08/01/2021 08:09
កសិករប្រមូលផលស្ពៃមើម។ រូបថត៖ ម៉ីញ៉ឹង
លោកវិញក្វាងសី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំគីមហ្វាបានឲ្យដឹង៖ អនុវត្ត ការបង្កើនគុណភាពបណ្ដាលក្ខឋានជនបទថ្មី ក្រៅពីការផ្ដុំកម្លាំងជំរុញមាំការងារផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តមានប្រសិទ្ធភាព គោលការណ៍ គោលមាគ៌ា គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ឃុំតែងយកចិត្តទុកដាក់ វិនិយោគបណ្ដាគោលនយោបាយឧបត្ថម្ភផលិត បង្កើនប្រសិទ្ធភាពផលិត បង្កើនប្រភពចំណូលនិងបន្ថយភាពក្រីក្រស្ថិរភាព។ ដើម្បីអនុវត្តគោលដៅនេះ ក្នុងឆ្នាំ ២០២០ ឃុំបានអនុវត្តព្រមៗគ្នារវាងការពង្រីកសេដ្ឋកិច្ចជាមួយការបង្កើន គុណភាពបណ្ដាលក្ខឋានជនបទថ្មី ហើយចាត់ទុកនេះជាប្រភពកម្លាំងសំខាន់ដើម្បីដោះស្រាយលក្ខឋាន ស្ដីពីប្រភពចំណូល កាត់បន្ថយអត្រាគ្រួសារក្រីក្រ។ ជាមួយនឹងគោលការណ៍នេះ ឃុំបានសហការជាមួយផ្នែក ពាក់ព័ន្ធចាត់តាំងវគ្គហ្វឹកហាត់វិទ្យាសាស្រ្ដ-បច្ចេកទេសអំពីរបៀបដាំដុះ ចិញ្ចឹមសត្វបាន ២៦ លើកជូនកសិករ។ ឆ្លងតាមរយៈនោះបានជួយឲ្យមាមីងកសិករម្ចាស់ការអនុវត្តបណ្ដាវិទ្យាសាស្រ្ដ-បច្ចេកទេសជឿនលឿនទៅក្នុងការផលិត។ ទន្ទឹមនឹងនោះ ឃុំបានឧបត្ថម្ភថវិកាជាង ២២៥ លានដុងជួយដល់គ្រួសារក្រីក្រ គ្រួសារជិតក្រ ១៧ គ្រួអនុវត្តគម្រោងការពង្រីកការផលិត ចិញ្ចឹមមាន់។ ទន្ទឹមនឹងនោះ ឃុំបានឧបត្ថម្ភលំនៅឋានដល់គ្រួសារក្រីក្រកំពុងជួបលំបាកអំពីលំនៅឋានតាមសេចក្ដីសម្រេចចិត្តលេខ ៣៣/២០១៥/QĐ-TTg ចុះថ្ងៃទី ១០ សីហាឆ្នាំ ២០១៥ របស់នាយករដ្ឋមន្រ្ដីនៃរដ្ឋាភិបាលស្ដីពីគោលនយោបាយឧបត្ថម្ភលំនៅឋានចំពោះគ្រួសារក្រីក្រដំណាក់កាល ២០១១-២០១៥ (កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រអំពីលំនៅឋានតាមសេចក្ដីសម្រេចចិត្តលេខ ១៦៧/២០០៨/QĐ-TTg ដំណាក់កាលទី ២) ជូនដល់គ្រួសារក្រីក្រ ០៣ គ្រួ ចលនាសាងសង់សម្រេចផ្ទះឧបការគុណ ០៣ ខ្នងជូនដល់គ្រួសារគោលនយោបាយជួបលំបាកអំពីលំនៅឋានលើភូមិសាស្រ្ដឃុំ។
ជាមួយនឹងគោលដៅបង្កបន្ថែមប្រភពទុនសំដៅលើទឹកចិត្តប្រជាជនលើភូមិសាស្រ្ដដោះស្រាយការងារធ្វើ ពង្រីកសេដ្ឋកិច្ច លំនឹងជីវភាព ក្នុងឆ្នាំ ២០២០ ឃុំសហការជាមួយធនាគារគោលនយោបាយសង្គមស្រុករំសាយទុនជាង ៣,៤ ពាន់លានដុងជួយឲ្យគ្រួសារក្រីក្រ គ្រួសារជិតក្រ គ្រួសារទើបរួចផុតពីភាព ក្រីក្រ ១៣០ គ្រួបុលសម្រាប់ពង្រីកការផលិត។
អាស្រ័យបានបុលទុន ១០ លានដុងពី ធនាគារគោលនយោបាយសង្គមស្រុក គ្រួសារលោកមាថាច់ចូវទិន នៅភូមិត្រាកួន ឃុំគីមហ្វាមានទុនសម្រាប់ចិញ្ចឹមជ្រូកមេ ជ្រូកសាច់និងដាំបន្លែបង្កានៅជុំវិញផ្ទះដើម្បីមានប្រភពចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ តាមសំដីមាទិន ឆ្នាំ ២០២០ ស្ថានភាពអាសន្នរោគលើហ្វូងសត្វចិញ្ចឹមកើតឡើងស្មុគស្មាញ។ គាត់ចិញ្ចឹមជ្រូកមេ ០២ ក្បាល លក់កូនបាន ០២ លើកក្នុងមួយឆ្នាំ ចំណេញ ៣០ លានដុង។ ក្រៅពីនោះ គាត់នៅទាំងបិតស្រាយកបាយស្រាសម្រាប់ចិញ្ចឹមជ្រូកសំដៅកាត់បន្ថយប្រាក់ចំណាយក្នុងការចិញ្ចឹម។ ទន្ទឹមនឹងនោះ បច្ចុប្បន្ន គាត់នៅទាំងដាំនិងប្រមូលផលបន្លែបង្កា លក់ភេសជ្ជៈនៅនឹងផ្ទះដើម្បីស្វែងរកប្រាក់ចំណូលបន្ថែម សន្សឹមៗលំនឹងជីវភាព។
ឬក៏គ្រួសារមីងត្រឹងធីហ្វិញ នៅភូមិត្រាកួន ធ្លាប់ជាគ្រួសារក្រីក្រគ្មានដីសម្រាប់ផលិត ប្ដីឆាប់ស្លាប់ ហើយខ្លួនគាត់មានជំងឺទឹកនោមផ្អែមជាង ២០ ឆ្នាំកន្លងបណ្ដាលឲ្យបាត់កម្លាំងពលកម្ម។ មីងហ្វិញចែករំលែក៖ អាស្រ័យស្ថានភាពលំបាក ម៉្លោះហើយកាលពីឆ្នាំ ២០០៣ គ្រួសារមីងបានរដ្ឋឧបត្ថម្ភផ្ទះមេត្តាធម៌។ បណ្ដាឆ្នាំជិតៗនេះ ប្តីប្រព័ន្ធ កូនពៅរបស់មីងទៅស៊ីឈ្នួលនៅទីក្រុងហូជីមិញហើយផ្ញើប្រាក់មកជួយគ្រួសារ អាស្រ័យហេតុនោះ ជីវភាពគ្រួសារមីងសន្សឹមៗឆ្លងផុតការលំបាក។ ជាពិសេសឆ្នាំ ២០២០ ផ្ដើមពីចំនួនប្រាក់សន្សំបានរបស់កូនពៅផ្ញើមកឲ្យ មីងសាងសង់ផ្ទះឡើងវិញយ៉ាងសមរម្យហើយរួចផុតពីភាពក្រក្រ។
ទន្ទឹមនឹងនោះ ប្រជាជនក្នុងឃុំសកម្មពង្រីកពាណិជ្ជកម្ម សេវាកម្ម និងបង្កើតភូមិរបរ មូលដ្ឋានផលិត ធ្វើអាជីវកម្ម ភ្ជាប់ជាមួយការបង្កការងារធ្វើជូនពលករនៅជនបទ។ បច្ចុប្បន្ន ឃុំមាន ៥០៧ មូលដ្ឋាន គ្រួសារធ្វើអាជីវកម្មចូលរួមផលិត ធ្វើអាជីវកម្ម រួមចំណែកដោះស្រាយការងារធ្វើជូនពលករ ២.៨៤០ នាក់។ ឆ្លងតាមរយៈបណ្ដាគោលនយោបាយ កម្មវិធី គម្រោងការឧបត្ថម្ភជីវភាពរបស់ប្រជាជនក្នុងឃុំពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ តាមលទ្ធផលពិនិត្យឡើងវិញដល់ចុងឆ្នាំ ២០២០ ឃុំកាត់បន្ថយគ្រួសារក្រីក្របាន ១៨ គ្រួ។ បច្ចុប្បន្ន ឃុំនៅមានគ្រួសារក្រីក្រ ១០៨ គ្រួ ក្នុងនោះមាន ៣៣ គ្រួសារគ្មានលទ្ធភាពរួចផុតពីភាពក្រីក្រ។ ក្នុងឆ្នាំ ២០២០ ឃុំមានគ្រួសារក្រីក្រថ្មីប្រមាណ ១៧ គ្រួ ភាគច្រើនគឺមុខសញ្ញាបាត់កម្លាំងពលកម្ម អ្នកមានវ័យចាស់អនាថា អ្នកជំងឺក្រីក្រ។ល។
លោកវិញក្វាងសីបានឲ្យដឹងបន្ថែម៖ ក្នុងការអនុវត្តន៍កម្មវិធីកសាងជនបទថ្មីលើកកម្ពស់ ឃុំជួបបញ្ហាលំបាកជាង បំផុតគឺលក្ខឋានស្ដីពីគាំពារសុខាភិបាល ព្រោះបច្ចុប្បន្ននេះ ឃុំចេញពីកម្មវិធីលេខ ១៣៥ របស់រដ្ឋាភិបាល ម៉្លោះហើយការចលនាប្រជាជនឲ្យស្ម័គ្រចិត្តចូលរួមគាំពារសុខាភិបាលនៅពេលខាងមុខនេះនឹងជួបការលំបាក។ នៅពេលខាងមុខ ដើម្បីអនុវត្តមានប្រសិទ្ធភាពការងារកាត់បន្ថយភាពក្រីក្រស្ថិរភាព ឃុំបន្តចលនាប្រជាជននៅអនុតំបន់លេខ ១ អនុវត្តការបង្វែរពីតំបន់ជំនាញផលិតស្រូវមកផលិតស្រូវ ០២ រដូវ-ដាំដំណាំ ០១ រដូវឬក៏ចិញ្ចឹមជលផល យកចិត្តទុកដាក់ផលិតស្រូវគុណភាពខ្ពស់ និងធ្វើឲ្យសម្បូរបែបកូនពូជជលផលដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជាពិសេសផ្គួបការអនុវត្តន៍រចនាសម្ព័ន្ធកសិកម្មឡើងវិញភ្ជាប់ជាមួយគោលដៅកសាងជនបទថ្មីលើកកម្ពស់។ ទន្ទឹមនឹងនោះ ចលនា លើកទឹកចិត្តប្រជាជនវិនិយោគចិញ្ចឹមអន្ទង់ក្នុងទ្រុងជ្រូកដែលគ្មានសមត្ថភាពចិញ្ចឹមជ្រូកឡើងវិញអាស្រ័យជះឥទ្ធិពលពីអាសន្នរោគជ្រូកអាហ្រ្វិកសំដៅបង្កការងារធ្វើ កែលម្អប្រភពចំណូល លំនឹងជីវភាពគ្រួសារ។ គិតមកទល់ពេលនេះ ឃុំមានគ្រួសារប្រជាជន ១០ គ្រួអនុវត្តទម្រង់ចិញ្ចឹមអន្ទង់កំពុងរីកចម្រើនល្អ៕
ប្រែសម្រួល៖ ថាច់ហ្វាង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។