រួសារបានបុលទុនពីធនាគារគោលនយោ​បាយសង្គមចំនួន ៣៩០ លានដុង ដោយមានផ្ទៃបានលោះចំនួន ៣៤.០០០ ម៉ែត្រក្រឡា៕            ​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.