• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

គ្រប់គ្រងវាលស្រែបង្ការអាសន្នរោគលើស្រូវរដូវដើមឆ្នាំ ២០២២

15/07/2022 09:03

ដើម្បីជួយឱ្យប្រជាកសិករផលិតស្រូវរដូវដើមឆ្នាំ ២០២២ សម្រេចជោគជ័យ ផ្នែកកសិកម្មស្រុកយ្វៀងហាយដាក់ចេញផែនការជួយកសិករគ្រប់គ្រងវាលស្រែ បង្កាកម្ចាត់អាសន្នរោគ ។

            លោកត្រឹងក្វឹកដ្វង ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកយ្វៀងហាយ​បានឱ្យដឹងថា៖ ផលិតស្រូវ ក្នុងដំណាក់កាលដែលអាកាសធាតុប្រែប្រួល ស្រូវរបស់ប្រជាកសិករភាគច្រើនមានកើតជំងឺ ដូចជាជំងឺឆេះស្លឹក ស្អុយកកួរ។ល។ ចំពោះសត្វល្អិតបង្កផលប៉ះពាល់គឺមមាចត្នោត ដង្កូវចោះដើម ដង្កូវចោះត្របក ពីងពាង។ល។ក៏កើតមានច្រើនដែរបើសិនមិនកម្ចាត់បានទាន់ពេលទេនោះ នឹងធ្វើឱ្យឥទ្ធិពលដល់ការលូតលាស់នៃដើមស្រូវ ឥទ្ធិពលដល់ទិន្នផល ផងដែរ។ កំណត់បានពីមូលហេតុឥទ្ធិពលខាងលើ​ ផ្នែកកសិកម្មស្រុកតែងសហចរជាមួយក​សិករអនុវត្តល្អការគ្រប់គ្រងវាលស្រែ គ្រប់គ្រងល្អបណ្ដាអាសន្នរោគដើម្បីធានាការផលិតជូន​កសិករ។

កសិករស្រុកយ្វៀងហាយ ប្រើប្រាស់ថ្នាំព្យាបាលជំងឺឆេះស្លឹកឱ្យស្រូវរដូវដើមឆ្នាំ។

            ស្រុកយ្វៀងហាយ មានផ្ទៃដីកសិកម្មជំនាញខាងផលិតស្រូវ ដាំដំណាំជាង ៣.៥០០ ហិកតាប្រមូលផ្ដុំច្រើនបំផុតនៅបណ្ដាឃុំ៖ ដូងចូវ ដូងស្វឹង និងង៉ូវឡាក។ ក្នុងរដូវស្រូវដើមឆ្នាំ ២០២២ កសិករលើភូមិសាស្រ្តចុះពូជបានជាង ៣.៤៨០ ហិកតា សម្រេច ៩៩,៤%នៃផ្ទៃដី។ ក្នុងអំឡុងពេលពីថ្ងៃទី ២០-៣០ ខែមិថុនាឆ្នាំ ២០២២ ស្រូវរបស់ប្រជាកសិករជាង ២០០ ហិកតាកើតជំងឺឆេះស្លឹក ធ្វើឱ្យស្រូវត្រូវអន់ថយការ​លូតលាស់។ ឆ្លងតាមរយៈការគ្រប់គ្រងវាលស្រែ ផ្នែកកសិកម្មបានពិនិត្យឃើញទាន់ពេល រួចណែនាំប្រជាកសិករបាញ់ថ្នាំកម្ចាត់ ជួយឱ្យស្រូវឆាប់បានប្រែមកសភាពធម្មតាវិញ។

            បងថាច់ឡុក កសិករនៅភូមិបាយ៉ាម (បេ) ឃុំដូងស្វឹង បានឱ្យដឹងថា៖ ផ្នែកកសិកម្មតែងទៅផ្ទាល់ជាមួយកសិករ។ ក្រៅពីណែនាំកសិកររួមគ្រប់គ្រង​វាលស្រែផ្នែកកសិកម្មនៅទាំងប្រកាសព្យាករណ៍ពីការឥទ្ធិពលនៃអាកាសធាតុ បង្កផលប៉ះពាល់ដល់ដំណាក់កាលផលិត ដំណាក់កាលដែលកើតមានមមាចជាច្រើនបំផ្លិច​បំផ្លាញ។ល។ ផ្នែកកសិកម្មមានដំណឹងផ្សាយលើអនុស្ថានីយផ្សាយសំឡេងរបស់ឃុំ។ អាស្រ័យហេតុនោះ កសិករក៏មានរបៀបបង្ការបានជំងឺមួយចំនួន មិនបណ្ដោយទុកឱ្យមាន​អាសន្នរោគលើស្រូវរីករាលដាលទូលំទូលាយ។

កសិករស្រុកយ្វៀងហាយ បាញ់ថ្នាំព្យាបាលជំងឺឆេះស្លឹកឱ្យស្រូវរដូវដើមឆ្នាំ។

            បងថាច់គន្ធា នៅភូមិជ្រៃប្រាសាទ ឃុំដូងចូវបានឱ្យដឹងថា៖​ កាលពីមុនប្រើប្រាស់ជី ថ្នាំការពាររុក្ខជាតិមិនសូវយកចិត្តទុកដាក់ដល់ពេលវេលាគម្លាត បើសិនពិនិត្យឃើញស្រូវ​ កើតជំងឺឆេះស្លឹកគឺបាញ់ថ្នាំព្យាបាលជាបន្ទាន់ គម្លាតពេលវេលា ៣-៤ ថ្ងៃបាញ់បន្តមួយលើកទៀត មិនសូវតាមដានស្ថានភាពស្រូវទៅជាយ៉ាងណា។ ជាក់ស្ដែងគឺស្រូវដែលបាញ់ថ្នាំរួចហើយ ក្នុងដំណាក់កាលស្ដារឡើងវិញបែរជាបាញ់​ថ្នាំបន្ថែមទៀតជាការខ្ជះខ្ជាយ។ ចំពោះពណ៌សម្បុរស្រូវ មានពណ៌លឿងគឺបាចជីបន្តលុះត្រាឃើញស្រូវប្រែទៅជាពណ៌បៃតងស្រងាត់ទើបសុខចិត្ត ឬនៅមានទង្វើជាច្រើនទៀតជាការបង្កការបង់ខាតក្នុងដំណាក់កាលផលិត។ ក្រោយពេលមាន​ការណែនាំរបស់ផ្នែកកសិកម្ម ខ្ញុំទើបចាប់អារម្មណ៍ដល់ប្រការនោះ និងបន្ថយបានការចំណាយមួយចំណែក រីឯការផលិតក៏មានសុវត្ថិភាពជាង។

            បច្ចុប្បន្ន ស្រូវរដូវដើមឆ្នាំជាច្រើនហិកតាបានឈានដល់ដំណាក់កាលយកបង្ហើម។ ដើម្បីបង្ការជំងឺស្អុយកកួរ ពីងពាងបំផ្លាញ ផ្នែកកសិកម្មរួមជាមួយប្រជាកសិករបង្កើនការគ្រប់គ្រងវាលស្រែ ពីព្រោះដំណាក់កាលនេះជាដំណាក់កាលសំខាន់ បើសិនទុកឱ្យកើតមានស្ថានភាពជំងឺស្អុយកកួរ ពីងពាងបំផ្លាញនោះ អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទិន្នផល៕  

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.