• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

ឃុំង៉ុកបៀង ដឹកនាំប្រជាជនកសាងជនបទថ្មី

14/07/2023 08:19

     បច្ចុប្បន្ន ក្រោមការដឹកនាំរបស់បក្ខភាគ ប្រជាជនឃុំង៉ុកបៀងបានបញ្ចេញកម្លាំងប្រឡងប្រណាំង ពលកម្ម ផលិត រួមចំណែកកម្លាំងកាយចិត្ត កម្លាំងសម្ភារចូលរួមកសាងជនបទថ្មី សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ គិតដោយឡែកតែពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ  មូលដ្ឋានចង្អុលការ ចលនាប្រជាជនដាំដំណាំគ្រប់ប្រភេទបានជាង ៧៣៨ ហិកតា សម្រេច ៧៧,៨៩%នៃសេចក្ដីសម្រេចចិត្ត ក្នុងនោះដំណាំស្បៀង ៣៣០ ហិកតា និងដំណាំអាហារ ៤០០ ហិកតា។ បណ្ដាផលដំណាំមានតម្លៃខ្ពស់ដូចជា សណ្ដែកដី ម្ទេសដៃនាង ។ល។ជាប្រភេទដំណាំសំខាន់សម្រាប់ពង្រីកសេដ្ឋកិច្ចគ្រួសារ របស់ប្រជាជន និងបានប្រជាជន ពង្រីកទូលាយផ្ទៃដីដាំ តាមរដូវនីមួយៗ។

ប្រឡាយបេតុងលើភូមិសាស្រ្តឃុំង៉ុកបៀង បានវិយោគកសាង ជាក្ដីសង្ឃឹមជួយឱ្យកសិករ ដាំដំណាំមានប្រសិទ្ធភាពជាងទៀត។

   គិតតាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ឃុំង៉ុកបៀងសម្រេចការអនុវត្តន៍សំណង់ធា​រាសាស្រ្តវាលស្រែចំនួន ០២ សំណង់ សរុបប្រវែង ១.៣១៣ ម៉ែត្រ បរិមាណដីចំនួន ៤.៧៤៦ ម៉ែត្រត្រីគុណ។ ដើម្បីធានាបានប្រភពទឹកស្រោចស្រពតំបន់សំខាន់ខាងការដាំដំណាំរបស់ប្រជាកសិករលើ​ភូមិ​សាស្ត្រ ឃុំង៉ុកបៀង ដំណើរការកសាងប្រឡាយបេតុងតភ្ជាប់ពីភូមិព្រៃវល្លិលិចទៅដល់ភូមិទឹកហូរសរុបប្រវែង ៨.១០០ ម៉ែត្រ។ គិតមក​ទល់ពេលនេះ ដំណើរការបានចំនួន ៤.៩៨១ ម៉ែត្រ សម្រេច ៦១,៥%។ ពេលសំណង់នេះបានដាក់ឱ្យប្រើប្រាស់ នឹងបម្រើឱ្យតំបន់ដាំដំណាំរបស់ប្រជាជននៅ​ទីនោះ ហើយប្រភេទដំណាំដែលមានតម្លៃដទៃទៀតនឹងបានប្រមូលផ្ដុំទៅកាន់តំបន់នោះ​ច្រើន​ជាង។

    បង ថាច់ទឿង កសិករមួយរូបនៅភូមិព្រៃវល្លិលិច បានឱ្យដឹងថា៖ ប្រជាជនរង់ចាំសំណង់នេះជាយូរណាស់មកហើយ បើសិនសំណង់បានដាក់ឱ្យប្រើប្រាស់ មិនត្រឹមតែធានាបានប្រភពទឹកស្រោចស្រពផលដំណាំក្នុងរដូវបប្រាំងប៉ុណ្ណោះឡើយ នៅទាំងដោះស្រាយបានស្ថានភាពជន់លិចក្នុងតំបន់ទៀតផង។ ផ្ដើមពីនោះ ប្រជាជនប្រើប្រាស់ដីរបស់ខ្លួនសម្រាប់ដាំដំណាំទាំងរដូវប្រាំងនិងវស្សា។

   មូលដ្ឋានបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី និងកំពុងស្ថិតក្នុងដំណាក់កាលខិត​ខំដើម្បីសម្រេចជនបទថ្មីលើកកម្ពស់(សម្រេច ១៦/១៩ លក្ខឋាន)។ បច្ចុប្បន្ន ប្រាក់ចំណូលគិតជាមធ្យមនៃមនុស្សម្នាក់ សម្រេច ៦៣,២ លានដុងក្នុងមួយឆ្នាំ ខិតខំដល់ចុងឆ្នាំ ២០២៣ សម្រេច ៦៨,៥ លានដុង។ ក្នុងបណ្ដាឆ្នាំកន្លង ការងារការពារជាតិ សន្តិសុខតែងបានធានា។ គណៈកម្មាធិការបក្សឃុំ​ចង្អុលការអនុវត្តល្អបណ្ដាសារាចរ សេចក្ដីសម្រេចចិត្តរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្ដីពីការងារការពារជាតិ យោធាមូលដ្ឋាន។ ជារៀងរាល់ឆ្នាំ មូលដ្ឋាន បញ្ជូនយុវជន​ចូលជួរសម្រេចតាមចំនួនដែលថ្នាក់លើប្រគល់ឱ្យ។ ដោយឡែក ក្នុងលើកបញ្ជូនទ័ពឆ្នាំ ២០២៣ ឃុំបញ្ជូនយុវជន ១៣ រូបទៅបំពេញកាតព្វកិច្ចយោធា សម្រេច ១០០%។    ដើមឆ្នាំ ២០២៣ មូលដ្ឋានបញ្ជូនកងជីវពលចល័ត ជីវពលនៅនឹងកន្លែង កំណែនបម្រុងចំនួន ៦៥ រូបទៅហ្វឹកហាត់នៅឃុំភឿកហ៊ឹង ឃុំដាយអាង និងកងកម្លាំងកំណែនបម្រុង ៣១ រូបចូលរួមសមយុទ្ធតំបន់ការពារថ្នាក់ខេត្ត។

    ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុប្រទេស ថ្កោលទោសបណ្ដាបទបំពានកាន់​តែទាក់ទាញបានប្រជាជនចូលរួម ផ្ដល់ដំណឹងសំខាន់ៗជាច្រើន ជួយឱ្យផ្នែកមាន​សមត្ថកិច្ចដោះស្រាយបានទាន់ពេល។ នគរបាលមូលដ្ឋានណែនាំបង្កើត ២១៩ គណនីសេវាកម្មសាធារណៈ ទន្ទឹមនឹងនោះ ទទួលនិងធ្វើគណនីកំណត់ឈ្មោះអេឡិចត្រូនិចកម្រិត ២ ចំនួន ១៦៦ គណនី ប្រមូលយកទិន្នន័យមធ្យោបាយយានយន្តផ្លូវគោក ១.៧៥០ ច្បាប់ ដោយមានលិខិត ១.៨២៣ ច្បាប់ និងមធ្យោបាយ ២.៨០៧​ គ្រឿង បង្កបានទំនុកចិត្តអំពីអាកប្បកិរិយាបម្រើប្រជាជនរបស់កងកម្លាំងនគរបាលមូលដ្ឋាន។

   សមមិត្ត ហ្វិញវ៉ាំងទ្រឿង លេខា បក្សឃុំង៉ុកបៀង បានឱ្យដឹង៖ ឃុំបំផុសចលនាប្រជាជនអនុវត្តសម្រេចបណ្ដាភាគកម្រិត កម្មវិធីគោលដៅជាតិកសាងជនបទថ្មី ជួយឱ្យជីវភាពសម្ភារ ស្មារតីរបស់ប្រជាជនកាន់តែរីកចម្រើន។​ ចំនួនគ្រួសារក្រីក្រ ជិតក្របានកាត់បន្ថយ ប្រាក់ចំណូលរបស់ប្រជាជនជារៀងរាល់ឆ្នាំកាន់តែបានកើនឡើង។ ប្រជាជន កសាងបានមូលដ្ឋានសេវាកម្ម មូលដ្ឋានផលិតជាច្រើនកន្លែងដោះស្រាយការងា​រធ្វើជូនពលករ រួមចំណែកកាត់បន្ថយអត្រាពលករខ្វះការងារធ្វើនៅជនបទ៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.